วันจันทร์ที่ 8 กุมภาพันธ์ พ.ศ. 2553

วันอังคารที่ 2 กุมภาพันธ์ พ.ศ. 2553

ប្រុសគ្រប់លក្ខណ៍

ប្រុសគ្រប់លក្ខណ៍មានលក្ខណសម្បត្តិ២៦យ៉ាងគឺៈ
(តាមក្បួនតំរាដូនតា)
១.ឧស្សាហ៍ខ្នះខ្នែងធ្វើការងាររៀនសូត្រមិនប្រកាន់ខ្លួន

២.មិនចេះលួចប្លន់កិបកេងឆបោក

៣.មិនរំលោភបំពានចំពោះកូនប្រពន្ធអ្នកដទៃ

៤.មិនរំភើបញាប់ញ័រឬភ័យអរផ្តេសផ្តាស

៥.មិននិយាយកហុកភូតភរឲ្យលើសពីការពិត

៦.មិននិយាយត្រាប់ឲ្យគេខ្មាសអៀន

៧.បានឮដំណឹងហើយវិនិច័្ឆយសិនទើបជឿជាក្រោយ

៨.ធ្វើការងារមិនរួសរាល់ពេកមិនយឺតយូរពេក

៩.មិននិយាយបំផ្លើសសើចលេង

១០.ចេះទទួលភ្ញៀវពន្លឺមិនលាក់មុខ

១១.មានថ្នាំកែរោគបំរុងទុកមិនឲ្យខ្វះក្នុងពេលត្រូវការ

១២.មិនប្រាប់ការសំងាត់ដល់អ្នកដទៃ

១៣.មិនផ្ញើរបស់នឹងបុគ្គលមិនគួរផ្ញើ

១៤.មានចិត្តអត់ធន់តស៊ូមិនញ៉ាក

១៥.មានស្វាមីភក្តិចំពោះចៅហ្វាយនាយ

១៦.មិនចេះឡេះឡោះចំពោះស្រ្តីក្រមុំ

១៧.ស្គាល់ចំណេញស្គាល់ខាត

១៨.រកប្រដាប់តុបតែងខ្លួនឲ្យភរិយាបុត្រធីតានិងខ្លួនឯង

១៩.មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង

២០.ដឹងគុណតបគុណសរសើរគុណនៃអ្នកមានគុណ

២១.គោរពតាមឳវាទមាតាបិតាញាតិមិត្តនិងអ្នកប្រាជ្ញ

២២.ចេះអត់ទ្រាំស្តាប់នូវពាក្យគេស្តីបន្ទោសប្រដៅ

២៣.មានកាយវិចាសមរម្យមិនឆ្គង

២៤.ឲ្យដំណឹងមនុស្សក្នុងផ្ទះហើយទើបចេញទៅ

២៥.ចេះវាយប្រដៅកូនដោយរំពាត់យ៉ាងតូច

២៦.ខឹងឆាប់បាត់មិនចងទុក។

ស្រ្តីគ្រប់លក្ខណ

ស្រ្តីគ្រប់លក្ខណ៍មានលក្ខណសម្បត្តិ៣១យ៉ាងគឺៈ
​​​​(តាមក្បួនតំរាដូនតា)
១.​មិនចេះអេចអូចនិយាយដើមគេ

២.ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី

៣.ដឹងគុណតបគុណមាតា-បិតាញាតិសន្តានទាំងសងខាង

៤.មិនចេះដេកថ្ងៃ

៥.មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ

៦.ចេះថែទាំទ្រព្យសម្បត្តិ

៧.មិតផិតក្បត់ស្វាមី

៨.មិនចេះប្រចណ្ឌស្វាមី

៩.គ្មានល្បិចកលមាយា

១០.មិនរំសាយសក់ឲ្យគេឃើញ

១១.មានចិត្តអត់ធន់

១២.មានដំណើរសមរម្យមិនដើរតន្រ្តំក្តុងក្តាំង

១៣.មិនឈរឬអង្គុយសំញែងកាយឲ្យឃើញ

១៤.មិនដើរញ៉ិកញ៉ក់កាច់រាង

១៥.សង្រួមភ្នែកមិន​ក្រឡេករឡោមរឡាម

១៦.មានដំណើរល្អមិនគ្រលែងកាយចំទយគូទ

១៧.មិនបង់បោយញាក់ស្មាគ្រលែងដើមដៃ

១៨.មានសំលេងតិច​ច្បាស់លាស់មិននិយាយឡូឡា

១៩.មិនចេះឡេះឡោះលេងសើច

២០.មិននិយាយផ្តោះផ្តងចំពោះបុរស

២១.មិនទម្រន់ធ្វើការងារទាល់តែចប់សប់គ្រប់

២២.ទៅទីណាឆាប់ត្រលប់មកវិញមិនញៀនអង្គុយផ្ទះគេ

២៣.ចេះទុកដាក់ឥវ៉ាន់ក្នុង

២៤.ចេះរៀបចំផ្ទះសំបែង

២៥.ចេះរៀនចំគ្រឿងឧបភោគបរិភោគ

២៦.ខ្លាចចិត្តស្វាមីមាតាបិតាហើយគោរពតាមឳវាទ

២៧.បរិភោគអហារក្រោយស្វាមីនិងមាតាបិតា

២៨.ឈប់បរិភោគមុនស្វាមីនិងមាតាបិតា

២៩.ទទួលទានដំនេកក្រោយស្វាមី

៣០.ភ្ញាក់មុនស្វាមី

៣១.មានមេតាករណាចេះធ្វើបុណ្យទាន។

วันอาทิตย์ที่ 24 มกราคม พ.ศ. 2553

​ភូមិធម៌ភូមិសុខ​

បទកាកគតិ

​ភូមិធម៌ភូមិសុខ​ភូមិបុណ្យទៅមុខ​កូនរកមិនត្រូវមិនស្តាប់វាចារទេសនាម៉ែតែងចង្អុលផ្លូវ​ប្រាប់កូនប្រុសស្រី​។​តែកូនមិនដឹង​ប្រើនណាស់តែខឹង​នឹងម៉ែឪស្តី​តាមពិតគួរស្តាប់​សូស័ព្ទសំដី​លោកហើយគប្បី​គោរពបូជា​។​ដូចស្តាប់ព្រះអង្ឃ​លំអុតឳអង្គ​បង្គំវន្ទា​ព្រះពុទ្ធដាក់ក្បួន​ប្រធួននាមា​ថាបុព្វាចារ្យ​លោកគ្រូខាងដើម​។ សម្រាប់ទូន្មានកូនចៅគ្រប់ប្រាណ​​ឳ្យបានយ៉ាងឆ្នើម​កុំឳ្យដើរលេង​ជាល្បែងគេខ្ពើម​កុំឲ្យរងើម​សប្បាយជ្រុលពេក​។ពេលយប់ព្រលប់​មើលការឲ្យគ្រប់​ទុកដាល់ហើយ​កဟ?ក​ហើយភ្ញាក់ពីយប់​ប្រារព្ធពុនរែក​កុំឲ្យទាល់ភ្នែក​អ្នកផងទាំងឡាយ។​មើលគេអ្នកមាន​គេមិន​អត់ឃ្លាន​មានកាសប្រាក់ចាយ​ព្រោះគេបានស្តាប់​ឪពុកម្តាយទើបបានសប្បាយ​នាលោកនេះហោង​។​នេះធម៌ទេសនា​របស់មាតា​នឹងបិតាផង ?បើកូនណាស្តាបើ​នូវច្បាប់គន្លង​កូននោះលែងឆ្គង​ចាស់នោះស្ងួនភ្ងា​។​ព្រះពុទ្ធដាក់ឈ្មោះ​បាលីពីរោះ​បុព្វទេវា​(ទេវតាខាងដើម)​អ្នកផ្តើមរក្សា​បុត្រីបុត្រា​ហៅទេវតាផ្ទះ​។​គឺម្តាយឪពុក​ជាអ្នកម្ចាស់មុខ​កូនមិនសំពះ​ម៉ែឪទូន្មាន​ឈ្លាသ?ពានចង់ឈ្នះ​សត្រ្ូវនឹងព្រះ​កន្លោងអត្មា​។​ប្រទូសរ៉ាយ​នឹងឪពុកម្តាយ​ស្រែកហៅទេវតា​អំពីខាងក្រៅ​ដឹងនៅឯណា​ឈ្លោះនឹងទេវតា​គឺម៉ែឪឯង។​តែងតែលំបាក​ក្រីក្រតោកយ៉ាក​ជាតិនេះឃើងស្តែង​ហើយទៅរកទុក្ខ​ខាងមុខពុំលែង​លុះភ័យទើបស្វែងរកហោគ្រូទាយ​។​ហោបូកលេខថា​តាមក្បួនឃើញថា​ខុសត្រួវខាង​ម្តាយ​ឬខាងឪពុក​កុំទុកយូរឆ្ងាយ​ត្រូវលៀងលោមថ្វាយ​គ្រូពីរទើបជា​។​ហោទាយត្រូវណាស់​កូនស្តាប់មិនច្បាស់​បែរទៅវន្ទា​អ្នកតាអារក្ស​ទេពារក្សល្បាក់សា​ម៉ែឪអាត្មា​មិនថ្វាយបង្គំ​។​មិនលនៀ?តួទោស​អំពើកំហុស​ជូនចំណីនំ​ធ្វើសម្លបាយ​មកថ្វាយបង្គំ​ខមាលាសុំឲ្យអត់ទោសពៃរ៏​។​ដូច្នេះមិនធ្វើ​យកចេកទៅផ្ញើ​គល់ឈើក្នុងព្រៃ​ដុំថ្មអ្នកតា​វន្ទាសព្វថ្ងៃ​ធូបបីសរសៃ​និយាយសុំសុខ​។​ម៉ែឪមិនឳ្យ​ព្រោះចិត្តជឿធ្លោយ ចោលគុណមុខ​ច្រក?ក?ជឿបែបនេះដូចេ្នះគ្រប់ស្រុក​ត្រង់ម្តាយឪពុក​បោះចោលទទេ​។​ម្យ៉ាងទៀតធ្វើបុណ្យ​ច្រើនតែចោលគុណ​គ្មានគិតរិះរេ​បោលទៅវត្តម្តាយអត់ទទេ​ព្រោះជឿតាមគេ​រកបុណ្យខាងក្រៅ​។​​ដើមបុណ្យលើផ្ទះខ្លួនកើតទាន់ព្រះ​កន្លោងគង់នៅបានត្រីသ?្រកាល​ក្បាលឲ្យម៉ែឪ​កណ្តាលនាំទៅ​យកមុណ្យឯវត្ត​។​កណ្រលសុទ្ធឆ្ងាញ់​សាច់ពោះ​ពងខ្លាញ់​ធ្មេញលោកចុកមាត់​ម៉ែឪជរា​ទន្តាបាក់ម៉ត់​ទុកក្បាល​ឳ្យគាត់​ក្បាលសុទ្ធតែឆ្អឹង​។​នេះហៅបុណ្យខុស​ទាំងស្រីទាំងប្រុស​ខ្ញុំប្រាប់កသ?ំខឹង​ម៉ែឪនៅរស់​អស់លោកខំប្រង​ធ្មេញគាត់នៅរឹង​បានឆ្ងាញ់ពិសា​។​ខ្លះជឿមុណ្យខ្លាំង​យួរម្ហូបទាំងឆ្នាំង​យកទៅវត្តវ៉ា​ម៉ែឪអត់ឃ្លាន​ចង់បានណាស់ណា​ភ្លយសួរកូកថា​មានសល់ឬទេ​។​ព្រឹកឡើងឃ្លានបាយ​ញ័រពោះញើសខ្ចាយ​ឃើញសម្លគេ​កូនឆ្លើយ​ក?ឹသ?ថ្កាន​មិនបានសល់ទេ​ខ្ញុំស្លគ្រានតែ​ទៅវត្តទេឪ​។​ឪពុកសួរថា​បើដួសកាលណា​ចែកឪខ្លះទៅ​កូនខ្លះឆ្លើយបា្រប់​ថាបាបណាឪ​​គថាមិនត្រូវ​ឪស៊ីមុនលោក​។​ម៉ែឪចាស់ៗ​ព្រឹកឡើងឃ្លានណាស់​គួរឲ្យវិយោគ​ឪទារពិសា​កូនថាមុនលោក​ពុំបានបរិភោគ​គេឳ្យបាបផង​។ ?នេះបុណ្យផ្តាច់មុខ​ឬបុណ្យចោលស្រុក​ព្រោះដើរផ្លូវឆ្គង​បុណ្យមិនត្រកាលវិសាលឡើយហោង​ព្រោះដើកន្លង​ឳ្យម៉ែឪអត់​។​ពួកជនឃ្លានពា​មិនចេះធ្វើទន​ច្រើនធ្វើទានក្បត់​សទ្ធាមិនជ្រៅ​ជ្រុលទៅតែវត្ត​ឲ្យព្រះដើមអត់​ស្រេកឃ្លានពេកក្រៃ​។​នេះឯងខុសណាស់​មកពីមិនច្បាស់​ច្បាប់ធម៌វិន័យ​បានជាប្រព្រឹត្ត​គនិតព្រៃផ្សៃ​បន្ថានតម្លៃ​នៃអ្នកមានគុណ​។​យល់ខុសស្រឡះ​ព្រោះមិនស្គាល់ព្រះ​មិនច្បាស់ដើមគុណ​។​អ្នកប្រាជ្ញបូរាណ​ថាបានធ្វើបុណ្យ​ត្រូវថ្វាយព្រះមុន​សេមថ្វាយព្រះសသ?្သ?​។​​រៀបចង្ហាន់ព្រះ​បូជាសំពះមើលព្រះឲ្យត្រង់ប្រាជ្ញប្រាប់ជាបែប​សង្ខេបតម្រង់​វេរភត្តថ្វាយសង្ឃ​ត្រូវថ្វាយព្រះមុន​។​​គឺជូនភោជនា​មាតាបិតា​បូជាតបគុណ​សឹមថ្វាយព្រះសង្ឃ​ទ្រទ្រង់សីលបុណ្យព្រោះម្តាយមានគុណ​រកអ្វីស្មើគ្មាន​។​ត្រូវធ្វើបុណ្យខ្នើត​ម៉ឺឪស៊ីកើត​កំពុងស្រេកឃ្លានលានម៉ែឪរស់នៅ​កូនត្រូវធ្វើទាន​បំបាត់ក្តីឃ្លាន​ហៅធ្វើបុណ្យខ្នើត​។​ហៅបុណែខែភ្លឺ​កុំចាំគាត់ឈឺ​បរិភោគលែងកើត​ជូនគាត់កាលជា​ហៅបុណ្យ​ខ្នើត​គាត់បរិភោគកើត​បានជាងរនោច​។​លុះបាត់ជីវិត ?បុណ្យខែងងឹត​ដូចថ្ងៃ១០​រោច​កូនចៅទាំងឡាយ​យកបាយឳ្យខ្មោច​ម៉ែឥតប្រយោជន៏​ខ្មោចណា​ចេះស៊ី​កត្តីកមសា​ចេញខ្យល់រងា​ត្រជាក់ពេញទី​មិគិតរកភួយ​បាន១ឬ២​ទាំងមិនសាមគ្គី​រកពូកផូគាត់​។​ត្រូវរករបស់​ជាស្នបទាន់រស់​ដណ្តប់ជូនគាត់​កុំចាំដាច់ខ្យល់​ទើបខ្វល់គ្រប់មាត់​រកស្នបរុំគាត់​ដណ្តប់ឲ្យអុស​។​ឲ្យភ្លើងត្រេកអរទទួលអំណរ​មិនដឹងត្រូវខុស​ម្តេចមិនខ្វល់ខ្វាយ​ជូនម្តាយកាលរស់​ម្តេចចាំខ្យល់អស់ទើបធ្វើឧស្សា​។​កាលគាត់រស់នៅ​ព្រឹកស្ងាចក្តួលក្តៅ​ស្រេកឃ្លាន​អស្ចារ្យមិនគិតជួយគាត់​ឲ្យអត់អាហារឳ្យតែធ្វើការ​ចាំផ្ទះឲ្យគេ​។​ចំណីត្រីសាច់​ចង់ស្ទើរប្រកាច់​អត់ជូនគត់ទេ​ដល់ឈឺផ្តេតៗ ។​ម្ហេតៗទើបរេដេកជុះទើបគេ​ជូននំចំណី។​ទាំងជិតទាំងឆ្ងាយ​មូលមកសួរម្តាយ​ទាំងប្រុសទាំងស្រី​ទុរេននំបុ័ង​សម្រាំងថ្មីៗ​ម្តាយលែងស្តី​រឹងធ្គាមស្ងួតក​។​កូនហៅអឹម៉ែ!​ម៉ែស្គាល់ខ្ញុំទេ?​បានចំណីល្អ​ម្តាយពោលខ្សាវៗ​គ្រាវឆ្លើយត​ថាអើឯងមក៏​ម៉ែអរណាស់ណា​។​កាលម៉ែមិនឈឺ​មិនមានជំងឺ​នោះកូនរាល់គ្នា​មិនអាណិតម៉ែ​លុះម៉ែជរា​ទើបកូនរាល់គ្នា​មករុញបញ្ចូល​។​ឪម៉ែស្លាប់បាត់​ទើបកូនប្រវាត់​ប្រាប់ញាតិត្រកូល​ឃោសនាធនធាន​ព្រៀងលាន​ឲ្យចូល​មកជុំប្រមូល​ធ្វើបុណ្យឳ្យខ្មោច​។​ខែផល្គុនចេត្រ​ថ្ងៃក្តៅក្រឡែត​ធ្លាយទឹកហិនហោច​ម៉ែឪចាស់ៗ​ក្តៅណាស់អាណោច​មិនរែកទឹកស្រោច​ឪពុកម្តាយសោះ​។មិនមានថ្នមថ្នាក់​មិនដងទឹកដាក់​ពាងដោយសង្រោះ​ដល់ពេលគាត់ស្លាប់​នោះស្រាប់តែស្មោះ​អប់ទឹកក្អមនោះ​ហៅលើកចង្អាស់​។​ម៉ែឪនៅរស់​មិននាំគ្នាទៅ​ធ្វើការប្រវាស់​ដាក់វេនក្រាយមុន​តបគុណគាត់ចាស់​ស្លាប់ហើយធ្វើណាស់​ដណ្តើមគ្នាដុស​។​ដូចល្រោចគលៀ?ឈើ​ងាកងឹកងេងើ​មិនដឹងត្រូវខុស​ទើបកូនវន្ទា​ស្មាលាទោសខុស​ម៉ែឪនៅរស់​មិនដែលវន្ទា​។​កាលមានជីវិត​នោះកូនគ្មានគិត​ម្តេចរួចវេរាម៉ែឪទូន្មាន​កូនគ្មានបូជា​បំពេញសទ្ធា​ឲ្យម្តាយស្មាទាន​។​ស្តាប់ធម៌​ទេសនា​ឲ្យម្តាយជ្រះថ្លា​រកសួគ៌និព្វាន​ប្រើម្តាយធ្វើខ្ញុំ​នៅចាំចង្រាន​ឲ្យទៅស្មាទាន​ឲ្យឆាប់មកវិញ​។​មើលកូនយកចៅ​ខែនេះកូននៅ​ដកស្ទូងស្រែមិញ​ម្តាយទៅរូតរះ​មកផ្ទះចំណេញ​ម្តាយប្រាប់ទៅវិញ​អញស្តាប់លោកទេសន៏​។​កូនថាស្ទូងហើយ​ស្តាប់ចុះ​ម៉ែអើយ!​ខែនេះកុំធ្វេស​កណ្តាប់ក្រៀមហែង​ម៉ែឯងប្រហែល​ដើរស្តាប់លោកទេសន៏សំណាបចុកថ្នាល​។​១ខែ៤សីល​គេថាម្តាយខ្ជិល​ពួកកូនត្រកាល​ទុកម្តាយគ្រានប្រើបម្រើធ្ងន់ស្រាល​ម្តាយខូចខួរក្បាល​លែងស្គាល់ពុទ្ធដិកា​។​ស្លាប់ទៅជាឧស​គេដុតឆេះសុស​ហើយគេនាំគ្នា​រើសធាតុដាក់ថោ​ភ្នែកស្លោអនិច្ចា​ហៅញាតិកា​ហែធាតុទៅវត្ត។​ឲ្យស្តាប់ធម៌​ឳ្យធាតុត្រេកអរ​ព្រោះលែងប្រើគាត់​កាលម្តាយនៅរស់​មិនឳ្យទៅវត្ត​ដុតឆេះខ្មោចម៉ត់​ទើបឳ្យទៅថ្កាន​។​ហេតុនេះអ្នកអើយ!​កុំធ្វើប្រងើយ​ប្រុសស្រីគ្រប់ប្រាណ​បម្រើមាតា​បិតាកុំខាន​ទើသ?សុខក្សេមក្សាន្ត​បានអាយុវែង​។​កុំគប្បីធ្វេសកុំឈ្លោះចចេស​នឹងម៉ែឪឯង​ជាតិនេះជាតិក្រោយ​ទុក្ខសោយមិនលែង​ព្រះពុទ្ធសំដែង​ច្បាស់ឥតសង្ស័យ​។​អវ៏ចិនរក​ទំរាំរួចទុក្ខ​​យូរយារពេកក្រៃ​អាយុមួយកប្ប​គ្មានរាប់ខែថ្ងៃ​បើមាននិស្ស័​ទើបរួចមកបាន​។​មកកើតជាប្រេត​រួច​ទើបអណ្តើត​កើតជាតិរច្ឆាន​លុះអស់វេរា​ទើបជាមនុស្សបាន​ខ្វិនខ្វាក់ក៏មានគថ្លង់ឃ្លង់ស្រែង​។​ជាឆ្គួតច្រើនជាតិព្រោះទោសប្រមាថឪពុកម្តាយឯងមាក់ងាយដល់ព្រះក្នុងផ្ទះឥក្រែង​ទើបបានចំបែងរងទុក្ខច្នេះណា​។​ថ្លែងចប់ប៉ុណ្ណេះ​សូមបញ្ឈប់ស្លះសង្ខេបវាចា​ថ្លែងមកប៉ុន្មាន​សូមបានផលា​ដូចក្តីប្រាថ្នា​ដល់និញ្វនហោង។



