วันอาทิตย์ที่ 24 มกราคม พ.ศ. 2553
ភូមិធម៌ភូមិសុខ
ភូមិធម៌ភូមិសុខភូមិបុណ្យទៅមុខកូនរកមិនត្រូវមិនស្តាប់វាចារទេសនាម៉ែតែងចង្អុលផ្លូវប្រាប់កូនប្រុសស្រី។តែកូនមិនដឹងប្រើនណាស់តែខឹងនឹងម៉ែឪស្តីតាមពិតគួរស្តាប់សូស័ព្ទសំដីលោកហើយគប្បីគោរពបូជា។ដូចស្តាប់ព្រះអង្ឃលំអុតឳអង្គបង្គំវន្ទាព្រះពុទ្ធដាក់ក្បួនប្រធួននាមាថាបុព្វាចារ្យលោកគ្រូខាងដើម។ សម្រាប់ទូន្មានកូនចៅគ្រប់ប្រាណឳ្យបានយ៉ាងឆ្នើមកុំឳ្យដើរលេងជាល្បែងគេខ្ពើមកុំឲ្យរងើមសប្បាយជ្រុលពេក។ពេលយប់ព្រលប់មើលការឲ្យគ្រប់ទុកដាល់ហើយកဟ?កហើយភ្ញាក់ពីយប់ប្រារព្ធពុនរែកកុំឲ្យទាល់ភ្នែកអ្នកផងទាំងឡាយ។មើលគេអ្នកមានគេមិនអត់ឃ្លានមានកាសប្រាក់ចាយព្រោះគេបានស្តាប់ឪពុកម្តាយទើបបានសប្បាយនាលោកនេះហោង។នេះធម៌ទេសនារបស់មាតានឹងបិតាផង ?បើកូនណាស្តាបើនូវច្បាប់គន្លងកូននោះលែងឆ្គងចាស់នោះស្ងួនភ្ងា។ព្រះពុទ្ធដាក់ឈ្មោះបាលីពីរោះបុព្វទេវា(ទេវតាខាងដើម)អ្នកផ្តើមរក្សាបុត្រីបុត្រាហៅទេវតាផ្ទះ។គឺម្តាយឪពុកជាអ្នកម្ចាស់មុខកូនមិនសំពះម៉ែឪទូន្មានឈ្លាသ?ពានចង់ឈ្នះសត្រ្ូវនឹងព្រះកន្លោងអត្មា។ប្រទូសរ៉ាយនឹងឪពុកម្តាយស្រែកហៅទេវតាអំពីខាងក្រៅដឹងនៅឯណាឈ្លោះនឹងទេវតាគឺម៉ែឪឯង។តែងតែលំបាកក្រីក្រតោកយ៉ាកជាតិនេះឃើងស្តែងហើយទៅរកទុក្ខខាងមុខពុំលែងលុះភ័យទើបស្វែងរកហោគ្រូទាយ។ហោបូកលេខថាតាមក្បួនឃើញថាខុសត្រួវខាងម្តាយឬខាងឪពុកកុំទុកយូរឆ្ងាយត្រូវលៀងលោមថ្វាយគ្រូពីរទើបជា។ហោទាយត្រូវណាស់កូនស្តាប់មិនច្បាស់បែរទៅវន្ទាអ្នកតាអារក្សទេពារក្សល្បាក់សាម៉ែឪអាត្មាមិនថ្វាយបង្គំ។មិនលនៀ?តួទោសអំពើកំហុសជូនចំណីនំធ្វើសម្លបាយមកថ្វាយបង្គំខមាលាសុំឲ្យអត់ទោសពៃរ៏។ដូច្នេះមិនធ្វើយកចេកទៅផ្ញើគល់ឈើក្នុងព្រៃដុំថ្មអ្នកតាវន្ទាសព្វថ្ងៃធូបបីសរសៃនិយាយសុំសុខ។ម៉ែឪមិនឳ្យព្រោះចិត្តជឿធ្លោយ ចោលគុណមុខច្រក?ក?ជឿបែបនេះដូចេ្នះគ្រប់ស្រុកត្រង់ម្តាយឪពុកបោះចោលទទេ។ម្យ៉ាងទៀតធ្វើបុណ្យច្រើនតែចោលគុណគ្មានគិតរិះរេបោលទៅវត្តម្តាយអត់ទទេព្រោះជឿតាមគេរកបុណ្យខាងក្រៅ។ដើមបុណ្យលើផ្ទះខ្លួនកើតទាន់ព្រះកន្លោងគង់នៅបានត្រីသ?្រកាលក្បាលឲ្យម៉ែឪកណ្តាលនាំទៅយកមុណ្យឯវត្ត។កណ្រលសុទ្ធឆ្ងាញ់សាច់ពោះពងខ្លាញ់ធ្មេញលោកចុកមាត់ម៉ែឪជរាទន្តាបាក់ម៉ត់ទុកក្បាលឳ្យគាត់ក្បាលសុទ្ធតែឆ្អឹង។នេះហៅបុណ្យខុសទាំងស្រីទាំងប្រុសខ្ញុំប្រាប់កသ?ំខឹងម៉ែឪនៅរស់អស់លោកខំប្រងធ្មេញគាត់នៅរឹងបានឆ្ងាញ់ពិសា។ខ្លះជឿមុណ្យខ្លាំងយួរម្ហូបទាំងឆ្នាំងយកទៅវត្តវ៉ាម៉ែឪអត់ឃ្លានចង់បានណាស់ណាភ្លយសួរកូកថាមានសល់ឬទេ។ព្រឹកឡើងឃ្លានបាយញ័រពោះញើសខ្ចាយឃើញសម្លគេកូនឆ្លើយក?ឹသ?ថ្កានមិនបានសល់ទេខ្ញុំស្លគ្រានតែទៅវត្តទេឪ។ឪពុកសួរថាបើដួសកាលណាចែកឪខ្លះទៅកូនខ្លះឆ្លើយបា្រប់ថាបាបណាឪគថាមិនត្រូវឪស៊ីមុនលោក។ម៉ែឪចាស់ៗព្រឹកឡើងឃ្លានណាស់គួរឲ្យវិយោគឪទារពិសាកូនថាមុនលោកពុំបានបរិភោគគេឳ្យបាបផង។ ?