កិរិយាចិញ្ជឹមជីវិតដោយកម្រ​​​​​​​​​​​​

​​​​​​​​​​បទព្រហ្មគឹត

​​​​សូមកើ្រនដល់បុរស​​ស្រ្តីអាំងអស់គ្រប់ៗប្រាណ

​​តូចធំទាំងប៉ុន្មាន​​​​​ត្រូវប្រដៅខ្លួនឳ្យហើយ​​​។

​​កាលនៅលីវកម្លោះ​​​​ក្រមុំនោះអ្នកនាងអើយ

​​ប្រឹងក្រែងកុំកន្តើយ​​​​កុំព្រងើយត្រូវឧស្សាហ៏​​​។

​​កុំអាងថានៅក្មេង​​​​​ដើរតែលេងកាត់រកគ្នា

​​បៀប៉ោធួកញ្ជា​​​​​​សេពសុរាទឹកត្នោតជូរ​​​។

​​ប្រព្រត្តអនាថា​​​​​​ដើរចោលការគ្មានគិតគូ

​​ជល់មាន់លេងឡូតូ​​​​ដើរមើលរាំឬស្តាប់ចម្រៀង​។

​​មានប្តីប្រពន្ធហើយ​​​​កុំធ្វេសឡើយត្រូវផ្ទាត់ផ្ទៀង​

​​គេហៅទៅរាំច្រៀង​​​​ត្រូវប្រកែកកុំដើរលេង​​​។

យើងដេកពីព្រលប់​​​​កណ្តាលយប់ក្រោកគិតក្រែង

​​ថែទាំទីកន្លែង​​​​​​ផ្ទះសម្បែងប្រុប្រយ័ត្ន​​​។

​​ធ្វើឳ្យប្រពន្ធកោត​​​​មនុស្សស្រីធោតចេះប្រណិប័តន៏

​​ជិតព្រឹកភ្ញាក់ឡើងចាត់​​ធ្វើរបររបស់ខ្លួន​​​​​​។

​​រក្សាទ្រព្យទុកដាក់​​​​ស្រូវមាសប្រាក់ត្រូវថែធួន

​​យើងតែងមានកូនស្ងួន​​កុំប្រហែសណាអ្នកអើយ!​​។

​​មានដ៏ជុំវិញផ្ទះ​​​​​ដាំអ្វីខ្លះកមុំខានឡើយ

​​បន្លែបន្លុកហើយ​​​​ចេកអំពៅត្រាវដំឡួង​​​​។

​​ស្វាយខ្នុរល្មុតសេដា​​ទៀបម្លូស្លាត្របែកដូង

​​បានគ្នាជាដំបូង​​​​តោងបណ្តុះមេគំនិត​​​​​។

​​ដល់យើងមានកូនមក​​សត្វចូលេជ្រកផ្ញើជីវិត

​​យើងស្រូលក្នុងគំនិត​​ស្រណុកគិតព្រោះប្រុងទသ?ក​ ?។

​​បើកើតកូនប៉ុន្មាន​​​វាចង់បានគ្រឿងគ្រប់មុខ

​​វាទារម្តាយឪពុក​​​វារំអុកឬាពេជ្រមាស​​​​​។

​​ទារហួសព្រែឡោឡាញ់​​ទារស៊ីឆ្ងាញ់ចំណីពាស

​​កូនស្រីទារពេជ្រមាស​​​យើងមិនខានទិញឡានវា​។

​​កូនប្រុសមួកស្បែកជើង​​ខោរអាវឡើងភេទខុសគ្នា

​​យើងរាស្រ្តជាតិអ្នកជា​​​មានទ្រព្យចែកឳ្យកូន​​។

​​ម៉ែឪមានមុខនោះ​​​​កូនសង្រោះមិនសាបសូន្យ

​​បើយើងប្រដៅកូន​​​​កូនកោតខ្លាចអំណាចយើង​​​។

​​កូនកើតតាំងពីតូច​​​​ឃើញឪខូចភ្លាត់ដៃជើង

​​កាត់ពូជមកមិនថ្កើង​​​ព្រោះតែយើងធ្វើទុក?មក​​​​។

​​បើយើងមិនចេះលេង​​តាំងពីក្មេងចេះលៃលក

​​ខំធ្វើខំប្រឹងរក​​​​​ឥតទំនេរប្រឹងឧស្សាហ៏​​​​​។

​​ដូចេពូជឬស្សីស្រុក​​​ដុះស្រណុកត្រង់ល្អជា

​​ខ្ពស់ស្អាតតាមៗគ្នា​​​គេត្រូវការចង់ដាំណាស់​​​​។

​​បើពូជឬស្សីព្រៃ​​​​ដុះពេញចង្អៀតក្រាស់

​​បន្លាណែនណាន់ណាស់​ថ្ពក់ទាញគ្នាវៀចតាមពូជ​​​។

​​បានត្រង់ចុងបំផុត​​​​គល់មិនពត់កាត់កាចខូច

​​កើតកូនមកកាត់ដូច​​​ខឹងនឹងកូនស្តីមិនស្តាប់​​​​។

​​មិនកាត់ពីណាទេ​​​​កាត់ពីមេបាវាស្រាប់

​​ព្រះអង្គទេសនាប្រាប់​​ឲ្យប្រដဟ?ខ្ក?ួនបានសិន​​​​។

​​កុំធ្វើឬកកិរិយា​​​​​ខុសមាត្រាគិតឳ្យឆ្អិន

​​រៀបចំខ្លួនឳ្យបិុន​​​​ទើបបង្កាត់ទៅជាកូន​​​​។

​​ទើបពេញជាបិតា​​​​ប្រសើរជាពុំសាបសូន្យ

​​កាត់បានមកជាកូន​​​សឹងខ្ពង់ស្ពស់ដូចគេស្ទួយ​​​។

​​ពួកពាលមានច្រើនណាស់​ទាំងក្មេងចាស់នាំគេព្រួយ

​​ព្រឹកឡើងនៅរងួយ​​​​ផឹករងោកដោយទៀមស្រា​​​។

​​ជនខ្លះហលីវកម្លោះ​​​​ដើរម៉េះម៉ោះសេពសុរា

​​ជនខ្លះចាស់សំរសា​​​​នៅឡូឡាទ្រេតតាមផ្លូវ​​​​។

​​មានកូនចៅសន្ធឹក​​​​មិនប្រែឬកឲ្យត្រឹមត្រូវ

​​ធ្វើស្រែរាល់រដូក?​​​ ?​គ្មានសល់ស្រូវស៊ីដល់ខួប​​​​។

​​ព្រោះធ្វើសោះតែខាន​​​គ្មានចង់បានមករួមរួប

​​រវល់កាត់ទៅជួប​​​​​រកពួកម៉ាកពាលអសោច៏​​​​។

​​ផ្ទះលេចគ្មានជញ្ជាំង​​​កន្ទេលបាំងក្រហិនហោច

​​ច្រើនដើរឥតប្រយោជន៏​​មិនខ្មាសគេអ្នកក្នុងស្រុក​​​​​។

​​មាន់រងាវគេភ្ញាក់វឹង​​​​ឯងនៅប្រឹងដេកស្រមុក

​​គេភ្ជួរស្រែអែអុក​​​​​អស់ទាំងស្រុកមាត់អឺងកង​​​​។

​​ឯងដេកទម្រន់ណាស់​​​ប្រពន្ធដាស់ចង់ធាក់ផង

​​ធ្វើការចាំហែហង​​​​​ច្រើនលែនលនដេកផ្លុំខ្លុយ​​​​។

​​ទំនេរខ្លួនពេកណាស់​​​​អាចម៏គោក្រាស់នៅបែកស្អុយ

​​ខែប្រាំងដើរគោកហុយ​​​មិនលើកភ្លឺឳ្យជាប់ទឹក​​​​​​។

​​មកពីលេងផ្ទះគេ​​​​​ហួសទៅរេរកស្រាផឹក

​​នេះពួកជនប្រមឹក​​​​​មកពីផឹកជេធោឡោ​​​​​​​។

​​កូនស្រីក្រមុំគ្រាន់​​​​​គ្មានស្លៀកវ័ណ្ឌខ្លួនធំប៉ោ

​​កូនប្រុសគ្មានអាវខោ​​​​ឪពុកគិតតែកើបស្រូវ​​​​​​។

​​ទៅសងបំណុលស្រា​​​​នៃអាត្មារាល់រដូវ

​​ឡូឡាមាត់ញាំញូវ​​​​​គ្រាន់តែឪគាត់បំផ្លាញ​​​​​។

​​ម៉ែឪគេជិតខាង​​​​​​មានសំណាងសាងបង្ហាញ

​​ដៃជើងគេមិនក្រាញ​​​​មិនស្មុកស្មាញទាំងតូចធំ​​​​​។

​​ម៉ែឪឯងក?៉ាងក?្នឹង​​​​​កុំរំពឹងបានរៀបចំ

​​បើកូនវាប្រឹងខំ​​​​​​វាហ៊ានដាលមារយាទឪ​​​​​។

​​ថាដើរតែផឹកស្រា​​​​​មកឡូឡានេះមិនត្រូវ

​​ស្រវឹងហើយស្ងៀមនៅ​​​ក្រមកពីឪមកដល់ខ្ញុំ​​​​​​​។

​​ម៉ែឪបែបយ៉ាងហ្នឹង​​​​​កុំរំពឹងថាគុណធំ

​​គុណតូចប៉ុនដីដុំ​​​​​​ព្រោះគ្មានធម៌សង្រ្គោះកូន​​​​។

​​ហេតុនេះស្តាប់ឳ្យជាក់​​​​ត្រូវតែភ្ញាក់ប្រឹងល្អុះល្អួន​

​​ប្រដៅខ្លួនមុនកូន​​​​​​ឲ្យបានបថជាមូលដ្ឋាន​​​​​។

​​ប្រឹងកែមារយាទៀត​​​​​ដែលចោលម្សៀតទាំងប៉ុន្មាន

​​ទើបពូជយើងថ្កើងថ្កាន​​​​កូនចៅខသ?នស្តីថាឲ្យ​​​​​​។

​​ម្យ៉ាងទៀតពួកស្រីៗ​​​​​ដែលមានប្តីកុំបណ្តោយ

​​ស្រីខ្លះមារយាទធ្លោយ​​​​ផ្អែកជីវិតតែលើប្តី​​​​​​​។

​​ប្តីទៅស្រែបាត់សូន្យ​​​​​ដេកឳបកូនក្រចុះដី

​​ច្រមុះយកដៃឈ្លី​​​​​​​ហាមាត់ស្ងាបមួយចំអាម​​​។

​​ថ្ងៃរះទើបក្រោកឡើង​​​​​ធ្វើសើងមើងភ្នែករហាម

​​ពត់ខ្លួនងាកង៉េមង៉ាម​​​​​មិនទាំងលុបមុខក្រញុះ​​​​។​

អង្គុយមាត់ជណ្តើរ​​​​​​ស្ងាបបណ្តើរអូសគូថចុះ

​​គំនិតមិនមានដុះ​​​​​​តែមាត់បិុនជេរឈ្លោះណាស់​​។

​​បើស៊ីមើលមិនទាន់​​​​​មាត់រន្ថាသ?់ញាប់រហ័ស

​​វោហារក៏បិុនណាស់​​​​តែបិុនខាងបន្ទោសប្តី​​​​​។

​​បើមានគេប្រជុំ​​​​​​​ឬជំនុំពីរឿងអ្វី

​​អង្ករចោលនៅដី​​​​​​ឈរស្តាប់គេមាន់ស៊ីអស់​​​​។​

​​បើបុកអង្ករស្រូវ​​​​​​ខ្ចាយចេញទៅខូចរបស់

​​ឥតស្តាយឥតខ្លាចអស់​​​ឈូសដីលុបខ្លាចគេទាន់​​​​។

​​របស់ប្តីរកបាន​​​​​​ទាំងប៉ុន្មានអររួសរាន់

​​ដល់ដៃស្ទើរមិនទាន់​​​​ព្រោះជំពាក់ជឿគេស៊ី​​​​​។

​​បែបនេះមិនមែនស្រី​​​​ចាស់លោកស្រិហៅថាញី​​

​​រកបានមិនគ្រាន់ស៊ី​​​​គ្មានសន្សំបង្ការចាស់​​​​​​។

​​ពីក្មេងកម្លាំងក?ាន​​​​​ឃើញរកបានចាយធំណាស់

​​ចាំមើលដល់ខ្លួនចាស់​​​ថយកម្លាំងអាងអ្នកណា?