នេះបុណ្យផ្តាច់មុខឬបុណ្យចោលស្រុកព្រោះដើរផ្លូវឆ្គងបុណ្យមិនត្រកាលវិសាលឡើយហោងព្រោះដើកន្លងឳ្យម៉ែឪអត់។ពួកជនឃ្លានពាមិនចេះធ្វើទនច្រើនធ្វើទានក្បត់សទ្ធាមិនជ្រៅជ្រុលទៅតែវត្តឲ្យព្រះដើមអត់ស្រេកឃ្លានពេកក្រៃ។នេះឯងខុសណាស់មកពីមិនច្បាស់ច្បាប់ធម៌វិន័យបានជាប្រព្រឹត្តគនិតព្រៃផ្សៃបន្ថានតម្លៃនៃអ្នកមានគុណ។យល់ខុសស្រឡះព្រោះមិនស្គាល់ព្រះមិនច្បាស់ដើមគុណ។អ្នកប្រាជ្ញបូរាណថាបានធ្វើបុណ្យត្រូវថ្វាយព្រះមុនសេមថ្វាយព្រះសသ?្သ?។រៀបចង្ហាន់ព្រះបូជាសំពះមើលព្រះឲ្យត្រង់ប្រាជ្ញប្រាប់ជាបែបសង្ខេបតម្រង់វេរភត្តថ្វាយសង្ឃត្រូវថ្វាយព្រះមុន។គឺជូនភោជនាមាតាបិតាបូជាតបគុណសឹមថ្វាយព្រះសង្ឃទ្រទ្រង់សីលបុណ្យព្រោះម្តាយមានគុណរកអ្វីស្មើគ្មាន។ត្រូវធ្វើបុណ្យខ្នើតម៉ឺឪស៊ីកើតកំពុងស្រេកឃ្លានលានម៉ែឪរស់នៅកូនត្រូវធ្វើទានបំបាត់ក្តីឃ្លានហៅធ្វើបុណ្យខ្នើត។ហៅបុណែខែភ្លឺកុំចាំគាត់ឈឺបរិភោគលែងកើតជូនគាត់កាលជាហៅបុណ្យខ្នើតគាត់បរិភោគកើតបានជាងរនោច។លុះបាត់ជីវិត ?បុណ្យខែងងឹតដូចថ្ងៃ១០រោចកូនចៅទាំងឡាយយកបាយឳ្យខ្មោចម៉ែឥតប្រយោជន៏ខ្មោចណាចេះស៊ីកត្តីកមសាចេញខ្យល់រងាត្រជាក់ពេញទីមិគិតរកភួយបាន១ឬ២ទាំងមិនសាមគ្គីរកពូកផូគាត់។ត្រូវរករបស់ជាស្នបទាន់រស់ដណ្តប់ជូនគាត់កុំចាំដាច់ខ្យល់ទើបខ្វល់គ្រប់មាត់រកស្នបរុំគាត់ដណ្តប់ឲ្យអុស។ឲ្យភ្លើងត្រេកអរទទួលអំណរមិនដឹងត្រូវខុសម្តេចមិនខ្វល់ខ្វាយជូនម្តាយកាលរស់ម្តេចចាំខ្យល់អស់ទើបធ្វើឧស្សា។កាលគាត់រស់នៅព្រឹកស្ងាចក្តួលក្តៅស្រេកឃ្លានអស្ចារ្យមិនគិតជួយគាត់ឲ្យអត់អាហារឳ្យតែធ្វើការចាំផ្ទះឲ្យគេ។ចំណីត្រីសាច់ចង់ស្ទើរប្រកាច់អត់ជូនគត់ទេដល់ឈឺផ្តេតៗ ។ម្ហេតៗទើបរេដេកជុះទើបគេជូននំចំណី។ទាំងជិតទាំងឆ្ងាយមូលមកសួរម្តាយទាំងប្រុសទាំងស្រីទុរេននំបុ័ងសម្រាំងថ្មីៗម្តាយលែងស្តីរឹងធ្គាមស្ងួតក។កូនហៅអឹម៉ែ!ម៉ែស្គាល់ខ្ញុំទេ?បានចំណីល្អម្តាយពោលខ្សាវៗគ្រាវឆ្លើយតថាអើឯងមក៏ម៉ែអរណាស់ណា។កាលម៉ែមិនឈឺមិនមានជំងឺនោះកូនរាល់គ្នាមិនអាណិតម៉ែលុះម៉ែជរាទើបកូនរាល់គ្នាមករុញបញ្ចូល។ឪម៉ែស្លាប់បាត់ទើបកូនប្រវាត់ប្រាប់ញាតិត្រកូលឃោសនាធនធានព្រៀងលានឲ្យចូលមកជុំប្រមូលធ្វើបុណ្យឳ្យខ្មោច។ខែផល្គុនចេត្រថ្ងៃក្តៅក្រឡែតធ្លាយទឹកហិនហោចម៉ែឪចាស់ៗក្តៅណាស់អាណោចមិនរែកទឹកស្រោចឪពុកម្តាយសោះ។មិនមានថ្នមថ្នាក់មិនដងទឹកដាក់ពាងដោយសង្រោះដល់ពេលគាត់ស្លាប់នោះស្រាប់តែស្មោះអប់ទឹកក្អមនោះហៅលើកចង្អាស់។ម៉ែឪនៅរស់មិននាំគ្នាទៅធ្វើការប្រវាស់ដាក់វេនក្រាយមុនតបគុណគាត់ចាស់ស្លាប់ហើយធ្វើណាស់ដណ្តើមគ្នាដុស។ដូចល្រោចគលៀ?ឈើងាកងឹកងេងើមិនដឹងត្រូវខុសទើបកូនវន្ទាស្មាលាទោសខុសម៉ែឪនៅរស់មិនដែលវន្ទា។កាលមានជីវិតនោះកូនគ្មានគិតម្តេចរួចវេរាម៉ែឪទូន្មានកូនគ្មានបូជាបំពេញសទ្ធាឲ្យម្តាយស្មាទាន។ស្តាប់ធម៌ទេសនាឲ្យម្តាយជ្រះថ្លារកសួគ៌និព្វានប្រើម្តាយធ្វើខ្ញុំនៅចាំចង្រានឲ្យទៅស្មាទានឲ្យឆាប់មកវិញ។មើលកូនយកចៅខែនេះកូននៅដកស្ទូងស្រែមិញម្តាយទៅរូតរះមកផ្ទះចំណេញម្តាយប្រាប់ទៅវិញអញស្តាប់លោកទេសន៏។កូនថាស្ទូងហើយស្តាប់ចុះម៉ែអើយ!ខែនេះកុំធ្វេសកណ្តាប់ក្រៀមហែងម៉ែឯងប្រហែលដើរស្តាប់លោកទេសន៏សំណាបចុកថ្នាល។១ខែ៤សីលគេថាម្តាយខ្ជិលពួកកូនត្រកាលទុកម្តាយគ្រានប្រើបម្រើធ្ងន់ស្រាលម្តាយខូចខួរក្បាលលែងស្គាល់ពុទ្ធដិកា។ស្លាប់ទៅជាឧសគេដុតឆេះសុសហើយគេនាំគ្នារើសធាតុដាក់ថោភ្នែកស្លោអនិច្ចាហៅញាតិកាហែធាតុទៅវត្ត។ឲ្យស្តាប់ធម៌ឳ្យធាតុត្រេកអរព្រោះលែងប្រើគាត់កាលម្តាយនៅរស់មិនឳ្យទៅវត្តដុតឆេះខ្មោចម៉ត់ទើបឳ្យទៅថ្កាន។ហេតុនេះអ្នកអើយ!កុំធ្វើប្រងើយប្រុសស្រីគ្រប់ប្រាណបម្រើមាតាបិតាកុំខានទើသ?សុខក្សេមក្សាន្តបានអាយុវែង។កុំគប្បីធ្វេសកុំឈ្លោះចចេសនឹងម៉ែឪឯងជាតិនេះជាតិក្រោយទុក្ខសោយមិនលែងព្រះពុទ្ធសំដែងច្បាស់ឥតសង្ស័យ។អវ៏ចិនរកទំរាំរួចទុក្ខយូរយារពេកក្រៃអាយុមួយកប្បគ្មានរាប់ខែថ្ងៃបើមាននិស្ស័ទើបរួចមកបាន។មកកើតជាប្រេតរួចទើបអណ្តើតកើតជាតិរច្ឆានលុះអស់វេរាទើបជាមនុស្សបានខ្វិនខ្វាក់ក៏មានគថ្លង់ឃ្លង់ស្រែង។ជាឆ្គួតច្រើនជាតិព្រោះទោសប្រមាថឪពុកម្តាយឯងមាក់ងាយដល់ព្រះក្នុងផ្ទះឥក្រែងទើបបានចំបែងរងទុក្ខច្នេះណា។ថ្លែងចប់ប៉ុណ្ណេះសូមបញ្ឈប់ស្លះសង្ខេបវាចាថ្លែងមកប៉ុន្មានសូមបានផលាដូចក្តីប្រាថ្នាដល់និញ្វនហោង។
កិរិយាចិញ្ជឹមជីវិតដោយកម្រ
បទព្រហ្មគឹត
សូមកើ្រនដល់បុរសស្រ្តីអាំងអស់គ្រប់ៗប្រាណ
តូចធំទាំងប៉ុន្មានត្រូវប្រដៅខ្លួនឳ្យហើយ។
កាលនៅលីវកម្លោះក្រមុំនោះអ្នកនាងអើយ
ប្រឹងក្រែងកុំកន្តើយកុំព្រងើយត្រូវឧស្សាហ៏។
កុំអាងថានៅក្មេងដើរតែលេងកាត់រកគ្នា
បៀប៉ោធួកញ្ជាសេពសុរាទឹកត្នោតជូរ។
ប្រព្រត្តអនាថាដើរចោលការគ្មានគិតគូ
ជល់មាន់លេងឡូតូដើរមើលរាំឬស្តាប់ចម្រៀង។
មានប្តីប្រពន្ធហើយកុំធ្វេសឡើយត្រូវផ្ទាត់ផ្ទៀង
គេហៅទៅរាំច្រៀងត្រូវប្រកែកកុំដើរលេង។
យើងដេកពីព្រលប់កណ្តាលយប់ក្រោកគិតក្រែង
ថែទាំទីកន្លែងផ្ទះសម្បែងប្រុប្រយ័ត្ន។
ធ្វើឳ្យប្រពន្ធកោតមនុស្សស្រីធោតចេះប្រណិប័តន៏
ជិតព្រឹកភ្ញាក់ឡើងចាត់ធ្វើរបររបស់ខ្លួន។
រក្សាទ្រព្យទុកដាក់ស្រូវមាសប្រាក់ត្រូវថែធួន
យើងតែងមានកូនស្ងួនកុំប្រហែសណាអ្នកអើយ!។
មានដ៏ជុំវិញផ្ទះដាំអ្វីខ្លះកមុំខានឡើយ
បន្លែបន្លុកហើយចេកអំពៅត្រាវដំឡួង។
ស្វាយខ្នុរល្មុតសេដាទៀបម្លូស្លាត្របែកដូង
បានគ្នាជាដំបូងតោងបណ្តុះមេគំនិត។
ដល់យើងមានកូនមកសត្វចូលេជ្រកផ្ញើជីវិត
យើងស្រូលក្នុងគំនិតស្រណុកគិតព្រោះប្រុងទသ?ក ?។
បើកើតកូនប៉ុន្មានវាចង់បានគ្រឿងគ្រប់មុខ
វាទារម្តាយឪពុកវារំអុកឬាពេជ្រមាស។
ទារហួសព្រែឡោឡាញ់ទារស៊ីឆ្ងាញ់ចំណីពាស
កូនស្រីទារពេជ្រមាសយើងមិនខានទិញឡានវា។
កូនប្រុសមួកស្បែកជើងខោរអាវឡើងភេទខុសគ្នា
យើងរាស្រ្តជាតិអ្នកជាមានទ្រព្យចែកឳ្យកូន។
ម៉ែឪមានមុខនោះកូនសង្រោះមិនសាបសូន្យ
បើយើងប្រដៅកូនកូនកោតខ្លាចអំណាចយើង។
កូនកើតតាំងពីតូចឃើញឪខូចភ្លាត់ដៃជើង
កាត់ពូជមកមិនថ្កើងព្រោះតែយើងធ្វើទុក?មក។
បើយើងមិនចេះលេងតាំងពីក្មេងចេះលៃលក
ខំធ្វើខំប្រឹងរកឥតទំនេរប្រឹងឧស្សាហ៏។
ដូចេពូជឬស្សីស្រុកដុះស្រណុកត្រង់ល្អជា
ខ្ពស់ស្អាតតាមៗគ្នាគេត្រូវការចង់ដាំណាស់។
បើពូជឬស្សីព្រៃដុះពេញចង្អៀតក្រាស់
បន្លាណែនណាន់ណាស់ថ្ពក់ទាញគ្នាវៀចតាមពូជ។