​​​​​ដែលខ្ញុំក្រើនរំលឹក​​ព្រោះខ្ញុំនឹកជាតិខេមរា

​​ចង់ឳ្យបានថ្លៃថ្លា​​​​​​និដ្ឋិតាប៉ុណ្ណោះហោង​​​​​។

ពុទ្ធប្រវតិ្ត

ទមត្តរកទត្តយស្ស

សូមនមស្ការចំពោះព្រះរតនត្រ័យ

ហើយសូមថ្លែងរឿងពុទ្ធវប្រវត្តិ​ជាពាក្យ

កាព្យសង្ខេបដូចតទៅនេះ

បទពាក្យ​៧


កាលព្រះសិទ្ធត្ថថ្លៃប្រសើរ​ទ្រង់ព្រះដំណើរចាក

ក្រុងក្រៃ​ដើម?បីបព្វជ្ជានាព្រឹក្សព្រៃ​​​ដោយលះព្រះទ័យ

​​​ ឥតសាវ៉ា​។​ព្រះនាងពិម្ពាភ្ងាចាកផ្ទំ​​មិនឃើញបរម

​​​ ភស្តា​ទ្រង់ព្រះកន្សែងសោយសោកា​​ដោយព្រះវាចា

​​ ទំនួញថ្លែង​។​ថាឳ​!​ភស្តាពិម្ពាអើយ​ម្តេចឡើយ

​​​ និរាសចាកកន្លែង​​ឲខ្ញុំកំព្រានៅម្នាក់ឯង​​កណ្តែង

​​​​និងកូនសូន្យអាល័យ​។​ម្តេចទ្រង់មិនស្តាយបុត្រពន្លក

​​​​ដែលទើបកើតមកបានមួយថ្ងៃ​​​មិនសមបើលះព្រះ

​​​​ហឬទ័​ដាច់ឥតអាល័យអ្វីម្ល៉េះណា​។​ឳះ​ឳ​!​រាហុល

​​​​កូនប្រិមប្រិយ​អ្នកទើបកើតថ្មីរូបល្អថ្លា​​គួរឲ្យអ្នកផង

​​​​ កើតស្នេហា​​មិនសមបើបាមិនស្គាល់ឪ​។

បព្វជ្ជាបរិច្ឆេទ

​​​​​​​​​​​​​​​កាលព្រះមហាសត្វមានឬទ្ធី​​ទ្រង់គង់ពាជីស្តេច

​​​​​​​​​​​​​ចេញទៅ​​ចាកព្រះនគរកាន់ព្រៃជ្រៅ​​ដោយនូវឆន្ទះ

​​​​​​​​​​​​​គម្រប់បី​។​ទ្រង់ហោះរំលងព្រះរាជវាំង​ទោះមារមក

​​​​​​​​​​​​​រាំងយ៉ាងណាក្តី​ក៏ឃាត់មិនឈ្នះព្រះចក្រី​ដោយបុណ្យបារមី

​​​​​​​​​​​​​បុព្វជាតិ​។​ព្រះពោធិសត្វកាត់ស្រុកទៅដល់ទីព្រៃជ្រៅហើយ

​​​​​​​​​​​​​ខ្មីឃ្មាត​ទ្រង់ចុះចាកសេះយាងគរគាត​នរនាទឈប់នៅក្បែរ

​​​​​​​​​​​​​នទី​។​មាននាមហៅថាអនោមា​ព្រះចមភារាទ្រង់ឃ្មាតខ្មី​

​​​​​​​​​​​​​កត់ព្រះកេសាដោយសេរី​ដើម្បីទ្រទ្រង់ភេទបព្វជ្ជា​។​ហើយ

​​​​​​​​​​​​​ទ្រង់ត្រាស់ហៅនាយឆន្ទះ​ដែលតាមគារវះទ្រង់ផ្តាំថានែឆន្ទះ

​​​​​​​​​​​​​ចូលទៅទូលបិតា​​ថាយើងសុខាឥតទុក្ខឡើយ​។



​​​​​​​​​​​​ទុក្ករកិរិយាបរិច្ឆេទ

​​​​​​​​​​​​​​​​​​កាលព្រះមហោសត្វជាមកុដ​ខ្ពស់ផុតត្រៃលោក

​​​​​​​​​​​​​​​ទ្រង់ផ្នួសហើយ​ទ្រង់ព្យាយាមតឹងឥតធូរឡើយ​តម្រង់

​​​​​​​​​​​​​​​ទៅត្រើយព្រះញាណធំ​។​ទ្រង់គង់ក្រោមម្លប់រាំងសាខា

​​​​​​​​​​​​​​​ក្នុងព្រៃព្រឹកក្សាស្ងាត់ទូរគមន៏​គងឮផ្ទាល់ដីថ្មចន្លោះភ្នំហៅ

​​​​​​​​​​​​​​​ខំធ្វើទុក្ករកិរិយា​។​ទ្រង់ដាក់ធុរះប្រដៅចិត្ត​ដោយទ្រង់

​​​​​​​​​​​​​​​ប្រព្រឹត្តនូវក្រិត្យា​ពែនខ្នាស់ព្រះបាទខ្វែងលើគ្នាប្រាប់ថា

​​​​​​​​​​​​​​​ជើងឯង៧ថ្ងៃ​​។​ចុករោយស្រពន់តែជើងចុះចិត្តនៅ

​​​​​​​​​​​​​​​ក្នុងនោះកុំសង្ស័យ​ធ្វើកម្មដ្ឋានឲ្យកើតញេយ្យញាណដ៏ប្រ

​​​​​​​​​​​​​​​ពៃណាចិត្តអើយ​!​។​ចំណែកដៃឯងតម្រួតគ្នា​ទោះ

​​​​​​​​​​​​​​​ខ្យល់រអាធ្វើព្រងើយ​៧ថ្ងៃនេះមិនក្រោកឡើយ​ភ្នែក

​​​​​​​​​​​​​​​អើយកុំងុយយើងមិនដេក​។​ពោះសាតចូរអ្នកទ្រាំកុំ

​​​​​​​​​​​​​​​ឃ្លាន​ដែលធ្លាប់តែមានធ្លាប់តែត្រេក​កាយឯងអង្គុយ

​​​​​​​​​​​​​​​កុំញ័រពេក​ទោះឃ្លានទោះស្រេកយើងមិនក្រោក​។​

​​​​​​​​​​​​​​​លុះដល់កម្រប់៧ថ្ងៃ​មិនឃើញធម៌ថ្លែងទ្រង់ស្វែងរក​

​​​​​​​​​​​​​​​ផ្លាស់កន្លែងទៀតខំលៃលក​ទ្រង់ចូលទៅជ្រកម្លប់ដទៃ​។

​​​​​​​​​​​​​​​ទ្រង់ទូន្មានចិត្តឲ្យឧស្សាហ៏​ចំរើនមេត្តាជាប្រក្រតី​ថាចិត្ត

​​​​​​​​​​​​​​​ឯងអត់កុំខ្ជិលអ្វី​យើងខ្ពើមភពបីណាចិត្តណា​។​កាល

​​​​​​​​​​​​​​​មុនយើងមកយើងឃើញខ្លួន​ទេវទូតទាំងបួននៅព្រឹក្សា​

​​​​​​​​​​​​​​​និមត្តិរូបចាស់រូបឈឺផ្សា​រូបស្លាប់រអាកើតទុក្ខភ័យ​។

​​​​​​​​​​​​​​​លុះឃើញបព្វជិតភេទអ្នកបួស​ចិត្តយល់ថាហួសពីភព

​​​​​​​​​​​​​​​ត្រៃ​មានតែភេទនេះទើបប្រពៃ​ផុតភ័យគឺកើតចាស់ឈឺ

​​​​​​​​​​​​​​​ស្លាប់​។​ព្រោះគ្មានជំពាក់នឹងទ្រព្យធន​។​គ្មានកូនប្រ

​​​​​​​​​​​​​​​ពន្ធញាតិបងចាប់​ស្វែងរកនិពា្វនស្រុកគ្មានស្លាប់​ចូរចិត្ត

​​​​​​​​​​​​​​​អ្នកស្តាប់យើងទូន្មាន​។​បេះបូតស្លឹកឈើសោយសិន

​​​​​​​​​​​​​​​ទៅសុខចិត្តតែនៅទ្រាំអត់ឃ្លាន​យើងខំប្តូរយកព្រះនិពា្វន

​​​​​​​​​​​​​​​សុខធំលែងមានភ័យទៀតណា​។​អស្ចារ្យកាលព្រះ

​​​​​​​​​​​​​​​ពោធិសត្វ​មហាបុរសរតន៍ទ្រង់ឧស្សាហ៍​ព្រះអង្គ

​​​​​​​​​​​​​​​ឥតផ្ទំលក់ពេលណា​ក្រយាគ្មានសោយយួរឆ្នាំខែ​។

​​​​​​​​​​​​​​​ស្គាំងស្គមទ្រេមទ្រមឃើញស្បែកឆ្អឹង​សរសៃរគឹងសាច់

​​​​​​​​​​​​​​​ខ្មៅអែ​ហាលថ្ងៃភ្លៀងខ្យល់យួរឆ្នាំខែ​លុះតែប្រាំមួយឆ្នាំ

​​​​​​​​​​​​​​​មកដល់​។​ហើយព្រះមហាសត្វទង់ជ្រាបថាទុក្ករកិរិយា

​​​​​​​​​​​​​​​មិនមានផល​ជ្រាបស្រេចសម្តេចព្រះទសពល​ត្រឡប់

​​​​​​​​​​​​​​​ខ្វាយខ្វល់សោយក្រយា​។​កំណាត់មួយថ្ងៃឆាន់ម្តងចុះ​

​​​​​​​​​​​​​​​កុំឲ្យតឹងពោះអប្បប្រាជ្ញា​ពេលល្ងាចកុំឆាន់ស្រាលឧរា​

​​​​​​​​​​​​​​​ស្វែងរកបញ្ញាពោធិញ្ញាណ​។

​​​​​​​​​​​​​​​​​ថ្លែងមកចោះៗផ្លោះសេចក្តី​ដើម្បីទៅមុខទុកនិនទាន

​​​​​​​​​​​​​​​កាលទ្រង់បានត្រាស់ច្បាស់ព្រះញាណ​និទានពីនាងសុជា

​​​​​​​​​​​​​​​តា​។​ពេលមុនបានបន់អារក្សជ្រៃ​ដោយន័យធ្លាប់ជឿ

​​​​​​​​​​​​​​​ជំនឿថា​អារក្សដើមជ្រៃជាទេវតា​នាងបន់ប្រាថ្នាហេតុ​

​​​​​​​​​​​​​​​៣​យ៉ាង :