បានត្រង់ចុងបំផុតគល់មិនពត់កាត់កាចខូច
កើតកូនមកកាត់ដូចខឹងនឹងកូនស្តីមិនស្តាប់។
មិនកាត់ពីណាទេកាត់ពីមេបាវាស្រាប់
ព្រះអង្គទេសនាប្រាប់ឲ្យប្រដဟ?ខ្ក?ួនបានសិន។
កុំធ្វើឬកកិរិយាខុសមាត្រាគិតឳ្យឆ្អិន
រៀបចំខ្លួនឳ្យបិុនទើបបង្កាត់ទៅជាកូន។
ទើបពេញជាបិតាប្រសើរជាពុំសាបសូន្យ
កាត់បានមកជាកូនសឹងខ្ពង់ស្ពស់ដូចគេស្ទួយ។
ពួកពាលមានច្រើនណាស់ទាំងក្មេងចាស់នាំគេព្រួយ
ព្រឹកឡើងនៅរងួយផឹករងោកដោយទៀមស្រា។
ជនខ្លះហលីវកម្លោះដើរម៉េះម៉ោះសេពសុរា
ជនខ្លះចាស់សំរសានៅឡូឡាទ្រេតតាមផ្លូវ។
មានកូនចៅសន្ធឹកមិនប្រែឬកឲ្យត្រឹមត្រូវ
ធ្វើស្រែរាល់រដូក? ?គ្មានសល់ស្រូវស៊ីដល់ខួប។
ព្រោះធ្វើសោះតែខានគ្មានចង់បានមករួមរួប
រវល់កាត់ទៅជួបរកពួកម៉ាកពាលអសោច៏។
ផ្ទះលេចគ្មានជញ្ជាំងកន្ទេលបាំងក្រហិនហោច
ច្រើនដើរឥតប្រយោជន៏មិនខ្មាសគេអ្នកក្នុងស្រុក។
មាន់រងាវគេភ្ញាក់វឹងឯងនៅប្រឹងដេកស្រមុក
គេភ្ជួរស្រែអែអុកអស់ទាំងស្រុកមាត់អឺងកង។
ឯងដេកទម្រន់ណាស់ប្រពន្ធដាស់ចង់ធាក់ផង
ធ្វើការចាំហែហងច្រើនលែនលនដេកផ្លុំខ្លុយ។
ទំនេរខ្លួនពេកណាស់អាចម៏គោក្រាស់នៅបែកស្អុយ
ខែប្រាំងដើរគោកហុយមិនលើកភ្លឺឳ្យជាប់ទឹក។
មកពីលេងផ្ទះគេហួសទៅរេរកស្រាផឹក
នេះពួកជនប្រមឹកមកពីផឹកជេធោឡោ។
កូនស្រីក្រមុំគ្រាន់គ្មានស្លៀកវ័ណ្ឌខ្លួនធំប៉ោ
កូនប្រុសគ្មានអាវខោឪពុកគិតតែកើបស្រូវ។
ទៅសងបំណុលស្រានៃអាត្មារាល់រដូវ
ឡូឡាមាត់ញាំញូវគ្រាន់តែឪគាត់បំផ្លាញ។
ម៉ែឪគេជិតខាងមានសំណាងសាងបង្ហាញ
ដៃជើងគេមិនក្រាញមិនស្មុកស្មាញទាំងតូចធំ។
ម៉ែឪឯងក?៉ាងក?្នឹងកុំរំពឹងបានរៀបចំ
បើកូនវាប្រឹងខំវាហ៊ានដាលមារយាទឪ។
ថាដើរតែផឹកស្រាមកឡូឡានេះមិនត្រូវ
ស្រវឹងហើយស្ងៀមនៅក្រមកពីឪមកដល់ខ្ញុំ។
ម៉ែឪបែបយ៉ាងហ្នឹងកុំរំពឹងថាគុណធំ
គុណតូចប៉ុនដីដុំព្រោះគ្មានធម៌សង្រ្គោះកូន។
ហេតុនេះស្តាប់ឳ្យជាក់ត្រូវតែភ្ញាក់ប្រឹងល្អុះល្អួន
ប្រដៅខ្លួនមុនកូនឲ្យបានបថជាមូលដ្ឋាន។
ប្រឹងកែមារយាទៀតដែលចោលម្សៀតទាំងប៉ុន្មាន
ទើបពូជយើងថ្កើងថ្កានកូនចៅខသ?នស្តីថាឲ្យ។
ម្យ៉ាងទៀតពួកស្រីៗដែលមានប្តីកុំបណ្តោយ
ស្រីខ្លះមារយាទធ្លោយផ្អែកជីវិតតែលើប្តី។
ប្តីទៅស្រែបាត់សូន្យដេកឳបកូនក្រចុះដី
ច្រមុះយកដៃឈ្លីហាមាត់ស្ងាបមួយចំអាម។
ថ្ងៃរះទើបក្រោកឡើងធ្វើសើងមើងភ្នែករហាម
ពត់ខ្លួនងាកង៉េមង៉ាមមិនទាំងលុបមុខក្រញុះ។
អង្គុយមាត់ជណ្តើរស្ងាបបណ្តើរអូសគូថចុះ
គំនិតមិនមានដុះតែមាត់បិុនជេរឈ្លោះណាស់។
បើស៊ីមើលមិនទាន់មាត់រន្ថាသ?់ញាប់រហ័ស
វោហារក៏បិុនណាស់តែបិុនខាងបន្ទោសប្តី។
បើមានគេប្រជុំឬជំនុំពីរឿងអ្វី
អង្ករចោលនៅដីឈរស្តាប់គេមាន់ស៊ីអស់។
បើបុកអង្ករស្រូវខ្ចាយចេញទៅខូចរបស់
ឥតស្តាយឥតខ្លាចអស់ឈូសដីលុបខ្លាចគេទាន់។
របស់ប្តីរកបានទាំងប៉ុន្មានអររួសរាន់
ដល់ដៃស្ទើរមិនទាន់ព្រោះជំពាក់ជឿគេស៊ី។
បែបនេះមិនមែនស្រីចាស់លោកស្រិហៅថាញី
រកបានមិនគ្រាន់ស៊ីគ្មានសន្សំបង្ការចាស់។
ពីក្មេងកម្លាំងក?ានឃើញរកបានចាយធំណាស់
ចាំមើលដល់ខ្លួនចាស់ថយកម្លាំងអាងអ្នកណា?
ដែលខ្ញុំក្រើនរំលឹកព្រោះខ្ញុំនឹកជាតិខេមរា
ចង់ឳ្យបានថ្លៃថ្លានិដ្ឋិតាប៉ុណ្ណោះហោង។
ពុទ្ធប្រវតិ្ត
ទមត្តរកទត្តយស្ស
សូមនមស្ការចំពោះព្រះរតនត្រ័យ
ហើយសូមថ្លែងរឿងពុទ្ធវប្រវត្តិជាពាក្យ
កាព្យសង្ខេបដូចតទៅនេះ
បទពាក្យ៧
កាលព្រះសិទ្ធត្ថថ្លៃប្រសើរទ្រង់ព្រះដំណើរចាក
ក្រុងក្រៃដើម?បីបព្វជ្ជានាព្រឹក្សព្រៃដោយលះព្រះទ័យ
ឥតសាវ៉ា។ព្រះនាងពិម្ពាភ្ងាចាកផ្ទំមិនឃើញបរម
ភស្តាទ្រង់ព្រះកន្សែងសោយសោកាដោយព្រះវាចា
ទំនួញថ្លែង។ថាឳ!ភស្តាពិម្ពាអើយម្តេចឡើយ
និរាសចាកកន្លែងឲខ្ញុំកំព្រានៅម្នាក់ឯងកណ្តែង
និងកូនសូន្យអាល័យ។ម្តេចទ្រង់មិនស្តាយបុត្រពន្លក
ដែលទើបកើតមកបានមួយថ្ងៃមិនសមបើលះព្រះ
ហឬទ័ដាច់ឥតអាល័យអ្វីម្ល៉េះណា។ឳះឳ!រាហុល
កូនប្រិមប្រិយអ្នកទើបកើតថ្មីរូបល្អថ្លាគួរឲ្យអ្នកផង
កើតស្នេហាមិនសមបើបាមិនស្គាល់ឪ។
បព្វជ្ជាបរិច្ឆេទ
កាលព្រះមហាសត្វមានឬទ្ធីទ្រង់គង់ពាជីស្តេច
ចេញទៅចាកព្រះនគរកាន់ព្រៃជ្រៅដោយនូវឆន្ទះ
គម្រប់បី។ទ្រង់ហោះរំលងព្រះរាជវាំងទោះមារមក
រាំងយ៉ាងណាក្តីក៏ឃាត់មិនឈ្នះព្រះចក្រីដោយបុណ្យបារមី
បុព្វជាតិ។ព្រះពោធិសត្វកាត់ស្រុកទៅដល់ទីព្រៃជ្រៅហើយ
ខ្មីឃ្មាតទ្រង់ចុះចាកសេះយាងគរគាតនរនាទឈប់នៅក្បែរ
នទី។មាននាមហៅថាអនោមាព្រះចមភារាទ្រង់ឃ្មាតខ្មី
កត់ព្រះកេសាដោយសេរីដើម្បីទ្រទ្រង់ភេទបព្វជ្ជា។ហើយ
ទ្រង់ត្រាស់ហៅនាយឆន្ទះដែលតាមគារវះទ្រង់ផ្តាំថានែឆន្ទះ
ចូលទៅទូលបិតាថាយើងសុខាឥតទុក្ខឡើយ។
ទុក្ករកិរិយាបរិច្ឆេទ
កាលព្រះមហោសត្វជាមកុដខ្ពស់ផុតត្រៃលោក
ទ្រង់ផ្នួសហើយទ្រង់ព្យាយាមតឹងឥតធូរឡើយតម្រង់
ទៅត្រើយព្រះញាណធំ។ទ្រង់គង់ក្រោមម្លប់រាំងសាខា
ក្នុងព្រៃព្រឹកក្សាស្ងាត់ទូរគមន៏គងឮផ្ទាល់ដីថ្មចន្លោះភ្នំហៅ
ខំធ្វើទុក្ករកិរិយា។ទ្រង់ដាក់ធុរះប្រដៅចិត្តដោយទ្រង់
ប្រព្រឹត្តនូវក្រិត្យាពែនខ្នាស់ព្រះបាទខ្វែងលើគ្នាប្រាប់ថា
ជើងឯង៧ថ្ងៃ។ចុករោយស្រពន់តែជើងចុះចិត្តនៅ
ក្នុងនោះកុំសង្ស័យធ្វើកម្មដ្ឋានឲ្យកើតញេយ្យញាណដ៏ប្រ
ពៃណាចិត្តអើយ!។ចំណែកដៃឯងតម្រួតគ្នាទោះ
ខ្យល់រអាធ្វើព្រងើយ៧ថ្ងៃនេះមិនក្រោកឡើយភ្នែក
អើយកុំងុយយើងមិនដេក។ពោះសាតចូរអ្នកទ្រាំកុំ
ឃ្លានដែលធ្លាប់តែមានធ្លាប់តែត្រេកកាយឯងអង្គុយ
កុំញ័រពេកទោះឃ្លានទោះស្រេកយើងមិនក្រោក។
លុះដល់កម្រប់៧ថ្ងៃមិនឃើញធម៌ថ្លែងទ្រង់ស្វែងរក
ផ្លាស់កន្លែងទៀតខំលៃលកទ្រង់ចូលទៅជ្រកម្លប់ដទៃ។
ទ្រង់ទូន្មានចិត្តឲ្យឧស្សាហ៏ចំរើនមេត្តាជាប្រក្រតីថាចិត្ត
ឯងអត់កុំខ្ជិលអ្វីយើងខ្ពើមភពបីណាចិត្តណា។កាល
មុនយើងមកយើងឃើញខ្លួនទេវទូតទាំងបួននៅព្រឹក្សា
និមត្តិរូបចាស់រូបឈឺផ្សារូបស្លាប់រអាកើតទុក្ខភ័យ។
លុះឃើញបព្វជិតភេទអ្នកបួសចិត្តយល់ថាហួសពីភព
ត្រៃមានតែភេទនេះទើបប្រពៃផុតភ័យគឺកើតចាស់ឈឺ
ស្លាប់។ព្រោះគ្មានជំពាក់នឹងទ្រព្យធន។គ្មានកូនប្រ
ពន្ធញាតិបងចាប់ស្វែងរកនិពា្វនស្រុកគ្មានស្លាប់ចូរចិត្ត
អ្នកស្តាប់យើងទូន្មាន។បេះបូតស្លឹកឈើសោយសិន
ទៅសុខចិត្តតែនៅទ្រាំអត់ឃ្លានយើងខំប្តូរយកព្រះនិពា្វន
សុខធំលែងមានភ័យទៀតណា។អស្ចារ្យកាលព្រះ