ហេតុទី​១​ថាបើត្រូវមានប្តី​ចិត្ត

​​​​​​​​​​​​​​​អន្យនិរ្ថិយណសំណាង​ប្រុសចិត្តអាក្រក់កុំជិតខាង

​​​​​​​​​​​​​​​សូមលោកជួយនាខ្ញុំឲ្យផុត​។​សូមឲ្យប្តីនោះលុះ

​​​​​​​​​​​​​​​ដោយម៌មានចិត្តស្មោះសរបរិសុទ្ធ

​​​​​​​​​​​​​​​​​ហេតុទី​២​ថាសូមឲ្យបានបុត្រ​ដោយពិតចំហុត

​​​​​​​​​​​​​​​កូនប្រុសមុន​។

​​​​​​​​​​​​​​​​​ហេតុទី​៣​សូមជួបតែអ្នកប្រាជ្ញ​ជាអ្នកអង់អាច

​​​​​​​​​​​​​​​ស្គាល់ទោសគុណ​បើបានដូចចិត្តថ្វាយទានមុនយកមក

​​​​​​​​​​​​​​​សងគុណសាបំណន់​។

​​​​​​​​​​​​​​​​នាងសុជាតាបន់ទៅហើយ​មិនបានយួរឡើយ​

​​​​​​​​​​​​​​​​នាងស្រីតន​បានប្តីចិត្តល្អដូចនាងបន់​បានកូនទាន់

​​​​​​​​​​​​​​​​ហន់ប្រុសមុនផង​។​នាងជឿទេវតារក្សាជ្រៃ​នាង

​​​​​​​​​​​​​​​​ខំកែខៃពេកកន្លង​ធ្វើធុនបាយយាសល្អឥតហ្មង​ប៉ុន

​​​​​​​​​​​​​​​​ប៉ងព្រឹកឡើងទូលទៅថ្វាយ​។​លាការបែបបន់បំណន់

​​​​​​​​​​​​​​​​នាង​ដើម្បីភ័ស្តុតាចិត្តស្រស់ស្រាយ​ដោយបាន

​​​​​​​​​​​​​​​​សម្រេចផលទាំឡាយ​ដែលខ្លួនខ្វល់ខ្វាយពីមុនហោង។

​​​​​​​​​​​​​​​​​ព្រឹកនោះគាប់ជួនជាព្រះអង្គ​មកគង់ក្រោមដើមជ្រៃ

​​​​​​​​​​​​​​​​នោះផង​ដោយទ្រង់វិតក្កនឹកបំណង​ប៉ុនប៉ងជាព្រះ

​​​​​​​​​​​​​​​​ពុទ្ធពន្លក​។​ពេលនោះសុជាតាប្រិមប្រិយ​ប្រើនាង

​​​​​​​​​​​​​​​​ទាសីឲ្យកាន់យក​អំបោសទៅបោសជ្រៃលៃលករួចមក

​​​​​​​​​​​​​​​​ទើបទៅលាបំណន់​។​ទាសីស្រីនាងក៏ចូលទៅ

​​​​​​​​​​​​​​​​ឃើញព្រះគង់នៅនាងភ័យស្លន់​ត្រឡប់ជំរាបថាយើង

​​​​​​​​​​​​​​​​បន់​ឥឡូវយើងទាន់ទេវតាហើយ​។​ទេវតាអង្គុយ

​​​​​​​​​​​​​​​​នៅគល់ជ្រៃ​ខ្ញុំឃើញខ្ញុំភ័យខ្លាំងពុំស្បើយ​ទេវតា

​​​​​​​​​​​​​​​​អង្គុយធ្វើព្រងើយ​ម្ចាសើអើយប្រាកដឥតក្លែងក្លាយ​។

​​​​​​​​​​​​​​​​នាងសុជាតាស្តាប់ទាសី​ត្រេកអរប្រិមប្រិយហួស

​​​​​​​​​​​​​​​​និយាយ​ទើបនាំទាសីទូលដង្វាយ​បាយយាស

​​​​​​​​​​​​​​​​ទៅថ្វាយលាបំណន់​។​ដល់ហើយនាងចូលដោយ

​​​​​​​​​​​​​​​​សង្វាត​ក្រាបទៀបព្រះបាទថ្វាយអភិវន្ទន៍​ទូលថាខ្ញុំ

​​​​​​​​​​​​​​​​សូមលាបំណន់​ដែលបន់ពីមុនណាម្ចាស់ថ្លៃ​។

​​​​​​​​​​​​​​​​ព្រះអង្គទ្រង់ត្រាស់ថាអាត្មា​មិនមែនទេវតាអារក្សជ្រៃ

​​​​​​​​​​​​​​​​ជាមនុស្សអ្នកនៅក្នុងព្រៃ​រត់ភ័យខ្លាចកើតចាស់ឈឺ

​​​​​​​​​​​​​​​​ស្លាប់​។​រកធម៌ត្រាស់ដឹងជាព្រះពុទ្ធ​ឆ្លងសង្សារ

​​​​​​​​​​​​​​​​វដ្តឲ្យផុតឆាប់​សំដែងធម៌ទេសនាឲ្យសត្វស្តាប់​ថ្លែង

​​​​​​​​​​​​​​​​ប្រាប់ទោសគុណអ្នករាល់គ្នា​។​បើនាងចង់ថ្វាយដល់

​​​​​​​​​​​​​​​​អាត្មា​ចូលតាំងសច្ចាដោយសទ្ធា​កុំជឿអារក្សខ្មោច

​​​​​​​​​​​​​​​​អ្នកតា​ថាបន់ប្រាថ្នាបានដូចចិត្ត​។​បារមីដែលនាង

​​​​​​​​​​​​​​​​សាងច្រើនជាតិ​ផលនោះមិនឃ្លាតខុសគំនិតនិស្ស័យ

​​​​​​​​​​​​​​​​មានហើយចូលមកជិត​ប្រគេនជីវិតតថាគត​។

​​​​​​​​​​​​មធុបាយាសដែលនាងថ្វាយ​ដោះស្រាយអំពីបំណន់

​​​​​​​​​​​​​​​​ផុត​។​សទ្ធាជ្រះថ្លាដោយមុះមុត​ព្រះពុទ្ធទ្រង់ឆាន់

​​​​​​​​​​​​​​​​បានត្រាស់ឆាប់​។​នាងបង្គំលាកាត់សំដៅ​ឆ្ពោះទៅ

​​​​​​​​​​​​​​​​គ្រឹះឋានយ៉ាងប្រញាប់​ដើម្បីសំដែងរឿងរ៉ាវប្រាប់ស្វាមី

​​​​​​​​​​​​​​​​ឲ្យឆាប់បានដឹងន័យ​។​ព្រះអង្គឆាន់ហើយកាន់ភាជន៍

​​​​​​​​​​​​​​​​ទៅ​ដល់ស្ទឹងទឹកជ្រៅហូរលឿនក្រៃ​ឈ្មោះនេរញ្ជរា

​​​​​​​​​​​​​​​​ថ្លាប្រពៃ​ព្រះអង្គលើកដៃផ្សងសច្ចា​។​ថាបើបាន

​​​​​​​​​​​​​​​​ត្រាស់ក្នុងថ្ងៃហ្នឹង​ភាជន៍អណ្តែតវឹងច្រាសឳទកា​បើ

​​​​​​​​​​​​​​​​មិនបានត្រាស់ឲ្យជលសា​ទាញភាជន៍​សុវណ្ណ

​​​​​​​​​​​​​​​​បណ្តោយទឹក​។​ព្រះអង្គដាក់ភាជន៍ទៅក្នុងស្ទឹង

​​​​​​​​​​​​​​​​ភាជន៍អណ្តែតវឹងោឮសន្ទឹងក​ឆាំងៗលឿនណាស់

​​​​​​​​​​​​​​​​ទៅច្រាសទឹក​ព្រះអង្គទ្រង់នឹកថាត្រាស់ឆាប់ៗ​។

​​​​​​​​​​​​​​​​ទ្រង់ស្តេចនិមន្តមកតាមផ្លូវ​មានព្រាហ្មណ៍ថ្វាយស្បូវ

​​​​​​​​​​​​​​​​៨​ក្តាប់​ស្បូវនេះយកទៅទ្រង់មានភ័ព្វ​ទ្រង់គង់បាន

​​​​​​​​​​​​​​​​ជាប់ផុសបល្ល័ង្ក​។​ព្រះអង្គទទួលស្បូវពីព្រហ្មណ៍​

​​​​​​​​​​​​​​​​ទៅភ្លាមទ្រង់ឈរទ្រឹងសំកាំង​ក្រោមពោធិព្រឹក្សទ្រង់

​​​​​​​​​​​​​​​​នឹកតាំង​ខាងត្បូងផ្អៀងខ្លាំងដីមិនរាប​។​យកស្បួវ

​​​​​​​​​​​​​​​​ទៅក្រាលពីខាងលិច​។​ដីផ្អៀងបន្តិចមិនស្មើភាព​

​​​​​​​​​​​​​​​​ទៅក្រាលខាងជើងក៏មិនរាប​ឃើញភាពមិនស្មើមិន

​​​​​​​​​​​​​​​​ស្អាតបាត​។​ទ្រង់ក្រាលពីខាងទិសបូព៌ា​ទើបទ្រង់

​​​​​​​​​​​​​​​​ឃើញថាគ្មានគ្រោតគ្រាត​ផែនដីស្មើធេងស្មៅផ្កាព្រាត

​​​​​​​​​​​​​​​​មានដីសស្អាតទើបគង់ផ្គត់​។​គឹទិសខាងកើតទ្រង់បែរ

​​​​​​​​​​​​​​​​មុខ​ទិស​៣​លើកទុកចោលចេញផុត​អ្នកប្រាជ្ញ

​​​​​​​​​​​​​​​​សំដែងថាព្រះពុទ្ធ​បានត្រាស់ចំហុតតែងបែរភក្រ្ត​។

​​​​​​​​​​​​​​​​ទៅបូព៌ាទិសជាទៀងទាត់​ឯព្រះមហាសត្វដ៏ឯកអគ្គ

​​​​​​​​​​​​​​​​ជាម្ចាស់នៃយើងក៏ទ្រង់ស្ម័គ្រ​បែរភក្រ្ត​ទៅកើតហើយ

​​​​​​​​​​​​​​​​សច្ចា​។​ថាយើងអង្គុយនៅទីនេះ​ឈប់ស្លេះលះ

​​​​​​​​​​​​​​​​លែងរើកាយា​ទោះបីឈាមសាច់ស្ងួតម្តេចម្តា​អាត្មា

​​​​​​​​​​​​​​​​ក៏ស៊ូលែងក្រោកឡើង​។​សច្ចារួចហើយបែរភក្រ្តាឆ្ពោះ

​​​​​​​​​​​​​​​​បូព៌ាទិសាយ៉ាងថ្កុំថ្កើង​ស្រាប់តែបល័្លង្កពេជ្រផុសឡើង

​​​​​​​​​​​​​​​​ភ្លឺច្រាសរុងរឿងពេញទាំងព្រៃ​។​ជ្រាបច្បាស់ថាអញ

​​​​​​​​​​​​​​​​មានរំពឹង​នឹងបានត្រាសដឹងអស់ទុក្ខភ័យ​អញលែង

​​​​​​​​​​​​​​​​ទៅកើតភពដទៃ​ព្រោះហេតុបានញេយ្យធម៌ពិត​។​

​​​​​​​​​​​​​​​​គិតស្រេចស្តេចឡើងគង់បល្ល័ង្កពែនភ្នែនហើយតាំងប្រឹង

​​​​​​​​​​​​​​​​ប្រព្រឹត្ត​ទ្រង់ដកដង្ហើមហើយទ្រង់គិត​អានាប្រាណ

​​​​​​​​​​​​​​​​ពិតតួកម្មដ្ឋាន​។​ទ្រង់ស្គាល់ខ្យល់តូចនឹងខ្យល់ធំ​

​​​​​​​​​​​​​​​​ចេញចូលប្រជុំពេញតែប្រាណទ្រង់ធ្វើអារម្មណ៍ឲ្យ

​​​​​​​​​​​​​​​​សម្រាន្ត​មិនយូរប៉ុន្មានទ្រង់បានត្រាស់​។​ទ្រង់តាំង

​​​​​​​​​​​​​​​​បញ្ចេញពណ៌រស្មី​ឆព្វណ្ណរង្សភ្លឺចែងច្បាស់​ស្រាប់តែ

​​​​​​​​​​​​​​​​កូនមារ​៣​ល្អណាស់​ចង់ព្រះជាម្ចាស់ដោយនិមិត។

​​​​​​​​​​​​​​​​រាគីរាគា​អារតី​កូនមារទាំង​៣​ចូលមកជិត​ព្រះ

​​​​​​​​​​​​​​​​អង្គទ្រង់ឃើញដោយនិមិត​មិនមែនរូបគឺឧគ្គហះ​។​

​​​​​​​​​​​​​​​​រាគី​គឺភ្លើងរាគះទេជាមេកិលេសគឺអាសវះ​វាទាញ

​​​​​​​​​​​​​​​​អារម្មណ៍ទៅទម្លាក់ទ្រង់បានឃើញជាក់តាមដំណើរ​។

​​​​​​​​​​​​​​​​វិបស្សនូបក្កិលេស​ទ្រង់ឃើញច្បាស់ចែសមិនប្រសើរ

​​​​​​​​​​​​​​​​ឃើញដូចពិម្ពាស្រស់ប្រសើរ​មកធ្វើដំណើរការមិនសម

​​​​​​​​​​​​​​​​។​ឃើញដូចជាទ្រង់មិនទាន់បួស​ចិត្តចេញទៅហួស

​​​​​​​​​​​​​​​​ឥដ្ឋារម្មណ៍​ឃើញដូចជាទ្រង់បានអភិរម្យ​នូវរូបា

​​​​​​​​​​​​​​​​រម្មណ៍​នាំហ្មងសៅ​។​ចោលរូបទទេកណ្តាលព្រៃ​

​​​​​​​​​​​​​​​​ទ្រង់ភ្ញាក់ព្រះទ័យដូចភ្លើងក្តៅ​ថាហើយរាគីអញធ្លាក់

​​​​​​​​​​​​​​​​ទៅឥឡួវមកលេងអញទៀតហើយ​។​អនិច្ចាប្រែ

​​​​​​​​​​​​​​​​ថាមិនទៀងទេ​បានជាអញឈត់តោះតើយ​បើទៀង

​​​​​​​​​​​​​​​​អញនៅក្នុងវាំហើយ​។​តួជាតិនេះហើយជាភ្លើងមួយ។

​​​​​​​​​​​​​​​​ជរាព្យាធិជាមេស្លាប់​ចិត្តឯងមិនស្តាប់ចេះតែព្រួយ

​​​​​​​​​​​​​​​​អនិច្ចាធម៌លក្ខណះមួយ​មកជួយផ្តន្ទារាគីចេញ​។​

​​​​​​​​​​​​​​​​ព្រះអង្គទ្រង់តាំងបណិធានធំ​ចង់ខ្ជាប់អារម្មណ៍ខំបំ

​​​​​​​​​​​​​​​​ពេញ​វាយន៍វរណះច្រានបណ្តេញ​ចិត្តត្រង់រលេញ

​​​​​​​​​​​​​​​​អរិយសច្ចា​។​វឹលចូលមកកាន់វឹវស្សនា​ធ្វើឈាន

​​​​​​​​​​​​​​​​កាប់ឆ្ការាគីផ្តាច់​ឧគ្គហនិមិត្តឃើញសម្រេច​ឃើញឈឺ

​​​​​​​​​​​​​​​​ប្រកាច់ចាស់ខ្នងកោង​។​ជរាដោះយារដើរចេញទៅ​

​​​​​​​​​​​​​​​​សក់ឥតខ្មៅស្កូវសំពោង​អនិច្ចលក្ខណ៍មកជួយយោង

​​​​​​​​​​​​​​​​នេះសុទ្ធតែគ្រោងវិបស្សនា​។​ទ្រង់ខំព្យាយាមតទៅ

​​​​​​​​​​​​​​​​ដល់​រាប់ខ្យល់បស្សាសវាតា​ស្រាប់តែកូនមារ​១

​​​​​​​​​​​​​​​​ឈ្មោះថា​នាងស្រីរាគាចូលមកទៀត​។​ព្រោះ

​​​​​​​​​​​​​​​​ហេតុអារម្មណ៍វានាំទៅ​និមិត្តសំដៅទោសបៀនបៀត

​​​​​​​​​​​​​​​​រាគាកិលេសសមកជ្រែកច្រៀត​ឲ្យឈ្លៀតនកទោនគរា

​​​​​​​​​​​​​​​​។​រាគាកិលេសវាមកតាម​គឺវត្ថុកាមដោយគណនា

​​​​​​​​​​​​​​​​កិលេលកាមមានទ្រព្យា​របស់រាគាគ្មានវិញ្ញាណ​។

​​​​​​​​​​​​​​​​គឺស្វេតច្ឆ័ត្រអលង្ការ​កុណ្ឌលសង្វារទាំងប៉ុន្មាន​និមិត្ត

​​​​​​​​​​​​​​​​ឃើញទ្រង់ពាក់ថ្កើងថ្កាននៅលើទីស្ថានទែនបន្ទំ​។

​​​​​​​​​​​​​​​​រាគាវាទាញអូសគំនិតវាបាំងវាបិទខូចអារម្មណ៍​ពីព្រោះ

​​​​​​​​​​​​​​​​ចិត្តធ្លាប់ត្រាំក្នុងជ្រាំបានជាវានាំសំដៅ​។​រាគាកិលេស

​​​​​​​​​​​​​​​​ច្រានគំនិតឧគ្គហនិមិត្តឃើញក្រឡៅ​មេនំមេនាងស្រស់

​​​​​​​​​​​​​​​​ស្រងៅរាគាមកហៅទៅក្រសាល​។​ស្រីស្នំក្រមុំព្រហ្ម

​​​​​​​​​​​​​​​​ចារីមានភ្លេងតន្រ្តីត្រេកត្រអាល​រាគាគឺតួចិត្តស្រើប

​​​​​​​​​​​​​​​​ស្រាល​កណ្តាលព្រះទ័យជិត១ម៉ោង​។​ស្រាប់តែ

​​​​​​​​​​​​​​​​ប្រែខ្វាកចាកសប្បាយ​ព្រះទ័យនឿយណាយពោះប្រ

​​​​​​​​​​​​​​​​ហោង​ទ្រង់ក្តៅក្នុងចិត្តប្រិតវាយផ្លោង​ព្រះអង្គខំយោង

​​​​​​​​​​​​​​​​ទុក្ខតា​។​ទុក្ខជាទុក្ខពិតប្រាកដ​បានជាអញរត់ត្រាច់

​​​​​​​​​​​​​​​​យាត្រា​ព្រោះខ្លាចទុក្ខខ្លាំងណាចិត្តណាថាយើរាគាចោរ

​​​​​​​​​​​​​​​​អប្រិយ​។​អញមកបានត្រាស់លើបល្ល័ង្ក​រាគាមក

​​​​​​​​​​​​​​​​បាំងអញធ្វើអ្វី​ហងទៅវិញចុះកាឡកណ្ណី​អញមិនធ្វើ

​​​​​​​​​​​​​​​​ហងទៀតទេ​។​ព្រះអង្គក៏ខំប្រឹងករិកម្ម​ភ្ជាប់ចង

​​​​​​​​​​​​​​​​អារម្មណ៍មិនឲ្យរេ​ឃើញតែទុក្ខំឥតសុខទេ​លុះតែ

​​​​​​​​​​​​​​​​និមិត្តឃើញរាគា​។​ឃើញដូចពួកល្ខោននឹងស្រីស្នំ

​​​​​​​​​​​​​​​​កំពុងតែរាំចាស់ជរា​ធ្មេញបាក់ខ្នងកោងទ្រមគ្រាំគ្រា​

​​​​​​​​​​​​​​​​គ្រប់រូបរាល់គ្នាមិនគួរត្រេក​។​កូនមារមួយទៀតឈ្មោះ

​​​​​​​​​​​​​​​​អារតី​គំរប់ជាបីគ្រឿងដម្រេកនិមិត្តឃើញទ្រង់កំពុង

​​​​​​​​​​​​​​​​ត្រេក​សប្បាយជ្រុលពេកញ័រឥន្រ្ទិយ​។​អកុលសល

​​​​​​​​​​​​​​​​ធម៌ដ៏អាក្រក់​តែងតាមមកឆក់រកភពបី​នេះឯងជាតួ

​​​​​​​​​​​​​​​​អារតី​និមិត្តទាំងបីជាកូនមារ​។​​អញស្គាល់ក្បាល

​​​​​​​​​​​​​​​​ហើយមេចង្រៃ​អញយុកធម៌ត្រៃលក្ខណា​អនិច្ចំ​ទុក្ខំ

​​​​​​​​​​​​​​​​អនត្តា​ធម៌បីនេះណាផ្ទាញ់​មេបី​។​ជាធម៌អាក្រក់

​​​​​​​​​​​​​​​​ខ្លាំងមហិមា​រាគី​រាគា​អារតី​វិនាសសាបសូន្យគ្មាន

​​​​​​​​​​​​​​​​សល់អ្វី​ដែលព្រះជិតស្រីយកបញ្ញា​។​គឺឃើញ

​​​​​​​​​​​​​​​​ដោយញាណឈានចំពោះ​ធម៌ខន្តីនោះដ៏ថ្លៃថ្លា​មិន

​​​​​​​​​​​​​​​​មែនកូនមារមកពីណា​គឺទ្រង់កាប់ឆ្កាតណ្ហាត្រៃ​។​

​​​​​​​​​​​​​​​​គឺចិត្តហើយនឹងចេតសិក​ប្រាជ្ញលោកឧប្បត្តិកជាឧប

​​​​​​​​​​​​​​​​មេយ្យ​ធម៌អភិធម្មជ្រាលជ្រៅក្រៃកែខៃនិទានឲ្យស្រួល

​​​​​​​​​​​​​​​​ស្តាប់​។​នេះក្រុមធម៌ក្រធ្វើកើតណាស់​បើយើងចង់

​​​​​​​​​​​​​​​​ច្បាស់ត្រូវមើលច្បាប់​សន្សមបារមីព្យាយាមត្រាប់​

​​​​​​​​​​​​​​​​ត្រូវខំរៀនច្បាប់កុំប្រលែង​។​រៀនសូត្រឲ្យចាំចេះមុត

​​​​​​​​​​​​​​​​មាំ​ដឹកនាំចិត្តយើងមិនឲ្យធ្វេស​ឲ្យបានជាមនុស្សល្អ

​​​​​​​​​​​​​​​​វិសេស​ឃ្លាតចាកកិលេសផុតអបាយ

​​​​មារវិជ័យបរិច្ឆទ

​​​​បទព្រហ្មគីត

​កាលព្រះសាស្តាចារ្យ​​​ផ្ជាញ់កូនមារចាញ់អន្តរាយ

វិនាសប្រាសខ្ចាត់ខ្ចាយ​រត់ទៅឆ្ងាយដោយញាណញេយ្យ

ស្រាប់តែមារលើកពល​​​ចូលមកដល់ជាច្រើនក្រៃ

រសៀលពេលល្ងាចថ្ងៃ​​​ជិះដំរីមេខឡា​​​​​​​​​។

ព្រះអង្គឃើញដោយឈាន​គឺកម្មដ្ឋានវិបស្សនា

និមិត្តពីរមាត្រា​​​​​​បដិភាគ​ឧគ្គហ:​​​​​​​។

លោភ:ជាដំរី​​​​​​​មារអប្រិយគឺទោស

ចិត្តខឹងជាតួយក្យ​​​​​មកសត្រូវនឹងឈាន​៥​​​​។

មោហ:គឺមារា​​​​​​មកពាធាបីតំ​៥

បែកដៃច្រើនឆ្វេងស្តាំ​​​គឺកោធ:ខឹងនឹងរោគ​​​​​​។

រោយខ្នងរោយចងេ្កះ​​​ណែនស្ទើរប្រេះក្នុងកាយលោក

ស្តឹកជើងបែកញើសជោក​ដាលកញ្ជ្រោក្នុងព្រះអង្គ​​​​។

ធ្វើឈានបហាន: ធម៌តប:ទាញងតម្រង់

ធ្វើចិត្តឲ្យស្លូតត្រង់​​​​កងពលមារជាង​១០០០​​​។

៥០០​កិលេសសុទ្ធ​​​ព្រះសម្ពុទ្ធចាប់ជិះជាន់

ព្រះអង្គទ្រង់គិតទាន់​​​រួមតណ្ហា​១០៨​​​​​​។

ព្រមទាំឧបាទាន​​​​ទ្រង់វាយច្រានដោយបារមី

អកុសលធម៌ជិតស្រី​​វាយបណ្តេញអស់តែម្តង​​​។

អកុសលធម៌លាមក​​វាមកថ្ពក់រកចំណង

ព្រះអង្គចាប់មកក្រង​​ធម៌ជាកងដាក់ដោយខ្លួន​​​។

អរិយសច្ចព្រហ្មវិហារ​​ចែកប្រការមានបួនៗ

អាសវ:អន្លង់​៤​​​វាជ្រមុចអរិយសច្ច​​​​​​។

អគតិ​៤​នោះវា​​វារួមសាមគ្គាឳឃ:កាច់

ទាញព្រហ្មវិហារដាច់​​ទម្លាក់ទៅអបាយ​៤​​​​។

បួនៗគ្រប់​៣​ដង​​១២​ផងឲ្យខ្ជាប់ខ្លួន

អរិយសច្ច​៤​​​​​ព្រហ្មវិហារជា​៨​​​​​។

ចិត្តល្អមានតិចទេ​​​​អាក្រក់តែដេរដាលដី

រួមធម៌បាបពេញទី​​​​១៥​ទៀតចង្អៀតពេញ​​។

ខន្ធ​៥​នឹងកាមគុណ​​គេកើតមុនមិនព្រមចេញ

នីវរណ:​៥​ព្រួតវេញ​​វាយបណ្តេញបីតិ​៥​​​។

មិនឈ្នះតួអង្គឈាន​​​ទ្រង់ក្លាយហានប្រឹងបិកម្ម

ស្រាប់តែវាទៅនាំ​ធម៌​៦​ចូលមកទៀត​​​​​។

កិលេសនឹងតណ្ហា​​​​៣​ដូចគ្នាមកបៀនបៀត

ប្រាំមួយក្រុមមកទៀត​​មកបំផ្លាញ់ត្រៃលក្ខណ៍បី​​។

ព្រះអង្គទ្រង់ខំច្បាំង​​​ដោយសច្ចំនឹងខន្តី

លើកយកធម៌ទាំងបី​​សីស​សមាធិ​បញ្ញា​​​​។

ទ្រង់គង់លើបល្ល័ង្ក​​ទ្រង់ខំតាំងអានាបា…..

ឃើញមារមកតវ៉ា​​យកបល្ល័ង្ករូបព្រះពុទ្ធ​​​​​​​។

កន្លងមារធ្លាក់នៅ​​ពេលមារទៅមារតយុទ្ធ

កិលេសវាខ្លាចផុត​​ស្តាយរូបកាយរបស់វា​​​​​​។

វាសួរថាសិទ្ធត្ថ​​​ដេញគចាត់យើងទៅណា?