ពោធិសត្វមហាបុរសរតន៍ទ្រង់ឧស្សាហ៍ព្រះអង្គ
ឥតផ្ទំលក់ពេលណាក្រយាគ្មានសោយយួរឆ្នាំខែ។
ស្គាំងស្គមទ្រេមទ្រមឃើញស្បែកឆ្អឹងសរសៃរគឹងសាច់
ខ្មៅអែហាលថ្ងៃភ្លៀងខ្យល់យួរឆ្នាំខែលុះតែប្រាំមួយឆ្នាំ
មកដល់។ហើយព្រះមហាសត្វទង់ជ្រាបថាទុក្ករកិរិយា
មិនមានផលជ្រាបស្រេចសម្តេចព្រះទសពលត្រឡប់
ខ្វាយខ្វល់សោយក្រយា។កំណាត់មួយថ្ងៃឆាន់ម្តងចុះ
កុំឲ្យតឹងពោះអប្បប្រាជ្ញាពេលល្ងាចកុំឆាន់ស្រាលឧរា
ស្វែងរកបញ្ញាពោធិញ្ញាណ។
ថ្លែងមកចោះៗផ្លោះសេចក្តីដើម្បីទៅមុខទុកនិនទាន
កាលទ្រង់បានត្រាស់ច្បាស់ព្រះញាណនិទានពីនាងសុជា
តា។ពេលមុនបានបន់អារក្សជ្រៃដោយន័យធ្លាប់ជឿ
ជំនឿថាអារក្សដើមជ្រៃជាទេវតានាងបន់ប្រាថ្នាហេតុ
៣យ៉ាង :
ហេតុទី១ថាបើត្រូវមានប្តីចិត្ត
អន្យនិរ្ថិយណសំណាងប្រុសចិត្តអាក្រក់កុំជិតខាង
សូមលោកជួយនាខ្ញុំឲ្យផុត។សូមឲ្យប្តីនោះលុះ
ដោយម៌មានចិត្តស្មោះសរបរិសុទ្ធ
ហេតុទី២ថាសូមឲ្យបានបុត្រដោយពិតចំហុត
កូនប្រុសមុន។
ហេតុទី៣សូមជួបតែអ្នកប្រាជ្ញជាអ្នកអង់អាច
ស្គាល់ទោសគុណបើបានដូចចិត្តថ្វាយទានមុនយកមក
សងគុណសាបំណន់។
នាងសុជាតាបន់ទៅហើយមិនបានយួរឡើយ
នាងស្រីតនបានប្តីចិត្តល្អដូចនាងបន់បានកូនទាន់
ហន់ប្រុសមុនផង។នាងជឿទេវតារក្សាជ្រៃនាង
ខំកែខៃពេកកន្លងធ្វើធុនបាយយាសល្អឥតហ្មងប៉ុន
ប៉ងព្រឹកឡើងទូលទៅថ្វាយ។លាការបែបបន់បំណន់
នាងដើម្បីភ័ស្តុតាចិត្តស្រស់ស្រាយដោយបាន
សម្រេចផលទាំឡាយដែលខ្លួនខ្វល់ខ្វាយពីមុនហោង។
ព្រឹកនោះគាប់ជួនជាព្រះអង្គមកគង់ក្រោមដើមជ្រៃ
នោះផងដោយទ្រង់វិតក្កនឹកបំណងប៉ុនប៉ងជាព្រះ
ពុទ្ធពន្លក។ពេលនោះសុជាតាប្រិមប្រិយប្រើនាង
ទាសីឲ្យកាន់យកអំបោសទៅបោសជ្រៃលៃលករួចមក
ទើបទៅលាបំណន់។ទាសីស្រីនាងក៏ចូលទៅ
ឃើញព្រះគង់នៅនាងភ័យស្លន់ត្រឡប់ជំរាបថាយើង
បន់ឥឡូវយើងទាន់ទេវតាហើយ។ទេវតាអង្គុយ
នៅគល់ជ្រៃខ្ញុំឃើញខ្ញុំភ័យខ្លាំងពុំស្បើយទេវតា
អង្គុយធ្វើព្រងើយម្ចាសើអើយប្រាកដឥតក្លែងក្លាយ។
នាងសុជាតាស្តាប់ទាសីត្រេកអរប្រិមប្រិយហួស
និយាយទើបនាំទាសីទូលដង្វាយបាយយាស
ទៅថ្វាយលាបំណន់។ដល់ហើយនាងចូលដោយ
សង្វាតក្រាបទៀបព្រះបាទថ្វាយអភិវន្ទន៍ទូលថាខ្ញុំ
សូមលាបំណន់ដែលបន់ពីមុនណាម្ចាស់ថ្លៃ។
ព្រះអង្គទ្រង់ត្រាស់ថាអាត្មាមិនមែនទេវតាអារក្សជ្រៃ
ជាមនុស្សអ្នកនៅក្នុងព្រៃរត់ភ័យខ្លាចកើតចាស់ឈឺ
ស្លាប់។រកធម៌ត្រាស់ដឹងជាព្រះពុទ្ធឆ្លងសង្សារ
វដ្តឲ្យផុតឆាប់សំដែងធម៌ទេសនាឲ្យសត្វស្តាប់ថ្លែង
ប្រាប់ទោសគុណអ្នករាល់គ្នា។បើនាងចង់ថ្វាយដល់
អាត្មាចូលតាំងសច្ចាដោយសទ្ធាកុំជឿអារក្សខ្មោច
អ្នកតាថាបន់ប្រាថ្នាបានដូចចិត្ត។បារមីដែលនាង
សាងច្រើនជាតិផលនោះមិនឃ្លាតខុសគំនិតនិស្ស័យ
មានហើយចូលមកជិតប្រគេនជីវិតតថាគត។
មធុបាយាសដែលនាងថ្វាយដោះស្រាយអំពីបំណន់
ផុត។សទ្ធាជ្រះថ្លាដោយមុះមុតព្រះពុទ្ធទ្រង់ឆាន់
បានត្រាស់ឆាប់។នាងបង្គំលាកាត់សំដៅឆ្ពោះទៅ
គ្រឹះឋានយ៉ាងប្រញាប់ដើម្បីសំដែងរឿងរ៉ាវប្រាប់ស្វាមី
ឲ្យឆាប់បានដឹងន័យ។ព្រះអង្គឆាន់ហើយកាន់ភាជន៍
ទៅដល់ស្ទឹងទឹកជ្រៅហូរលឿនក្រៃឈ្មោះនេរញ្ជរា