ព្រះអង្គយកហត្ថា​​ចុចផែនដីជាកសិណ​​​​​​​។

មារនៅក្នុងដីហ្នឹង​​បើដឹងរសសំឡេងក្លិន

ឃើញរូបដីមិនជិត​​ដីត្រូវកាសេពនូវកាម​​​​​​។

បើដ៏ចេះខឹងអរ​​​ដូចអ្នកចរវាយប្រាបប្រាម

បើដីសើចយំតាម​​មារឯងនៅក្នុងដីទៅ​​​​​​។

ចំណែកតថាគត​​បានរំលត់គ្មានសល់នៅ

រូបរស់ក៏មិនត្រូវ​​ក្លិនសម្ផស្សសំឡេងឡើយ​​​​។

សច្ចំនឹងខន្តី​​​ជាបារមីបានដលើត្រើយ​​​​​

ព្រះអង្គទ្រង់កន្តើយ​​ទ្រង់ព្រះនាមអរហំ​​​​​​​។

ឆ្ងាយចាកសឹកសត្រូវ​​កិលេសទៅលែងជាខ្មាំង

តួធម៌អរហំ​​​​​​ផុតកណ្តាលព្រះឧរា​​​​​​។

គឺឆព្វណ្ណរង្សី​​​​​ដូចស្រ្តីស្រស់ពុំងា

បូរាណឲ្យឈ្មោះថា​​នាងគង្ហីងព្រះធរណី​​​​​​​។

ច្បូតសក់ឲ្យចេញទឹក​​ជន់សន្ធឹកជាជលធី

សឹងមាននៅក្នុងទី​​​បរមត្ថលោកសំដែង​​​​​​។

គឺច្បូតទឹកព្រះទ័យ​​​ជ្រាបញាណញេយ្យដោយអង្គឯង

ផ្សាយចិត្តគ្រប់កន្លែង​​ក្នុងត្រៃលោកកើតវិជ្ជា​​​​​។

ប្រកាសពេញអក្ខរ:​​​តាមមគធ:ជាភាសា

ដែលយើងរៀនរាល់គ្នា​​គឺអនេកជាតិនោះ​​​​​​។

រាប់រៀបជាតិកំណើត​​​ស្លាប់ហើយកើតគ្មានចន្លោះ

សព្វដីសព្វកៀនកោះ​​​ទីកប់ខ្មោចរៀងរាល់ខ្លួន​​​។

ទឹកលិចពិតចំហុត​​​​សីលបរិសុទ្ធយ៉ាងមាំមួន

ទឹកសីលហូរសំនួន​​​​លិចពលមារគឺកិលេស​​​។

ក្រពើធ្លាមមករ​​​​​​ផ្អើលឈូរឆរកុំប្រហែល

បីតំកើតភ្លឺចែស​​​​​គឹសោតាសកទា​​​​​​។

អនាគាមគ្គផល​​​​​ដេញតាមដល់អភិញ្ញា

អរហត្គដេញទល់គ្នា​​​គឺមគ្គផលស៊ីកិលេស​​​​។

មិនមែនឆ្លាមតិរឆ្ឆាន​​​ឆ្លាមកម្មដ្ឋានជាពីសេស

ចូរអ្នកកុំប្រហែស​​​​ខំផ្ចាញ់មាររបស់ខ្លួន​​​​​។

កុំផ្ចាញ់មារឲ្យព្រះ​​​​ដែលទ្រង់ឈ្នះហើយមាំមួន

មារាក្នុងរូបខ្លួន​​​​​ម្តេចអាចារ្យមិនខំផ្ចាញ់​​​​។

ត្រួវមើលច្បាប់ឲ្យល្អះ​​ព្រះពុទ្ធឈ្នះចិត្តកំណាញ់

ឈ្នះស្អប់ឈ្នះស្រលាញ់​​ឈ្នះសប្បាយដែលមានភ័យ​។

​​ខ្ញុំឈ្មោះបណ្ឌិតចុង​​លើកធម៌ក្នុងដ៏ប្រពៃ

ពន្យល់គ្រាន់ជាន័យ​​​ជនប្រុសស្រីគួរតែរៀន​​​​។

ខ្ញុំលើកជាពាក្យកាព្យ​​​ត្រង់តាមភាពមិនបៀតបៀន

ធម៌នេះទុកប្រឹតប្រៀន​​​ខ្លួនឲ្យបានដូចព្រះពុទ្ធ​​​​។

ដល់ព្រះអារ្យមេត្រី​​​​ជាជិនស្រីត្រាស់ប្រាកដ

ឲ្យខ្ញុំបានរំលត់​​​​​​បានសម្រេចជាសវ័ក​​​​​។

សូមទាន់ព្រះពុទ្ធម្ចាស់​​​ទើបបានត្រាស់អស់រាគ:

សូមក្ស័យអាសវ:​​​​​ផុតអន្លងទាំង​៤​នោះ​​​។

រៀបរាប់មកប៉ុណ្ណោះ​​​​លោកអ្នកចេះសូមសង្រោះ

បើមិនត្រូវចំពោះ​​​​​​សូមអភ័យទោសខ្ញុំផង​​​។

អក្ខរ:ពាក្យបាលី​​​​​​ឬសំដីបើទាស់ឆ្គង

លើសខ្វះផ្លោះរំលង​​​​​អភ័យទោសខ្ញុំផងណា​​​។

​​​សូមថ្លែងពុទ្ធប្រវត្តិ​សូមសន្មតនិដ្ឋិតា

សូមផលនៃឧស្សាហ៍​​​ជាបច្ច័យនិព្វានហោង​​​​​។

​​​​​​​​អវសាន

សូមព្រះពុទ្ធសាសនា​​មានវស្សានៅយូរផង

សូមសព្វសត្វបានឆ្លង​​ផុតពីទុកជានិរន្តរ៍​​​​​​​​។

មាតាបិតាសង្រ្គោះកូនដោយចិត្ត​៥​យ៉ាងគឺ:

១.​ចាចនិវារេន្តិ​​​​​​​​​​​​បបមកូនមិនឲ្យធ្វើអំពើអាក្រក់

២. ​កល្យាណនីវេសេន្តិ​​​​​​​​​ណែនាំកូនឲ្យធ្វើអំពើល្អ

៣. ​សប្បំសិការបន្តិ​​​​​​​​​​​ឲ្យកូនសិក្សាសូត្ររៀនសិល្បវិជ្ជា

៤. បដិរូបេន​ទាបនល់យោជេន្តិ​​​​​រកប្តីប្រពន្ធសមគួរឲ្យ

៥. សមយេ​ទាយជ្ជ​និយ្យាទេន្តិ​​​​ចែកទ្រព្យសម្បតិ្តក្នុងសម័យដ៏សបករ​។

បុត្រធីតាមាននាទី​៥​យ៉ាងគឺ:

១. ភតោ​នេស់​ភរស្យតិ​​​​​​លោកចិញ្ចឹមយើងហើយ​យើងត្រូវចិញ្ចឹមលោកវិញ

២. កច្ចំ​នេស់​ភរិស្សតិ​​​​​​​ត្រូវជួយធ្វើកិច្ចការរបស់លោក

៣. កុលវិសំឋបេស្សតិ​​​​​​​​​ថែរក្សាវង់ត្រកូលឲ្យល្អ

៤. ទាយជុំ​បដិបជ្ជតិ​​​​​​​​​បដិបត្ថឲ្យសមគួរនឹងទទួលបរតិក

៥. ទខិណា​អនុបទស្សតិ​​​​​​​ធ្វើបុណ្យឧទិ្ទសកុសលបញ្ជូនទៅ

ប្តីបដិបត្តិប្រពន្ធដោយធម៌​៥​យ៉ាងគឺ:

១. ​សម្មាននាយ​​​​​​​​​​​​​​​​​​​ស្រលាញ់រាប់អាន

២.​អវិមានទាយ​​​​​​​​​​​​​​​​​​​​មិនមើលងាយ

៣.​អនតិចរិយាយ​​​​​​​​​​​​​​​​​​​មិនក្បត់ចិត្ត

៤. ឥស្សរិយវោស្សត្កេន​​​​​​​​​​​​​​​​​ប្រគល់ឋាន:ជាមេផ្ទះ

៥. អលង្ការានុប្បទានេន​​​​​​​​​​​​​​​​​ទិញគ្រឿងអលង្កាឲ្យ​។

ប្រពន្ធគោរពប្តីដោយធម៌​៥​យ៉ាងគឺ:

១. សុល៍វិហិតកម្មន្តា​​​​​​​​​​​​​​​​ចាត់ចែងចិច្ចការបានល្អ

២. សុសំគហិតបរិជនា​​​​​​​​​​​​​​​សង្គ្រោះញាតិមិត្រជិតឆ្ងាយល្អ

៣. អនតិចារិនី​​​​​​​​​​​​​​​​​​​មិនក្បត់ចិត្តប្តី

៤.​សម្ភតំអនុរក្កតិ​​​​​​​​​​​​​​​​​​ថែរក្សាទ្រព្យសម្បតិ្តគង់វង់ល្អ

៥. ទកាអនុលសា​​​​​​​​​​​​​​​​​​ជាស្រីវាងវៃ​មិនខ្ជិលច្រអូស។

วันศุกร์ที่ 22 มกราคม พ.ศ. 2553

ធម៌សូត្រសរសើរធម្មទេសនា


ប្រយោជន៍៣យ៉ាងរបស់ពុទ្ធសាសនា


ព្រះពុទ្ធបរមគ្រូជាម្ចាស់កាលពីព្រះអង្គគង្គព្រះធរមាននៅឡើយតែងបានទូន្មានប្រៀនប្រដៅសត្វលោកនូវប្រយោជន៍ទាំងឡាយ៣យ៉ាងគឺ៖​១,ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)២,សម្បរាយិកត្ថ(ប្រយោជន៍បរលោក)​៣,បរមត្ថប្រយោជន៍(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន.១.ទិដ្ឋធម្មកត្ថប្រយោជន៍៖១.ឧដ្ឋានសម្បទា=ការឧស្សាព្យាយាម។២.អារក្ខសម្បទា=ការថែរក្សារបស់របរសពបែបយ៉ាងដែលខិតខំរកបាន។៣.កល្យាណមិត្តតា=ការមានមិត្តល្អ។៤.សមជីវិតា=ការរស់នៅឲបានសមស្របទៅតាមសម័យកាល។២.សម្បរាយិកត្ថប្រយោជន៍១.សទ្ធាសម្បទា=មានសទ្ធាប្រកបដោយញ្ញាណសម្បយុត្ត(ជឿកម្ម,ជឿផល,ជឿកម្មផល,ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ)២.សីលសម្បទា=បរិបូណ៍ដោយសីល។៣.ចាគសម្បទា=លះបង់ចែករំលេកជួយតាមលទ្ធភាពដែលអាចជួយបាន។៤.បញ្ញាសម្បទា=ការសែ្វងរកនិងសន្សំបញ្ញា។៣.បរមត្ថប្រយោជន៍១.ទុក្ខសច្ច=ការកំណត់ដឹងនូវទុក្ខទាំង១២កង។២.សមុទយសច្ច=ហេតុនាំឲកើតទុក្ខ(កិលេសតណ្ហាឧបាទាន)។៣.និរោធសច្ច=ព្រះនិពា្វនគឺជាទីរំលត់ចាកទុក្ខ។៤.មគ្គសច្ច=ផ្លូវទៅកាន់ទីរំលត់ទុក្ខគឺ៖(១.យល់ត្រូវ.២.គិតត្រូវ.៣.និយាយត្រូវ.៤.ការងារត្រូវ៥.ព្យាយាមត្រូវ.៦.ចិញ្ចិមជីវិតត្រូវ.៧.តាំងស្មារតីត្រូវ.៨.តម្កល់ចិត្តត្រូវ)ប្រយោជន៍ទាំង៣នេះជាផ្លូវប្រតិបត្តិដ៏សម្ខាន់បំផុតរបស់ពុទ្ធបរិស័ទ។បើតាំងខ្លួនថាជាពុទ្ធបរិស័ទត្រូវតែប្រតិបត្តិឲបានជាប់ជួន។

សមុទយសច្ច

(ហេតុដែលនាំអោយកើតទុក្ខ)
តើសេចក្តីទុក្ខកើតឡើងដោយសាអ្វី?ព្រះពុទ្ធបរមគ្រូជាម្វាស់ទ្រង់បានត្រាស់ថា៖សត្វលោកមានទុក្ខដោយសារមិនស្គាល់សេចក្តីទុក្ខពិតសេចក្តីទុក្ខសពបែបយ៉ាង
កើតឡើងដោយហេតុតែ៣យ៉ាងគឺ៖
  1. អវិជ្ជា សេចក្តីល្ងង់ខ្លៅមិនស្គាល់នូវសភាវពិតរបស់ជីវិត។
  2. តណ្ហា ការជាប់រឺការញៀនញាមនិងត្រេកត្រអាលខុសគន្លងធម៌។
  3. ឧបាទាន ការប្រកាន់ជាប់ដោះខ្លួនមិនបាន។

  1. អវិជ្ជា នាំអោយកើតសង្ខារ (ការប្រជុំបាបបុណ្យគុណទោសនាំអោយមានជាតិកំណើត)
  2. សង្ខារ នាំអោយកើតវិញ្ញាណ (ការដឹងនូវអារម្មណ៍)
  3. វិញ្ញាណ នាំអោយកើតនាមនិងរូប (ខន្ធ៥)
  4. នាមនិងរូប នាំអោយកើតសឡាយតន(អណ្តូងជាទីធ្លាក់ចុះនៃអារម្មណ៍)
  5. សឡាយតន នាំអោយកើតផស្ស (ការបះពាល់ត្រូវដោយអារម្មណ៍)
  6. ផស្ស នាំអោយកើតវេទនា (ការសោយអារម្មណ៍)
  7. វេទនា នាំអោយកើតតណ្ហា (ការត្រេកត្រអាលក្នុងអារម្មណ៍)
  8. តណ្ហា នាំអោយកើតឧបាទាន (ការប្រកាន់ជាប់ថាជារបស់ខ្លួន)
  9. ឧបាទាន នាំអោយកើតភព (ទីកើត)
  10. ភព នាំអោយកើតជាតិ(កំណើត)
  11. ជាតិ នាំអោយកើតជរាព្យាធិមរណ (ទុក្ខសោកសបបែបយ៉ាងគណនាមិនអស់ក្នុង១ជីវិត)។

ព្រះពុទ្ធសាសនា និងសង្គមមនុស្ស

ដោយយោង​តាម​ហេតុការណ៍​ច្របូកច្របល់​នៃសង្គម​មនុស្សជាតិ​សព្វថ្ងៃ ស្ទើរតែ​ទូទាំង​សកលលោក​ពុំទាន់​​មាន​វិធាន​ការណ៍​​ទប់​ស្កាត់​និង​ដោះ​ស្រាយ ​​​នៅ​​​ឡើយ ហេតុនេះហើយ​ទើប​ព្រះ​ពុទ្ធ​សាសនា​​​ដែល​ជា​​សាសនា​ត្រូវការមាន​ហេតុ​ផល​ ក្នុង​ការជឿ​នូវពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​បាន​សុំ​ខ្លួន​មក ​ចួល​រួម​ដោះស្រាយ​រាល់បញ្ហា​ជូន​ប្រជាជាតិ​ទាំងមូល​ដើម្បី​ស្វែង​រក​នូវ​ សេចក្តី​សុខ សុភមង្គល​និង​សេចក្តី​រីក​ចម្រើន​ទាំង​ក្នុង​សង្គម​គ្រួសារ សង្គមជាតិ​ និង​ពិភព​លោក​ទាំងមូល។

  • បញ្ហាសេដ្ឋកិច្ច
  • បញ្ហាសង្គមគ្រួសារ
  • បញ្ហាសន្តិសុខ
  • បញ្ហាសីលធម៌
  • បញ្ហាមិនស្គាល់តួនាទីខ្លួនឯង
  • បញ្ហាគ្រោះធម្មជាតិ
  • ជីវិត និងជំនឿ
  • សេចក្តីសុខ និងសេចក្តីសប្បាយ
  • សេចក្តីទុក្ខ និងវិធីដោះស្រាយ
  • សាសនាជាអ្វី?
  • ជម្ងឺ និងសារហេតុ
  • មនុស្ស និងសត្វ
  • មនុស្ស និងធម្មជាតិ
  • ជីវិត​ និងសេចក្តីសង្ឃឹម
  • ប្រភពនៃបញ្ហា
  • ផ្លូវនៃសេចក្តីសម្រេច
  • ជីវិត​ និងឥស្សរភាព
  • គិតថ្ងៃនេះដើម្បីថ្ងែស្អែក
  • ចំណេះជាដំណោះស្រាយឬ?
  • គ្រូ និងសិស្ស
  • មេដឹកនាំជានរណា?
  • សេចក្តីក្លាហាន គឺដំណោះស្រាយបញ្ហា
  • បក្សពួកនិយមគឺសង្រ្គាម
  • សម្តី និងឥទ្ធិពល
  • ចេះខុស អស់សុខ
  • ជីវិត និងសិទ្ធិ
  • សុភមង្គលក្នុងគ្រួសារ
  • គំនិតជាមេដឹកនាំ
  • ជីវិតកូនក្មេង និងមនុស្សចាស់
  • អំនាចផ្លូវចិត្ត
  • អ្នកសាងលោក
  • អ្នកទ្រទ្រង់លោក

សរុបប្រយោជន៍នៃព្រះពុទ្ធសាសនា

ការមិនធ្វើអំពើអាក្រក់ទាំងពួង បានផ្ដល់អោកាសដល់ការបំពេញសេចក្ដីល្អ អែការបំពេញសេចក្ដីល្អមាន អុបការៈដល់ការសំអាតចិត្ដ របស់ខ្លួន ជាទីបំផុតនៃព្រហ្មចរិយធម៌ទាំងបី មុខ នេះគឺចិត្ដស្អាតផូរផង់ហ្នឹងអែង ចិត្ដស្អាតផូរផង់មានប្រយោជន៍ដល់ការឈ្នះអស់នូវ ទុក្ខទាំងពួង។

អំពីការសំអាតចិត្ដរបស់ខ្លួនអោយបានស្អាត

ការមិនធ្វើនូវបាបទាំងពួង ប្រៀបដូចអ្នកឈឺវៀរចំណីទាស់ ការបំពេញនូវសេចក្ដីល្អ ប្រៀបដូចអ្នកឈឺបរិ ភោគអាហារបំប៉នសុខភាព អែការសំអាតចិត្ដរបស់ខ្លួនអោយបានស្អាត ប្រៀបដូចអ្នកឈឺលេបថ្នាំកំចាត់ បង់នូវរោគអោយបានជាសះស្បើយ។
ការសំអាតចិត្ដអោយស្អាត អាស្រ័យដោយបញ្ញាយល់ដឹងអំពីការពិតនៃជីវិត បញ្ញាធ្វើ កិច្ចកំចាត់បង់នូវ គ្រឿងសៅហ្មងរបស់ចិត្ដ ដូច្នេះក្នុងជីវិតរាល់ថ្ងៃត្រូវអប់រំចំរើនបញ្ញា។ ការពិតនៃជីវិត គឺរមែងមានលាភ រមែងអត់លាភ រមែងមានយស រមែងអត់យស រមែង មានគេសរសើរ រមែងមានគេនិន្ទា រមែងមានសុខ រមែងមានទុក្ខជាធម្មតាតែព្រោះ មិនដឹងការពិតនៃជីវិត ចិត្ដក៏រមែងចំរើនទៅដោយ គ្រឿងសៅហ្មង។ ការ សិក្សាអំពីសេចក្ដី ពិតនៃជីវិតដោយ យោនិសោមនសិការ ជាហេតុនាំអោយចំរើននូវបញ្ញា។
យោនិសោមនសិការ គឺឆ្លាតក្នុងការពិចារណា បានដល់ការពិចារណារកហេតុនៃអ្វីៗដែលបានកើតឡើង ព្រោះអ្វីៗដែលបានកើតឡើង ក្នុងជីវិតសុទ្ធតែត្រឹមត្រូវពិតទៅតាមហេតុ។ ហេតុផលជាច្បាប់ធម្មជាតិ ជា ការពិតនៃជីវិត ជាសច្ចៈធម៌ជាធម្មៈដែលសំរាប់ សិក្សា ដូច្នេះ ហើយយើងត្រូវកែប្រែពីការញាប់ញ័រចំពោះ សេចក្ដីពិតនៃជីវិត ត្រលប់មកជាការសិក្សា អប់រំចំរើនប្រាជ្ញាស្មារតី ក្នុងសេចក្ដី ពិតនៃជីវិតវិញ។
នៅពេលបានលាភយស ក៏ប្រើលាភយសនោះអោយបានសំរេចជាប្រយោជន៍ដល់ខ្លួន អែអ្នកដទៃ បានពាក្យសរសើរក៍មានស្មារតី មិនស្រវឹងវង្វេង ហើយក៏មានកំលាំងចិត្ដ ប្រព្រឹត្ដការងារជាប្រយោជន៍ត ទៅទៀត បានសុខហើយក៏រក្សានូវហេតុនៃសេចក្ដីសុខ នោះនឹងចែកចាយសេចក្ដីសុខអោយទូលំទូលាយ ដល់អ្នកដទៃផងទៀត តែបើអត់លាភរឺវិនាស ទ្រព្យអត់យស រឺអស់យស និន្ទាទុក្ខមកដល់ ត្រូវកំណត់ដឹងថា នេះជាការពិតនៃ ជីវិតហើយត្រូវសិក្សាដោយយោនិសោមនសិការ អោយសំរេចបាននូវប្រយោជន៍ដ៏សំ ខាន់មកវិញកាលណាបើអប់រំបានយ៉ាងនេះអ្វីៗដែលបានមកដល់ជីវិត គឺសុទ្ធតែញ៉ាំងប្រយោជន៍អោយសំ រេចបានទាំងអស់ ដូច្នេះជីវិតមានតែការរីកចំរើនទៅដោយប្រយោជន៍។
សេចក្ដីស្រលាញ់ដោយចន្ទរាគៈ ជាហេតុនៃសេចក្ដីទុក្ខប៉ុន្ដែមានមនុស្សច្រើននាក់យល់ថា សេចក្ដីស្រលាញ់បែបនេះជាហេតុនៃសេចក្ដី សុខនឹងនាំអោយជីវិតមានន័យទៅវិញ បើវត្ថុជាទីស្រលាញ់មានការវិនា សទៅ គេក៏មានទុក្ខសោកដែរ តែនេះគេយល់ថា ទុក្ខ សោក របស់គេកើតឡើង ព្រោះហេតុតែវត្ថុនោះ អែងមានការវិនាសទៅតែប៉ុណ្ណោះដោយ គេពុំបានឃើញតាមសេចក្ដីពិតថា ការស្រលាញ់ ដោយឆន្ទរាគៈ នេះជាហេតុនៃសេចក្ដីទុក្ខ សោកឡើយ។
នៅពេលដែលបាត់បង់អ្វីៗ ដែលជាទីស្រលាញ់ពេញចិត្ដ សត្វលោករមែងមានសេចក្ដីទុក្ខសោកនេះគឺ ជាការបាត់បង់នូវសេចក្ដីសុខតាម ផ្លូវចិត្ដ។ សត្វលោកពុំបានឃើញទោសចំពោះរបស់ដែលជាទីស្រលាញ់ ឡើយ សត្វលោកខំស្វែងរកនូវអ្វីៗដែលបានបាត់ទៅនោះ ដោយប្រើគ្រប់មធ្យោបាយ រហូតហ៊ានធ្វើនូវអំ ពើទុច្ចរិតទៀតផងនេះព្រោះសត្វលោកយល់ថា សេចក្ដីសុខរបស់ខ្លួនវាស្ថិតនៅក្នុងរបស់ ដែលបាត់ទៅនោះ អែង។
សត្វលោកដែលមិនបានសិក្សាអំពីការពិតនៃជីវិតរមែងញាប់ញ័រដូចត្រីនៅក្នុងទីដែលមានទឹកតិចសត្វ លោកផ្ញើសេចក្ដីសុខរបស់ខ្លួនតែ ជាមួយនឹងរបស់ខាងក្រៅ ម្លោះហើយចិត្ដរបស់សត្វលោកត្រូវសៅហ្មង ជានិច្ចដោយឆន្ទរាគៈ ទាំងដែលសៅហ្មង ព្រោះការមិនបាន ឃើញទោសនៃឆន្ទរាគៈទៀតផង។
ការសិក្សាអំពីសេចក្ដីពិតនៃជីវិត កំណត់ដឹងចំពោះរបស់ដែលមិនទៀង រមែងនាំអោយ ឃើញទោសនៃ ឆន្ទរាគៈដែលជាហេតុនៃសេចក្ដី ទុក្ខ និងនាំអោយចិត្ដស្អាតផូរផង់មានភាពភ្លឺស្វាង។ ការពិតនៃជីវិតជាច្បា ប់ហេតុផល ផលរមែងប្រព្រឹត្ដទៅតាមហេតុ ដូច្នេះកិច្ចរបស់ បញ្ញាក្រៅអំពីធ្វើការសំអាតចិត្ដអោយស្អាត ផូរផង់នោះ បញ្ញានៅមានកិច្ចសាងហេតុនៃសេចក្ដីសុខក្នុងជីវិតបាន យ៉ាងសម្បូណ៌ទៀត ផង ព្រោះបញ្ហាបាន យល់អំពីហេតុផលនៃ ធម្មជាតិ។

អំពីការបំពេញនូវសេចក្ដីល្អ

ការមិនធ្វើនូវអំពើអាក្រក់ទាំងពួង ប្រៀបដូចជាការងួតទឹកសំអាតកាយ អែការបំពេញនូវ សេចក្ដីល្អប្រៀបដូចជាការស្លៀកពាក់ និង ប្រដាប់តាក់តែងកាយដោយអលង្ការ។ ការបំពេញនូវសេចក្ដីល្អ គឺការបំពេញនូវតួនាទី ហើយការបំពេញនូវតួនាទីធ្វើអោយមាន គុណតំលៃ។ មនុស្សយើងម្នាក់ៗមានតួនាទីច្រើនយ៉ាង គឺតួនាទីជាមនុស្ស តួនាទីជាបុត្រធី តា តួនាទីជាភរិយា រឺជាស្វាមី តួនាទីជាមិត្ដ តួនាទីជាមាតាបិតា តួនាទីជាបព្វជិត៘ កិច្ចការក្នុងតួនាទីដែលត្រូវបំពេញយ៉ាងណានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងប្រាប់ សព្វ គ្រប់ទាំងអស់ដូច្នេះដើម្បីបំពេញនូវតួនាទីរបស់ខ្លួនឈានឆ្ពោះ ទៅរកសេចក្ដីសុខ មនុស្ស គ្រប់គ្នាត្រូវសិក្សាព្រះធម៌ដែលជាពាក្យ ទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ ជាប្រយោ ជន៍ដើម្បី ការយល់ត្រូវចំពោះការងារដែលត្រូវធ្វើ និងដើម្បីតំកល់ខ្លួនក្នុងតួនាទីដ៏ប្រពៃ ដែល ជាមុខនាទី របស់ខ្លួនពិតៗ។
គុណតំលៃរបស់មនុស្សនៅត្រង់ការបំពេញតួនាទី មនុស្សយើងមានជីវិតថ្លៃថ្នូរ ព្រោះធ្វើការតាមតួនាទី បានពេញលេញល្អបរិបូណ៌ មនុស្សដែលមិនបំពេញតួនាទីក៏រមែងជាមនុស្សមិនមានតំលៃ ដូច្នេះមនុស្ស គ្រប់គ្នាត្រូវតែយកចិត្ដទុកដាក់ក្នុងតួនាទី។ មនុស្សខ្ជិល ដេកលក់មិនបានធ្វើការងារ មនុស្សឈឺក៏មិនបានធ្វើ ការងារ មនុស្សស្លាប់ក៏លែងបានធ្វើការងារអ្វីទាំងអស់យ៉ាងណាមិញ មនុស្ស ដែលមិនបានបំពេញនូវតួនាទី របស់ខ្លួនក៏ដូចជាមនុស្សខ្ជិលដេកលក់ មនុស្សឈឺ និងមនុស្សស្លាប់យ៉ាងដូច្នោះដែរ រឺហៅថា ស្លាប់ទាំង រស់ ស្អុយទាំងស្រស់»។
មនុស្សយើងត្រូវតែព្យាយាមធ្វើសេចក្ដីល្អអោយអស់ពីសមត្ថភាព បំពេញតួនាទីអោយបានពេញលេញ បរិបូណ៌ ដើម្បីកពូននូវគុណ តំលៃនៃជីវិត អោយជាមនុស្សល្អជាមាតាបិតាល្អជាកូនល្អ ជាគ្រូល្អ ជាសិស្ស ល្អ ជាភរិយាស្វាមីល្អ ជាមិត្ដល្អ ជាចៅហ្វាយនាយល្អ ជាអ្នកបំរើការល្អ ជាពុទ្ធបរិស័ទល្អ ជាប្រជាពលរដ្នល្អ និងអោយជាមនុស្សមានតំលៃសំរាប់សាសនា សំរាប់សង្គមជាតិ។
ពុទ្ធសានិកជនដែលល្អ គឺជាអ្នកដែលបានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ចំពោះបព្វជិតត្រូវ បំពេញនូវគន្ថធុរៈ និងវិបស្សនាធុរៈព្រមដោយ ការពន្យល់ប្រាប់អំពីព្រះពុទ្ធសាសនា ជាអុបាសក ជាអុបាសិកា ត្រូវខ្វល់ខ្វាយបំ ពេញកិច្ចការទំនុកបំរុងព្រះសាសនាដោយម៉ឹងម៉ាត់ មក វត្ដដើម្បីជួយកិច្ចការរបស់វត្ដអោយបានពេញដៃ ពេញជើង ធ្វើការដោយចិត្ដស្មោះត្រង់ ត្រូវកសាងខ្លួនអោយទៅ ជាធនធានដ៏ សំខាន់ របស់ព្រះពុទ្ធសាសនា។ កូនដែលជាមនុស្សមានតំលៃរបស់អូវពុកម្ដាយ គឺកូនដែលធ្វើអោយអូវពុកម្ដាយសប្បាយចិត្ដ ជាកូនដែ លអូវពុកម្ដាយស្រលាញ់ដោយសេក្ដីសង្ឃឹម ព្រោះខ្លួនជាកូនបានបំពេញតួនាទីល្អ។
អ្នកណាជាមនុស្សដែលឆ្លាត រៀនល្អ រៀនពូកែ ធ្វើប្រយោជន៍អោយដល់ប្រទេសជាតិ ធ្វើអោយលោក គ្រូអ្នកគ្រូសប្បាយចិត្ដ រីករាយដោយបានគិតឃើញថា អាត្មាអញបានផលិតមនុស្សអោយមានប្រយោជន៍ ដល់ប្រទេសជាតិ អ្នកនោះអែងគឺជាសិស្សដែលមានគុណ តំលៃដ៏ថ្លៃថ្លារបស់សាលារៀន។
មិត្ដដែលមានគុណតំលៃ គឺជាមិត្ដដែលនាំមិត្ដអោយផុតពីនរក និងសេចក្ដីក្ដៅក្រហាយ ផ្សេងៗជួយការ ពារមិត្ដអោយផុតពីអន្ដរាយ ណែនាំមិត្ដ ដាស់តឿនមិត្ដ បបួលមិត្ដមករកគុណធម៌ អោយមិត្ដស្ដាប់ធម៌ដែ លជាគ្រឿងអប់រំចិត្ដ។
ម្យ៉ាងទៀត មនុស្សដែលមានតំលៃគឺមនុស្សដែលពឹងបាន ដំបូលផ្ទះមានតំលៃព្រោះធ្វើអោយយើងពឹង បានដោយបិទបាំងនូវកំដៅថ្ងៃ និងទឹកភ្លៀងជាដើម ទោះជាអ្វីៗទៀតក៏ដោ យអោយតែជាទីពឹងបាន គឺសុទ្ធ តែជារបស់មានតំលៃទាំងអស់ យ៉ាងណាមិញមនុស្សយើង ដែលកើតមកហើយ អាចជាទីពឹងបានដល់អ្នក ដទៃរឺអោយអ្នកដទៃពឹងបាន គឺជាមនុស្សមានតំលៃយ៉ាងនេះអែង។
មាតាបីតាមានតំលៃដ៏ក្រៃលែង ព្រោះជាទីពឹងរបស់កូនដែលនៅត្ូចៗ លុះដល់កូនធំឡើងមាតាបិតាពឹង កូនបានវិញ កូនក៏មានតំលៃ ដល់ មាតាបិតាដែរ ដូច្នេះមនុស្សយើងកើតមក ត្រូវធ្វើអោយបានពីរចំណុចសំ ខាន់គឺ មួយទីពឹងអ្នកដទៃ ពីរជាបុគ្គលដែលគេគួរបូជា (អាមិសបូជានិងបដិបត្ដិបូជា) តាមពិតមនុស្សដែល ជាទីពឹង គឺមនុស្សដែលគួរគេបូជា ហ្នឹងអែងដូចជាសាសនាជាទីពឹង ទើបមនុស្ស គោរពបូជាសាសនា។ ការ បំពេញនូវអំពើ ល្អគ្រប់យ៉ាង គឺដើម្បីធ្វើខ្លួនអោយបានជាទីពឹង យ៉ាងហោចណាស់ក៏ត្រូវអោយបានជាទីពឹង នៃខ្លួនអែងដែរ។

ពុទ្ធប្រវត្តិសង្ខេប


រាជវង្ស កំណើត

ព្រះបាទ សុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុព្រះនាង សិរិមហាមយា ទ្រង់បានសុបិន្និមិត្តឃើញដំរីសមួយ មានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះអុទ័រព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមី យ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។ តាមរឿងនិទានខ្លាះថា ទេវបុត្ត សន្តុសិត យាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ព្រះនាងសិរិមហាមយាទ្រង់ធ្វើដំណើរយ៉ាងទៅកាន់នគរ ទេវទហៈ ដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀមទម្លាប់នៃព្រះរាជានាសម័យនោះ ភរិយាត្រូវទៅប្រសូត្របុត្រនៅនគរ រឺផ្ទះខាងភរិយា។ ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរមកដល់ព្រំដែននៃនគរទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ក៏ប្រសូតបុត្រនៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ប្រសូត្រនៅថ្ងៃសុក្រ
១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច។

ពិធីថ្វាយព្រះនាម
ក្រោយពីព្រះរាជអោរសប្រសូតបានប្រាំថ្ងៃ ពិធីរៀបចំថ្វាយព្រះនាមថា សិទ្ធត្ថ ប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយព្រាហ្មណ៍ ៨នាក់ ព្រាហ្មណ៍៧ម្នាក់លើម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ ព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជាបានត្រាស់ជាព្រះពុទ្ធ។ប្រសូត្របាន៧ថ្ងៃព្រះមាតា ព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនាមមហាបជាបតីគោតមីបីបាច់រក្សាតមក។

រាជពិសេក
ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ឆ្នាំ ទ្រង់បានរៀបអភិសេកជាមួយ បុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរាដែលជានារីល្អអែកលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបីតាព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចព្រះអង្គទ្រង់ចាត់អោយគេសង់ប្រាសាទបី តំរូវទៅតាមកាមរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ រដូវរំហើយ។ ព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា មានព្រះរាជបុត្រមួយ អង្គព្រះនាម រាហុល។


ទេពនិមិត្ត៤យ៉ាង
ដោយចង់អោយព្រះសិទ្ធត្ថបាន ជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់អោយគេយាមមិនអោយមានមនុស្សចាស់ ជរា ឈឺ រឺស្លាប់ អោយព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបំរើភិលៀតនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គទ្រង់មានការខ្វល់ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាងខ្លាំង។ ព្រះអង្គក៏ចេញទៅក្រសាលក្នុងអុទ្យាននាបរមរាជ វាំងដែលព្រះអង្គទ្រង់បានជួប

ទេពនិមិត្ត ៤ប្រការដូចនេះ៖

  • ទេពនិមិត្ត ជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយទ្រង់ទតឃើញ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យថា នេះជាអ្វី? ពួកសេនាមាត្យក៏ទូលព្រះអង្គថា ព្រះករុណាលោកម្ចាស់នេះគឺជា «មនុស្សចាស់»។
  • ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនអុទ្យានបានបន្តទៅមុខទៀត ទេពនិមិត្តទ្រង់និមិត្តជាមនុស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួន ដោយអាការរោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យទៀតថា ចុះនេះជាមនុស្សយ៉ាងម៉េច ពួកសេនាមាត្យក្រាបទូលថា ព្រះករុណាលោកម្ចាស់មនុស្សនេះកំពុងមានជំងឺ
  • ទេពនិមិត្ត ជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនអុទ្យាបានមកនិមិត្តជាមនុស្សកំពុងដេកស្លាប់ហើមស្អុយរលួយគួរជាទីខ្ពើមរអើមក្រៃពេក ដោយព្រះអង្គមិនដែលទ្រង់បានទតឃើញក៏សួរទៅសេនាមាត្យដូចមុនដែរ សេនាមាត្យក៏ក្រាបទូលថា មនុស្សយើងតែងមានការបែកធ្លាយរូបកាយស្លាប់យ៉ាងនេះព្រះករុណាលោកម្ចាស់។
  • ទេពនិមិត្ត ជាអ្នកបួស ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់ ធ្វើអោយ ព្រះសិទ្ធត្ថទ្រង់សង្វេគជាពន់ពេក ទ្រង់ធ្វើការពិចារណាទៅលើរូបកាយដោយព្រះអង្គអែងថា បណ្តារូបកាយនៃសត្វលោកទាំងឡាយនេះ នឹងមានសភាវ ចាស់ ឈឺ និងឈានដល់ការបែកធ្លាយស្លាប់ ទៅវិញយ៉ាងនេះអែងហ្ន៎ តើមានថ្នាំអែណា មានផ្លូវអែណាគេចអោយរួចផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិតសង្វេគដូចនេះទេពនិមិត្តនិមិត្តជាសមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយអោយព្រះអង្គទតឃើញទៀត ព្រះអង្គទ្រង់មានសទ្ធាពេញហរទ័យ ត្រេកអជាក្រៃពេក ចំពោះសមណភេទនេះ។

សាងផ្នួស
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហា ជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែល រាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយា ពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅ ស្ថានសន្តុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្តរបស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង។
ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធមែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោកក្នុងគ្រានោះទៅ។
កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រាស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។


ការសិក្សា និងទុក្ខរកិរិយា
កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបសពីរព្រះអង្គ មាននាមថា អាឡារតាបស និង អុទកតាបស ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។
ព្រះអង្គទ្រង់ធ្វើទុក្ខរៈកិរិយា គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ខរៈកិរិយាអស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយអោយព្រះអង្គទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិនរិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជានាក់ដេញពិនរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបានឡើយ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ខរៈកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។
ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់តាមបំរើព្រះអង្គទៀតតាំងពីនោះមក។

ត្រាស់ដឹង
ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យកស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួលហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើមចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេមនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តាថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែលជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូលជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖

  • រូបខន្ធ
  • វេទនាខន្ធ
  • សញ្ញាខន្ធ
  • សង្ខារខន្ធ
  • វិញ្ញាណខន្ធ
    អិលូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។

ផ្ចាញ់មារ
ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្លង្គក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីអោយព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់រម្មណ៏ឡើយ ធ្វើអោយនាងទាំងបីវិនាសអន្តរធានទៅ។ បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក ក្រុងមារនៅ តែមានចិត្តរិស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនអោយមកច្បាំងដណ្តើមយកបល័្លង្គពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ)និមិត្តដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។
កងពលមារមួយកងទៀតលើកមកពីទិសអុត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។ មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះដែលមានកំលាំងបោកបក់ភ្នំអោយរលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។
ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយជាពិដានការពារព្រះអង្គទៅវិញ អែក្រុមពលរេ ដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។ ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំលុតព្រះអង្គថា តើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតបដោយខែងរែងថា «ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់» ចុះសិទ្ធត្ថអែងវិញ មានអ្វីជាសាក្សី។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។
មុទ្រ រឺកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។
ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេកអប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយះ អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ពូតមធុបាយៈជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធត្រាស់ដឹងមួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។