ថ្លាប្រពៃព្រះអង្គលើកដៃផ្សងសច្ចា។ថាបើបាន
ត្រាស់ក្នុងថ្ងៃហ្នឹងភាជន៍អណ្តែតវឹងច្រាសឳទកាបើ
មិនបានត្រាស់ឲ្យជលសាទាញភាជន៍សុវណ្ណ
បណ្តោយទឹក។ព្រះអង្គដាក់ភាជន៍ទៅក្នុងស្ទឹង
ភាជន៍អណ្តែតវឹងោឮសន្ទឹងកឆាំងៗលឿនណាស់
ទៅច្រាសទឹកព្រះអង្គទ្រង់នឹកថាត្រាស់ឆាប់ៗ។
ទ្រង់ស្តេចនិមន្តមកតាមផ្លូវមានព្រាហ្មណ៍ថ្វាយស្បូវ
៨ក្តាប់ស្បូវនេះយកទៅទ្រង់មានភ័ព្វទ្រង់គង់បាន
ជាប់ផុសបល្ល័ង្ក។ព្រះអង្គទទួលស្បូវពីព្រហ្មណ៍
ទៅភ្លាមទ្រង់ឈរទ្រឹងសំកាំងក្រោមពោធិព្រឹក្សទ្រង់
នឹកតាំងខាងត្បូងផ្អៀងខ្លាំងដីមិនរាប។យកស្បួវ
ទៅក្រាលពីខាងលិច។ដីផ្អៀងបន្តិចមិនស្មើភាព
ទៅក្រាលខាងជើងក៏មិនរាបឃើញភាពមិនស្មើមិន
ស្អាតបាត។ទ្រង់ក្រាលពីខាងទិសបូព៌ាទើបទ្រង់
ឃើញថាគ្មានគ្រោតគ្រាតផែនដីស្មើធេងស្មៅផ្កាព្រាត
មានដីសស្អាតទើបគង់ផ្គត់។គឹទិសខាងកើតទ្រង់បែរ
មុខទិស៣លើកទុកចោលចេញផុតអ្នកប្រាជ្ញ
សំដែងថាព្រះពុទ្ធបានត្រាស់ចំហុតតែងបែរភក្រ្ត។
ទៅបូព៌ាទិសជាទៀងទាត់ឯព្រះមហាសត្វដ៏ឯកអគ្គ
ជាម្ចាស់នៃយើងក៏ទ្រង់ស្ម័គ្របែរភក្រ្តទៅកើតហើយ
សច្ចា។ថាយើងអង្គុយនៅទីនេះឈប់ស្លេះលះ
លែងរើកាយាទោះបីឈាមសាច់ស្ងួតម្តេចម្តាអាត្មា
ក៏ស៊ូលែងក្រោកឡើង។សច្ចារួចហើយបែរភក្រ្តាឆ្ពោះ
បូព៌ាទិសាយ៉ាងថ្កុំថ្កើងស្រាប់តែបល័្លង្កពេជ្រផុសឡើង
ភ្លឺច្រាសរុងរឿងពេញទាំងព្រៃ។ជ្រាបច្បាស់ថាអញ
មានរំពឹងនឹងបានត្រាសដឹងអស់ទុក្ខភ័យអញលែង
ទៅកើតភពដទៃព្រោះហេតុបានញេយ្យធម៌ពិត។
គិតស្រេចស្តេចឡើងគង់បល្ល័ង្កពែនភ្នែនហើយតាំងប្រឹង
ប្រព្រឹត្តទ្រង់ដកដង្ហើមហើយទ្រង់គិតអានាប្រាណ
ពិតតួកម្មដ្ឋាន។ទ្រង់ស្គាល់ខ្យល់តូចនឹងខ្យល់ធំ
ចេញចូលប្រជុំពេញតែប្រាណទ្រង់ធ្វើអារម្មណ៍ឲ្យ
សម្រាន្តមិនយូរប៉ុន្មានទ្រង់បានត្រាស់។ទ្រង់តាំង
បញ្ចេញពណ៌រស្មីឆព្វណ្ណរង្សភ្លឺចែងច្បាស់ស្រាប់តែ
កូនមារ៣ល្អណាស់ចង់ព្រះជាម្ចាស់ដោយនិមិត។
រាគីរាគាអារតីកូនមារទាំង៣ចូលមកជិតព្រះ
អង្គទ្រង់ឃើញដោយនិមិតមិនមែនរូបគឺឧគ្គហះ។
រាគីគឺភ្លើងរាគះទេជាមេកិលេសគឺអាសវះវាទាញ
អារម្មណ៍ទៅទម្លាក់ទ្រង់បានឃើញជាក់តាមដំណើរ។
វិបស្សនូបក្កិលេសទ្រង់ឃើញច្បាស់ចែសមិនប្រសើរ
ឃើញដូចពិម្ពាស្រស់ប្រសើរមកធ្វើដំណើរការមិនសម
។ឃើញដូចជាទ្រង់មិនទាន់បួសចិត្តចេញទៅហួស
ឥដ្ឋារម្មណ៍ឃើញដូចជាទ្រង់បានអភិរម្យនូវរូបា
រម្មណ៍នាំហ្មងសៅ។ចោលរូបទទេកណ្តាលព្រៃ
ទ្រង់ភ្ញាក់ព្រះទ័យដូចភ្លើងក្តៅថាហើយរាគីអញធ្លាក់
ទៅឥឡួវមកលេងអញទៀតហើយ។អនិច្ចាប្រែ
ថាមិនទៀងទេបានជាអញឈត់តោះតើយបើទៀង
អញនៅក្នុងវាំហើយ។តួជាតិនេះហើយជាភ្លើងមួយ។
ជរាព្យាធិជាមេស្លាប់ចិត្តឯងមិនស្តាប់ចេះតែព្រួយ
អនិច្ចាធម៌លក្ខណះមួយមកជួយផ្តន្ទារាគីចេញ។
ព្រះអង្គទ្រង់តាំងបណិធានធំចង់ខ្ជាប់អារម្មណ៍ខំបំ
ពេញវាយន៍វរណះច្រានបណ្តេញចិត្តត្រង់រលេញ
អរិយសច្ចា។វឹលចូលមកកាន់វឹវស្សនាធ្វើឈាន
កាប់ឆ្ការាគីផ្តាច់ឧគ្គហនិមិត្តឃើញសម្រេចឃើញឈឺ
ប្រកាច់ចាស់ខ្នងកោង។ជរាដោះយារដើរចេញទៅ
សក់ឥតខ្មៅស្កូវសំពោងអនិច្ចលក្ខណ៍មកជួយយោង
នេះសុទ្ធតែគ្រោងវិបស្សនា។ទ្រង់ខំព្យាយាមតទៅ