បឋមទេសនា


ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិនញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយតថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការយ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកា ទ្រង់ចូលកលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួលសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេលនោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិសីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបានឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយនោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គពេល
ដែលព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ព្រះអង្គទ្រង់សន្តោសប្រោសទេសនា
ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បានសំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅតាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិងព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។

ពុទ្ធកិច្ច
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៣៥វស្សាគឺ៖
  • នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
  • នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។
  • នៅពេលព្រលប់ ទ្រង់ប្រទានអោវាទដល់ភិក្ខុសង្ឃទាំងឡាយ។
  • នៅពេលកណ្តាលអទ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។
  • នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វដែលមាននិស្ស័យ និងអិតនិស្ស័យ។

  • ដាក់ព្រះជន្ម
    ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោកស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។


    បរិនិពា្វន
    ក្រោយពេលដាក់ព្រះជន្មរួចហើយព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។


    កត់សំគាល់
    ការសឹក្សាពុទ្ធប្រវត្តិធ្វើអោយយើងកត់សំគាល់បានយ៉ាងស្រួលដូចតទៅនេះ៖

  • ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
  • ត្រាស់ដឹង ថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។
  • ដាក់ព្រះជន្ម វស្សាទី៤៥ ថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
  • បរិនិពា្វន ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។


  • ចប់ពុទ្ធប្រវត្តិដោយសង្ខេប

    វិទ្យុអាស៊ីសេរី



    http://www.rfa.org/khmer

    วันพุธที่ 20 มกราคม พ.ศ. 2553

    គណនាមហាសង្ក្រាន្ដ

    ដកស្រង់ពីសៀវភៅមហាចង្ក្រាន អ៊ឹម បុរិន
    មហាសង្រ្កាន្ដ ឆ្នាំជូត សំរឹទ្ធិស័ក
    ចុល្លសករាជ ១៣៧០ មហាសករាជ ១៩៣០ ពុទ្ធសករាជ ២៥៥២ គ្រឹស្ដសករាជ ២០០៨
    សុភមស្ដុ វរមង្គលាជយាតិរេក

    ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តា កន្លងទៅហើយបាន ២៥៥១ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំជូតសំរឹទ្ធិស័កតទៅចូលពុទ្ធសករាជ ២៥៥២។

    នឹងគណនាឆ្នាំ​ជូត អិលូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ.ស២០០៨ វេលាម៉ោង១៨:៤៨នាទី ។ ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅអែមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកន្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម ទុង្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្មគង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយ ផ្កាទទឹម អភរណ ទ្រង់ពាក់កែវបទុមរាគ ភក្សាហារ ទ្រង់សោយផ្លែបទុម្ពរ ព្រះហស្ថស្តាំ ទ្រង់កងចក្រ ព្រហស្ដឆ្វេង ទ្រង់ ស័ង្ខ ទ្រង់គង់ពាក់ឆៀងបើកព្រះនេត្រលើខ្នងសត្វ គ្រុឌបក្សី ជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហារកែវធម្មមាលី នាទីភ្នំកៃលាសខេត្ត ហេមពាន្តជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។ ទើបនាំយកទៅតំកល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ ថ្មកែវ ដែលជាមាត់គោអុសសភរាជ ទាំង៧ ត្រជាក់ ក្សេមក្សាន្តព្រះរាជហរិទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្ម ទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលអោយជ្រះស្រលះ ហើយចំរើននូវសិរីសួស្តីជ័យមង្គលជន្មាយុ យឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ ។

    ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០០៨ វេលាម៉ោង១៨ និង២៤នាទី ជាថ្ងៃចូលឆ្នាំជូត សំរិទ្ធិ ស័ក។
    ថ្ងៃចន្ទ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តករាជ ២០០៨ ជាវារៈវ័នបត ។ ថ្ងៃអង្គា ១០កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ ២០០៨ នៅវេលាម៉ោង២២ និង ២៣នាទី ៥៤វិនាទី ជាវារៈឡើង ស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំជូត សំរឹទ្ធិស័ក ចុល្លសករាជ១៣៧០តទៅ។

    ក្នុងអោកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុស-ស្រីផងទាំងឡាយរៀបចំពលិការគ្រឿង សក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និង ទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំ លះបង់ចិត្តអាក្រក់អន្សតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ អោយស្រលះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា អុបេក្ខានិង បញ្ញា ធ្វើបុណ្យទាន តាមប្រពៃនីរក្សាសីលប្រាំអោយបានជាប់ជានិច្ច នោះទើបទេវតានឹងអោយពរសព្ទសាធុការ លោកអ្នក នឹងមានសិរីសួស្តីសុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ ។

    วันอังคารที่ 19 มกราคม พ.ศ. 2553

    ការទស្សន៍ទាយសំរាប់អ្នកកើតឆ្នាំជូត


    លោកអ្នកកើតជូត ៖ ពង្សទេវតាប្រុស នាមជាសត្វកន្ដុរធាតុទឹក ទន្សាកំនើតនៅថ្ងៃអាទិត្យ សិរីធ្លាក់មកពីក្បាលព្រះព្រហ្ម មូលព្រលឹងនៅដើមដូង រឺ ដើមចេក កាលណាទៅរស់នៅកន្លែងណា ទីណាអោយរកដើមដូង រឺ ដើមចេកមកដាំទុកខាងក្រោយផ្ទះ ក្នុងភូមិលំនៅផងទើបនឹងមានសិរីមង្គលរស់នៅត្រជាក់ត្រជុំជាសុខ។

    មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សនិយាយស្ដីដាច់ខាត មិនសូវញញឹមញញែមធ្វើអ្វីរមែងតាមតែចិត្ដខ្លួនអែងជាធំ ស្ដាប់ហេតុផលរបស់អ្នកដទៃម្ដងម្កាល ការនិយាយស្ដី សូម្បីគ្រាខ្លះចចេសរឹងរូស ក៏ជាទីត្រូវចិត្ដត្រូវថ្លើមលោកអ្នកធំ និងសមណជីព្រាហ្មណ៍មានបញ្ហាខូចបង់ ខុសផ្លាត ច្រើនក៏ព្រោះការដែលធ្វើអ្វីតាមតែចិត្ដខ្លួនអែង កាលណាវ័យឡើងច្រើន និស្ស័យនេះថយចុះ។ ជាមនុស្សមាននិស្ស័យពេញចិត្ដក្នុងរឿងស្នេហា មានមានៈ មានការអត់ធ្មត់ ព្យាយាមក្នុងការសិក្សារៀនសូត្រ និង ស៊ូក្នុងការដែលខ្លួនធ្វើ និង ជាអ្នកមានចិត្ដបុណ្យកុសល ចូលចិត្ដជួយដោះទុក្ខអ្នកមានអាសន្ន មានសមត្ថភាពក្នុងការរកប្រាក់ ប៉ុន្ដែច្រើនក្ដៅក្រហាយដោយសារមនុស្សភេទផ្ទុយ។ លោកថាមនុស្សនេះច្រើនមានរោគនៅនឹងមាត់ ដូចជាឈឺ អន្ដាត ធ្មេញ។

    ពាក្យព្យាករណ៍អ្នកកើតឆ្នាំកុរ
    ពីអាយុ ០៦ឆ្នាំ ដល់ ៨០ឆ្នាំ
    បុរស អាយុ ៖ ៩, ១៤, ១៩, ២១, ២៦, ៣៣, ៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤,៨១ ឆ្នាំ និងស្ត្រីអាយុ ៖ ១៤, ១៩, ២៦, ៣១, ៣៨,៤៣, ៥០, ៥៥, ៦២, ៦៧, ៧៤, ៧៩ ឆ្នាំ ។ ទំនាយថា ៖ ជាឆ្នាំនាំមកនូវជោគលាភសក្ការៈ គិតប្រកបការងារអ្វីៗតែងតែបានសំរេច ដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ដែលអាចចែកចេញបានដូចតទៅនេះ ៖
    ជោគលាភ ៖ នឹងបានទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ និងវត្ថុមានតំលៃ គ្រឿងប្រដាប់លម្អគេហដ្ឋាន ដីធ្លីបានឡើងប្រាក់ ខែ និង ប្រាក់បំនាច់រង្វាន់ផ្សេងៗទៀត ។
    កិត្តិយស ៖ ការសិក្សានឹងបានប្រលងជាប់ដូចសេចក្តីប្រាថ្នា បើនៅទំនេរ នឹងបានការងារធ្វើបើមាន ការងារធ្វើស្រាប់ ហើ យបានឡើងកាន់មុខតំនែងខ្ពស់ឡើង ។
    កេរ្តិ៍ឈ្មោះ ៖ នឹងបានទទួលសេចក្តីនិយមរាប់អាន លើកតំកើងមុខមាត់ពីមនុស្សក្នុងមជ្ឈដ្ឋានការងារ រឺនៅក្នុងផ្ទះជាទីពេញ ចិត្ត ដល់ខ្លួនអែង និងអ្នកដទៃ ។
    សេចក្តីសុខ ៖ បានជួបប្រទះនឹងសេចក្តីស្នេហ៍បរិសុទ្ធ អែអ្នកដែលមានគូគ្រងហើយនឹងមានបុត្រជាទី ស្រលាញ់ពេញចិត្ត សេចក្តីសុខសប្បាយទ្វេឡើងថែមទៀត ។
    បុរសអាយុ ៖ ៣៨, ៤៥,៥០, ៥៧ឆ្នាំ និងស្ត្រីអាយុ ៖ ៣៨, ៤៣, ៥០ឆ្នាំ ។ ទំនាយថា ៖ បើរៀបអាពាហ៍ពិពាហ៍ហើយនឹងមានកូនបើនៅលីវ នឹងបានរួមរ័កអភិរម្យសមសេចក្តីបំនងប៉ងប្រាថ្នា រឺបានទទួលលាភសក្ការៈ ជាវត្ថុមានជីវិតផ្សេងៗទៀត ចូលមកនៅក្នុងផ្ទះ។

    បុរសអាយុ ៖ ១០, ១៣, ២២,២៥, ៣៤, ៣៧, ៤៦, ៤៩, ៥៨, ៦១, ៧៣, ៨២ ឆ្នាំ និងស្ត្រីអាយុ ៖ ៩, ១២, ២១, ២៤, ៣៣, ៣៦, ៤៥,៤៨, ៥៧, ៦០, ៦៩, ៧២ ឆ្នាំ ។ ទំនាយថា ៖ ជាឆ្នាំនាំមកនូវគ្រោះកាច អោយប្រញាប់ប្រុងប្រយ័ត្នខ្លួន ដែលអាចចែកចេញបានដូចតទៅនេះ ៖
    ១-ជួបប្រទះរឿងទុក្ខសោកខូចចិត្ត ដោយត្រូវពួកសត្រូវក្រុមពាលទាំងឡាយ ប៉ុនប៉ងព្យាបាទ កុំធ្វើដំនើរ ទៅទីស្ងាត់ និង ពេលរាត្រី ព្រោះនឹងត្រូវចោរឃ្មួយគំរាមកំហែង។
    ២-រោគាព្យាធិបៀតបៀនកាយ សត្វអាសិរ្ពិសទិច រឺ ខាំ ធ្វើអោយអស់សេចក្តីសុខ ។
    ៣-លុយកាក់ត្រូវចំនាយច្រើនទាំងក្នុងផ្លូវដែលមិនចាំបាច់ បើធ្វើជំនួញជួញប្រែនឹងត្រូវខាតដើមទុន។
    ៤-សង្ឃឹមផលប្រយោជន៍ទៅលើផ្លូវអ្វីច្រើនតែភ្លាំងភ្លាត់ ប្រាក់ចំនូលតិចជាងប្រាក់ចំនាយ រឺបានមក ហើយចាយអស់ទៅ វិញ។
    ៥-បងប្អូនញាតិមិត្តដែលធ្លាប់ស្រលាញ់រាប់អានគ្នា នឹង ប្រែក្លាយជាសត្រូវ ។
    ៦-ទីលំនៅ រឺ កន្លែងធ្វើការត្រូវផ្លាស់ប្តូរ រឺ ធ្វើដំនើរទៅស្រុកឆ្ងាយ បើលោកអ្នកមិនចាកចេញទៅទេ ក៏ គង់មានមនុស្សនៅ ក្នុងផ្ទះចាកចេញទៅដែរ។
    ៧-រងទទួលសេចក្តីយ៉ាប់យ៉ឺនលំបាកលំបិនរឺនឿយហត់ ជាខ្លាំងទាល់តែមានមានៈអត់ធន់ ។
    ៨-ធ្វើការងារជាមួយអ្នកដទៃនឹងត្រូវគេឆបោក បងប្អូនញាតិមិត្តស្និទ្ធស្នាល ប្រែក្លាយទៅជាសត្រូវ កន្លែង ធ្លាប់នៅ នឹង ត្រូវក្តៅក្រហាយ រឺ ត្រូវគេបន្ដេញចេញ ចិត្តថ្លើមអន្ទះអន្ទែង។

    បុរសអាយុ ៖ ១១, ១២, ២៣, ២៤, ៣៥, ៣៦, ៤៧, ៤៨, ៥៩, ៦០, ៧១, ៧២ឆ្នាំ និង ស្ត្រីអាយុ ៖ ១៦, ១៧, ២៨, ២៩, ៤០, ៤១,៥២,៥៣៦៤ ,៦៥, ៧៦, ៧៧ ឆ្នាំ។ ទំនាយថា ៖ ឆ្នាំនេះជាឆ្នាំនៃ ប្រក្រតីកាល គឺ មិនល្អណា

    ស់ហើយក៏មិនអាក្រក់ណាស់ណាដែរ ការសិក្សា
    បានត្រឹមប្រលងជាប់មិនធ្លាក់ ប្រកបការងារបានផលល្មម បើធ្វើជំនួញជួញប្រែបានត្រឹមមិនខាតដើម។ បងប្អូនញាតិមិត្តជិតឆ្ងាយ បើអុស្សាហ៍ទៅមករាប់រកគ្នា ទើបអាចផ្សាភ្ជាប់ចំនងសាមគ្គីបានល្អ។ ការងារអ្វីៗអាស្រ័យដោយការព្យាយាម ហើយប្រើការពិនិត្យពិចារណាអោយល្អិតល្អន់ទើបអាចរផលកំរៃបាន ។ សេចក្តីស្នេហាត្រូវប្រើសេចក្តីមានៈព្យាយាម ទើបសំរេចផល នឹង អាចរឹតចំនងស្នេហារវាងគ្នា នឹង គ្នា បានជាបង្គួរ គឺមិនល្អពេកហើយក៏មិនអាក្រក់ពេក ដល់ទៅដាច់ដោចលែងលះផ្តាច់មគ្គសង្វាសគ្នាដែរ។

    បុរសអាយុ ៖ ០៦,១៧, ១៨, ២៩, ៣០, ៤១,៤២, ៥៣, ៥៤, ៦៥, ៦៦, ៦៧, ៧៨ ឆ្នាំ និងស្ត្រីអាយុ ៖ ១០,១១, ២២, ២៣, ៣៥, ៤៦, ៤៨,៥៨, ៥៩, ៦៨, ៧០, ៧១ ឆ្នាំ ទំនាយថា ៖ ឆ្នាំនេះ ជាឆ្នាំស្រមោលអន្ទោលតាមប្រាណនៅក្នុងឆ្នាំនេះ បើលោកអ្នកធ្វើល្អបានទទួលផលល្អ បើធ្វើអាក្រក់បាន អាក្រក់តបស្នងវិញយ៉ាងប្រាកដ ។ ធ្វើការងារអ្វីៗ ប្រដូចទៅនឹងស្រមោលអន្ទោលតាមប្រាណ ខុសហើយគឺត្រូវទទួលផលកម្មដោយគ្មាន ការអភ័យទោស រឺ បន្ធូរបន្ថយគ្មានផ្លូវនឹងផ្លាស់ប្តូរកែកុន ថាធ្វើអាក្រក់អោយក្លាយទៅជាល្អទៅជាអាក្រក់បានទេ បើទុកជាគេជួយក៏ជួយមិនរួចដែរ ។

    បុរសអាយុ ៖ ៨,១៥, ២០, ២៧, ៣២, ៣៩, ៤៤, ៥១, ៥៦, ៦៣, ៦៨, ៧៥ ឆ្នាំ និងស្ត្រីអាយុ ៖ ៨, ១៣, ២០, ២៥, ៣២, ៣៧, ៤៤, ៤៩,៥៦, ៦១, ៦៨, ៧៣ ឆ្នាំ ទំនាយថា ៖ ឆ្នាំនេះជាឆ្នាំនៃការមានជោគលាភ ប៉ុន្ដែនឹងល្អបានទៅតាមលំដាប់ គឺចាប់តាំពីដើមឆ្នាំ ហើយនឹងចេះតែកើនឡើងៗ ពីតិចទៅច្រើន ជាលំដាប់រហូតដល់ចុងឆ្នាំ ការសិក្សានឹងចេះតែរីកចំរើនទៅមុខបន្ដិចម្ដងៗ លុះដល់ចុងឆ្នាំ ទើបល្អពេញកំរិត។ ការងារអ្វីៗ ក៏ដូចគ្នាដែរ នៅដើមឆ្នាំមិនសូវមានការរីកចំរើនខ្លាំងប៉ុន្មានទេ ដល់ទៅកន្ដាលឆ្នាំ ទើបឃើញផលជាមធម្យមលុះចុងឆ្នាំទើបទទួលផលពេញបរិបូរ។ ភាពរីកចំរើន នឹង ឃើញបានចាប់ពីខែអុសភាឡើងទៅ ហើយចេះតែកើនចំរើន តទៅដល់លំដាប់ រហូតពេញបរិបូរដល់ចុងឆ្នាំ។

    បុរសអាយុ ៖ ០៧,១៦, ១៩, ២៨, ៣១, ៤០, ៤៣, ៥២, ៥៥, ៦៤, ៦៧, ៧៦ ឆ្នាំ និងស្ត្រីអាយុ ៖ ៦, ១៥, ១៨, ២៧, ៣០, ៣៩, ៤២, ៥១,៥៤, ៦៣, ៦៦, ៧៥ ឆ្នាំ ទំនាយថា៖ ឆ្នាំនេះជាឆ្នាំមានគ្រោះថ្នាក់ធំចូរប្រយ័ត្នអោយមែនទែន ព្រោះហេតុ នឹងកើតឡើងជាច្រើនប្រការគឺ ៖ ១-កើតហាយនៈលិចលង់ គឺត្រូវខូចខាតលុយកាក់អស់រលីងពីខ្លួន ។
    ២-កើតការផ្លាស់ប្តូរ ព្រាត់ប្រាសចាកចោលគ្នា ដោយសត្រូវធ្វើទោស រឺជួបសេចក្តីទុក្ខលំបាករឺត្រូវធ្វើ ដំនើរទៅស្រុកឆ្ងាយ ដោយមានហេតុចាំបាច់ ។ ចំពោះអ្នកដែលមានបំនងនឹងផ្លាស់ប្តូរ រឺចង់ធ្វើ ដំនើររមែងបានដូចសេចក្តីបំនង ។
    ៣-បងប្អូនញាតិមិត្តជាទីស្រលាញ់ នឹងប្រែក្លាយទៅជាសត្រូវស្អប់ខ្ពើមគ្នា ។
    ៤-ត្រូវគេឆបោកកេងប្រវ័ញ្ចោធ្វីបាបអោយខូចខាត នូវរបស់ជាទីស្រលាញ់ហួងហែងជាទីគាប់ចិត្ត ។ ៥-ត្រូវចោរលួច រឺ ភ្លើងឆេះទទួលសេចក្តីក្តៅក្រហាយ និង ការខកចិត្ត ។
    ៦-អ្នកធ្វើការជាមួយគ្នា មានគំនិតផ្តន្ទាឈ្នានីស រឺរង់ចាំចាប់កំហុស ជាហេតុធ្វើអោយទទួលទោសទណ្ឌ ធ្វើការច្រើនលើស លន់ ប៉ុន្តែ «សេចក្តីគូគាប់» មិនត្រូវគេបោកបញ្ឆោតទៅក្នុងផ្លូវអកុសលឡើយ។

    ទំនាយជោគជតារាសី ប្រចាំឆ្នាំជូត សំរឹទ្ធិស័ក
    លោកអ្នកកើតឆ្នាំជូត
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាត្រូវជួបប្រទះនឹង អុបសគ្គជាញឹកញាប់ក្នុងដំនើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារប្រឹងរំងាប់ចិត្តទប់ទល់ នឹងអធិករណ៍អោយមែនទែន ហើយគួរតាំងចិត្តធ្វើការងាររឺកិច្ចការយ៉ាងណាៗដោយសេចក្តីអុស្សាហ៍ និងស្វាហាប់បំផុត។ បើអ្នកធ្វើយ៉ាងនេះ បានទើបអ្នកទទួលបានជោគជ័យគ្រាន់បើឡើងវិញក្នុងរវាង អាយុប៉ុណ្ណោះ ។
    បើជាមនុស្សស្រីទំនាយទាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់បានលាភធំ តែមុននឹងកើតលោភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំនងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំនែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ អែជោគលាភដែលអ្នក ត្រូវបាននោះនឹងបានមកពីឆ្ងាយ តែត្រូវខំរក្សាកាយអោយល្អក្រែងមានជំងឺតំកាត់ ។

    លោកអ្នកកើតឆ្នាំឆ្លូវ
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំនងទុក បន្ទាប់ ពីនោះទៅអ្នកត្រូវបានទទួលមុខតំនែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ អែជោគលាភដែលអ្នក ត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយត្រូវខំរក្សាកាយអោយល្អក្រែង មានជំងឺតំកាត់ខ្លះផង ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវ តែជួបប្រទះ នឹងអុបសគ្គជាញឹកញយក្នុងដំនើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ ប្រឹងរំងាប់ចិត្ត ទប់ទល់អធិករណ៍អោយមែនទែន ហើយគួរតាំងចិត្តធ្វើការងារ រឺកិច្ចការយ៉ាងណាៗដោយសេចក្តីអុស្សាហ៍ និងស្វាហាប់បំផុត ដោយខិតខំបំពេញអោយបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបានទើបអ្នកបានជោគជ័យ គ្រាន់បើឡើងវិញក្នុងរវាងអាយុប៉ុណ្ណោះ ។

    លោកអ្នកកើតឆ្នាំខាល
    បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខ ជាត្រូវនឿយណាយ ធុញទ្រាន់នឹងកន្លែងចាស់ រឺត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបន្ដាលជាហេតុអោយមានសេចក្តីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានអ្នកបំរើនៅជាមួយ វានឹងធ្វើអោយអ្នកមានសេចក្តីមួហ្មងរឿយៗ ។ មួយវិញទៀត សាច់ញាតិ រឺមិត្តភក្តិនឹងកើតជាក្តីរង្គាស រិស្យាដល់អ្នក ដោយបំពានលើផលល្អសេចក្តីចំរើន ហេតុការណ៍ ទាំងអស់នេះអ្នកកុំភ្លេចស្មារតីអោយសោះ បើយ៉ាងហោចណាស់ក៏មានវិបត្តិឈឺថ្កាត់មិនខានឡើយ ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះបីជាយ៉ាងនេះ ក៏ដោយ អ្នកគង់បានសំរេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក រឺមនុស្ស ធ្វើការជាមួយអ្នកគេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកអោយខាតទុនក្នុងរយឆ្នាំនេះ អ្នកមិនគួរធ្វើ ដំនើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី រឺប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសអោយសោះ ហើយមិនគួរពឹងរកអោយគេជួយទុក្ខធុរខ្លួនជាដាច់ខាត ។

    លោកអ្នកកើតឆ្នាំថោះ
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសំរេចលាភផលជូនដល់កន្តាប់ដៃយើងហើយ ទោះ សត្រូវកាចប៉ុនប៉ងប្រទូស្តរាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹង បានទទួលការលើកតំកើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថា ល្អផ្តាច់ហើយ ប៉ុន្តែអុបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិមិត្ត នឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយឆ្នាំនេះមួយចំនួន ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រលាញ់ រឺញាតិសន្តានដែលមានគុណបំនាច់លើរូបអ្នកត្រូវបែកគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលអោយអ្នកបានសុខសាន្ត បើទុកជាមានអុបសគ្គក្នុងការងារខ្លះក៏គង់នឹងសាបរលាបទៅវិញដែរ ដោយសារពេលនេះ មានមិត្តរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសំបែងជួសជុល រឺធ្វើថ្មីតែ មិនជាការសំខាន់ទេ ។

    លោកអ្នកកើតឆ្នាំរោង
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងបានការងារធ្វើជាលក្ខណ៍ដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសំរេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងណានោះក៏ដោយ ក៏គង់តែនៅមានមនុស្សរិស្យាបៀតបៀនចំពោះលទ្ធផលរបស់អ្នកជានិច្ចក្នុងរឿងនេះ អ្នកកុំខ្លាចអោយសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះចូរអ្នក ប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលលើកជើងអ្នកអោយចូលរួមការងារជា មួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ អ្នកមិនគួរលីសែង រែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំសំរេចលាភផលជូនដល់កណ្តាប់ដៃយើង ហើយទោះជា សត្រូវកាចប៉ុនប៉ង ប្រទូស្តរាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកនឹងត្រូវបានជោគជ័យគ្រប់ប្រការ ហើយ បានទទួលការលើកតំកើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែអុបសគ្គរបស់អ្នកក៏មិនទាន់សោះសូន្យដែរចំពោះក្រុមញាតិមិត្ត នឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយ ឆ្នាំនេះ មួយចំនួនទៀត ។

    លោកអ្នកកើតឆ្នាំម្សាញ់
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច្ច័យអោយល្អិតល្អន់បន្តិច សូម្បី តែអ្នកដែលធ្លាប់រាប់រកគ្នាយ៉ាងណា រឺអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមថា នឹងបានកំរៃផលពីការងារ បែបនោះអោយសោះ ពុំនោះនឹងបន្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ រឺក៏មានរឿងទំនាស់ ពីមនុស្សបំរើការក្នុងលំនៅឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក រឺសេចក្តីស្និទ្ធស្នាល និងផ្តល់ផលជាអាសាអិតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្តីឆ្លាតវៃ និងសេចក្តីអង់អាចអោយគ្រប់ កំលាំងទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងកើតមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសំរេចជាដរាប មិត្តភក្តិ រឺចៅហ្វាយនាយជាធំ ប្រុងទំនុកបំរុងដល់អ្នក តែអ្នកត្រូវប្រុងប្រយ័ត្នខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីអែនេះទៅនិន្ទាអោយអ្នកអែនោះលឺ រឺដឹង បើអ្នកតម ប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។

    លោកអ្នកកើតឆ្នាំមមី
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសំរេចបំនងមែនពិត ប្រកបទៅដោយសេចក្តីសុខប៉ុន្តែ អ្នកនៅមានទំនាស់ នឹង មេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំនែងមានមុខនាទី អ្នកត្រូវបានឡើងតំនែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យ បំផ្លាញបើសិនជាមានជំងឺច្រើនតែផ្តាសាយ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្ន អាក្រក់ណាស់ ដួងជតាត្រូវខាតបង់ រឺត្រូវមានធុរៈ ជំងឺឈឺថ្កាត់ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយអោយល្អិតល្អន់មែនទែន បើកាលណាភ្លាត់ ការអ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងខ្លាំង ចូរកុំគប្បីបញ្ចោញឈ្មោះបោះសំលេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនអោយគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជា មួយសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបាន ខ្លះហើយពេលក្រោយមានគេជួយអោយបានទ្រព្យស្តុកស្តម្ភ។

    លោកអ្នកកើតឆ្នាំមមែ
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ រឺត្រូវមានធុរជំងឺឈឺថ្កាត់ប៉ុន្តែ អ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហ៊ឹង ។ បើអ្នកចង់ ធ្វើអ្វីត្រូវពិចារណាមុខក្រោយអោយល្អិតល្អន់មែនទែន បើកាលណាភ្លាត់ ការអ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនផ្លូវចិត្តយ៉ាងខ្លាំង ចូរកុំគប្បីបញ្ចោញឈ្មោះបោះសំលេងជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញ ខ្លួនអោយគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេល ក្រោយមានគេជួយ អោយបានទ្រព្យស្តុកស្តម្ភ ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសំរេចបំណងមែនពិត ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់ចំពោះមេបាបន្តិចបន្តួច រួចពីហេតុភេទបែបនេះ ទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំនែងមានមុខនាទី អ្នកត្រូវបានឡើងតំនែងនាទី បន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញបើសិនជា មានជំងឺច្រើនតែផ្តាសាយ។

    លោកអ្នកកើតឆ្នាំវក
    បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វី ប្រាកដបានសំរេចដរាប មិត្តភក្តិ រឺចៅហ្វាយនាយជាធំប្រុងទំនុកបំរុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រុងប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីអែនេះ ទៅនិន្ទាអោយអ្នកអែនោះលឺ រឺបើអ្នកបានតម ប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រី ភាព ។
    បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រលាញ់ រឺញាតិសន្តានដែលមានគុណបំនាច់លើរូបអ្នកត្រូវបែកគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលអោយអ្នកបានសុខសាន្ត បើទុកជាមានអុបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបសូន្យទៅវិញបានដោយសារពេលនេះ មានមិត្តរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសំបែងជួសជុល រឺធ្វើថ្មី តែមិនជាការសំខាន់ទេ ។

    លោកអ្នកកើតឆ្នាំរកា
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសំរេចលាភផលជូនដល់កន្តាប់ដៃយើងហើយ ទោះ សត្រូវកាចប៉ុនប៉ងប្រទូស្តរាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹង បានទទួលការលើកតំកើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថា ល្អផ្តាច់ហើយ ប៉ុន្តែអុបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិមិត្ត នឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងបានការងារធ្វើជាលក្ខណ៍ដ្ឋាន បើសិនជាការរៀបចំ មង្គលការផ្ទាល់ខ្លួនមុខជាបានសំរេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែបើទោះជាយ៉ាងនោះ ក៏ដោយ ក៏គង់តែនៅមានមនុស្សរិស្យាបៀតបៀន ចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំគប្បីខ្លាចអោយសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹងខាងមុខ នៃការដូចពោលនេះ អ្នកចូរប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូល បញ្ជោរលើកជើងអ្នកអោយចូលរួម ការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយ មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង ។

    លោកអ្នកកើតឆ្នាំច
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទី ស្រលាញ់ រឺញាតិសន្តាន ដែលមានគុណបំនាច់លើរូបអ្នកត្រូវព្រាត់ប្រាសគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវ ខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេមានគេជួយឈឺឆ្អាលអោយ អ្នកបានសុខសាន្ត បើទុកជាមានអុបសគ្គក្នុងការងារអ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារ ពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទុះសម្បែងជួសជុល រឺធ្វើថ្មីតែមិនជាការសំខាន់ទេ ។ បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសាន្ត យ៉ាងលើសលប់ ហើយបានគាប់ចិត្តគ្រប់យ៉ាងមានគេនាំរង្វាន់មកអោយដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នក ល្អជាទី បំផុត បើអ្នកមានបំនងធ្វើអ្វីមុខជាបានសំរេចផល ។ ប៉ុន្តែថា អ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេខ្លាំងពេក នៅក្នុងរឿងរាប់អាន ស្រលាញ់ទុកចិត្តគួរតែប្រយ័ត្នអោយមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាចៀសមិនផុត ។ ចំនែកនៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។

    លោកអ្នកកើតឆ្នាំកុរ
    បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកគង់បានសំរេចចំពោះការតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក រឺមនុស្សធ្វើការ ជាមួយគ្នា គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកអោយខាតទុនក្នុងរយឆ្នាំនេះ អ្នកមិនគួរធ្វើដំនើរ ផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី រឺប្រកបការយ៉ាងណាក៏ ដោយអ្នកកុំធ្វេសប្រហែសអោយសោះ ហើយមិនគួររំពឹងរកអោយគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។ បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយ ធុញទ្រាន់កន្លែងចាស់ រឺត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទី ការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញប្រែជាអាជីព ការរនះនឹងបន្ដាលជាហេតុអោយ មានសេចក្តីតឹងចង្អៀតខ្លះៗតំណទៅពេលខាងមុខក្នុងឆ្នាំនេះអ្នក នឹងមានស្កៀបរមាស់រង្គោះរង្គើដល់ ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើអោយមានសេចក្តីមួហ្មងរឿយៗ មួយវិញទៀតសាច់ញាតិ រឺមិត្តភក្តិនឹងកើតជាក្តីរង្គាសរិស្យា ដល់អ្នកដោយបំពានលើផលល្អ សេចក្តីចំរើនរបស់អ្នក ហេតុការណ៍ ទាំងអស់នេះចូរកុំភ្លេចស្មារតីអោយសោះបើយ៉ាងហោចណាស់ ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

    ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ

    ១៨៦៥ - ១៩៣៦
    ស្រាវជ្រាវដោយ យី ធន់

    អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូលស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅពញាធម្មធារា។ ចៅពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូនទីពីរ នៅក្នុងគ្រួសារ។

    កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោក បានចាកសិក្ខាបទទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់អូវពុកលោកក្នុងការ ដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំ លោកបានបំពេញអុបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានអុបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាម អ៊ុង ជាអនុស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹងចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យច្រើនកន្ែលងទៀត។

    លោកបានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេលសុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាកសិករធម្មតា។

    លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិ លោកទាំងគតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះភ្លេង និងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយគេ និយមហៅលោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវគាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោកសាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែរួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។

    ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀង រឺទេសនា ក្នុងពេលមានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែងប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដអុណាលោម ហើយឆ្លៀតពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។

    ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ
    មកធ្វើជាប្រធានបទដូចជាច្រៀង៖

    >>>អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
    >>>អំពីការជ្រើសរើសគូស្រករ
    >>>អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
    >>>អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្ែមរ
    >>>អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
    >>>អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាអែង ទាំងគ្រហស្ថ ទាំងអ្នក បួស
    >>>អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
    >>>អំពីការបាត់បង់អែករាជ្យ និង អត្ថភាពខ្មែរ
    >>>អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘

    កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះស៉ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៉ីសុវត្ថិពេញព្រះទ័យនឹងថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាតអោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ» ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជវាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៉ី សុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះមួយទៀតថា ង៉ុយ រឺ ក្រមង៉ុយរៀងដរាបមក។

    កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃថែមទៀត។ ស្ដេចសៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេស ជាតិបារាំងបានចូលគាល់ហ្លួងព្រះស៉ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះ អ្នកព្រះភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយអែក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួលសេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។ មានដំណាលថាក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នកចំរៀងមាត់អែកម្នាក់ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបានសួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅអែណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍?ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិរម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ រឺអោយឆ្លើយកុហក?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើអោយត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្េណះទៀត បើភិរម្យយូ មិនជឿត្រូវទៅមើលចុះ។

    ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើទៅតាមទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូយ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនអែង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀងហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយបានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំងនឹងថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិនិងជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរនេះ ទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។

    នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស(Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រីសុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោកជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។

    តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតាង៉ុយជា កវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖

    *១ - ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
    *២ - ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
    *៣ - សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
    *៤ - ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
    *៥ - បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
    ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញអែកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូ ដែរ គឺចំរៀងស្ដីអំពី៖កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស…..

    អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ១ - ឈ្មោះដូង ២ - ឈ្មោះចេង ៣ - ឈ្មោះចា ៤ - ឈ្មោះចិន ៥ - ឈ្មោះចុង ៦ - ឈ្មោះចេវ

    ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺកូនទី៥ ដែលគេនិយមហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គមស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅអែលិចពោចិនតុង កូនអាចារ្យចុងចៅអាចារ្យង៉ុយ»។

    អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំដោយជំងឺទល់លាមក។
    សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦)

    នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយមានវិបរិតទូទាំងប្រទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និងប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្ែមរទូទាំងប្រទេស។

    ប្រជាជនកម្ពុជាបាត់បង់សិទ្ធិសេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវកគ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគមបារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជាប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។

    ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រងបារាំង ទាំងខាងរដ្ឋបាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖

    *មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
    *មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
    *មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
    *ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du
    Royaume(៣)
    *ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីលធម៌រស់នៅ សំលៀកបំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

    ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ - ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជាដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិគមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗ អោយធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយអិតមានស្គាល់ឈ្មោះ និងស្រុកកំណើតរបស់គេឡើយ(៤)។

    ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីអែពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងអុបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បីស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និងការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខានមិនបានផលិតបណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។

    ១ - នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីអែក រាជ្យ(La MonarchieCambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀបរាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ អែកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។

    ២ - នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការ នៃរាជរដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul PelliotAdrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ អែកសារមហាបុរស លុះមកដល់ឆ្នាំ១៥៩៥ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមានការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La MonarchieCambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…

    ៣ - បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានអែកសារមហាបុរសខ្មែរ។

    ៤ - កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាល សួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយច្បាំងបារាំង។ ក្រោយឆ្នាំ ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។