ដល់រាប់ខ្យល់បស្សាសវាតាស្រាប់តែកូនមារ១
ឈ្មោះថានាងស្រីរាគាចូលមកទៀត។ព្រោះ
ហេតុអារម្មណ៍វានាំទៅនិមិត្តសំដៅទោសបៀនបៀត
រាគាកិលេសសមកជ្រែកច្រៀតឲ្យឈ្លៀតនកទោនគរា
។រាគាកិលេសវាមកតាមគឺវត្ថុកាមដោយគណនា
កិលេលកាមមានទ្រព្យារបស់រាគាគ្មានវិញ្ញាណ។
គឺស្វេតច្ឆ័ត្រអលង្ការកុណ្ឌលសង្វារទាំងប៉ុន្មាននិមិត្ត
ឃើញទ្រង់ពាក់ថ្កើងថ្កាននៅលើទីស្ថានទែនបន្ទំ។
រាគាវាទាញអូសគំនិតវាបាំងវាបិទខូចអារម្មណ៍ពីព្រោះ
ចិត្តធ្លាប់ត្រាំក្នុងជ្រាំបានជាវានាំសំដៅ។រាគាកិលេស
ច្រានគំនិតឧគ្គហនិមិត្តឃើញក្រឡៅមេនំមេនាងស្រស់
ស្រងៅរាគាមកហៅទៅក្រសាល។ស្រីស្នំក្រមុំព្រហ្ម
ចារីមានភ្លេងតន្រ្តីត្រេកត្រអាលរាគាគឺតួចិត្តស្រើប
ស្រាលកណ្តាលព្រះទ័យជិត១ម៉ោង។ស្រាប់តែ
ប្រែខ្វាកចាកសប្បាយព្រះទ័យនឿយណាយពោះប្រ
ហោងទ្រង់ក្តៅក្នុងចិត្តប្រិតវាយផ្លោងព្រះអង្គខំយោង
ទុក្ខតា។ទុក្ខជាទុក្ខពិតប្រាកដបានជាអញរត់ត្រាច់
យាត្រាព្រោះខ្លាចទុក្ខខ្លាំងណាចិត្តណាថាយើរាគាចោរ
អប្រិយ។អញមកបានត្រាស់លើបល្ល័ង្ករាគាមក
បាំងអញធ្វើអ្វីហងទៅវិញចុះកាឡកណ្ណីអញមិនធ្វើ
ហងទៀតទេ។ព្រះអង្គក៏ខំប្រឹងករិកម្មភ្ជាប់ចង
អារម្មណ៍មិនឲ្យរេឃើញតែទុក្ខំឥតសុខទេលុះតែ
និមិត្តឃើញរាគា។ឃើញដូចពួកល្ខោននឹងស្រីស្នំ
កំពុងតែរាំចាស់ជរាធ្មេញបាក់ខ្នងកោងទ្រមគ្រាំគ្រា
គ្រប់រូបរាល់គ្នាមិនគួរត្រេក។កូនមារមួយទៀតឈ្មោះ
អារតីគំរប់ជាបីគ្រឿងដម្រេកនិមិត្តឃើញទ្រង់កំពុង
ត្រេកសប្បាយជ្រុលពេកញ័រឥន្រ្ទិយ។អកុលសល
ធម៌ដ៏អាក្រក់តែងតាមមកឆក់រកភពបីនេះឯងជាតួ
អារតីនិមិត្តទាំងបីជាកូនមារ។អញស្គាល់ក្បាល
ហើយមេចង្រៃអញយុកធម៌ត្រៃលក្ខណាអនិច្ចំទុក្ខំ
អនត្តាធម៌បីនេះណាផ្ទាញ់មេបី។ជាធម៌អាក្រក់
ខ្លាំងមហិមារាគីរាគាអារតីវិនាសសាបសូន្យគ្មាន
សល់អ្វីដែលព្រះជិតស្រីយកបញ្ញា។គឺឃើញ
ដោយញាណឈានចំពោះធម៌ខន្តីនោះដ៏ថ្លៃថ្លាមិន
មែនកូនមារមកពីណាគឺទ្រង់កាប់ឆ្កាតណ្ហាត្រៃ។
គឺចិត្តហើយនឹងចេតសិកប្រាជ្ញលោកឧប្បត្តិកជាឧប
មេយ្យធម៌អភិធម្មជ្រាលជ្រៅក្រៃកែខៃនិទានឲ្យស្រួល
ស្តាប់។នេះក្រុមធម៌ក្រធ្វើកើតណាស់បើយើងចង់
ច្បាស់ត្រូវមើលច្បាប់សន្សមបារមីព្យាយាមត្រាប់
ត្រូវខំរៀនច្បាប់កុំប្រលែង។រៀនសូត្រឲ្យចាំចេះមុត
មាំដឹកនាំចិត្តយើងមិនឲ្យធ្វេសឲ្យបានជាមនុស្សល្អ
វិសេសឃ្លាតចាកកិលេសផុតអបាយ
មារវិជ័យបរិច្ឆទ
បទព្រហ្មគីត
កាលព្រះសាស្តាចារ្យផ្ជាញ់កូនមារចាញ់អន្តរាយ
វិនាសប្រាសខ្ចាត់ខ្ចាយរត់ទៅឆ្ងាយដោយញាណញេយ្យ
ស្រាប់តែមារលើកពលចូលមកដល់ជាច្រើនក្រៃ
រសៀលពេលល្ងាចថ្ងៃជិះដំរីមេខឡា។
ព្រះអង្គឃើញដោយឈានគឺកម្មដ្ឋានវិបស្សនា
និមិត្តពីរមាត្រាបដិភាគឧគ្គហ:។
លោភ:ជាដំរីមារអប្រិយគឺទោស
ចិត្តខឹងជាតួយក្យមកសត្រូវនឹងឈាន៥។
មោហ:គឺមារាមកពាធាបីតំ៥
បែកដៃច្រើនឆ្វេងស្តាំគឺកោធ:ខឹងនឹងរោគ។
រោយខ្នងរោយចងេ្កះណែនស្ទើរប្រេះក្នុងកាយលោក
ស្តឹកជើងបែកញើសជោកដាលកញ្ជ្រោក្នុងព្រះអង្គ។
ធ្វើឈានបហាន: ធម៌តប:ទាញងតម្រង់
ធ្វើចិត្តឲ្យស្លូតត្រង់កងពលមារជាង១០០០។
៥០០កិលេសសុទ្ធព្រះសម្ពុទ្ធចាប់ជិះជាន់
ព្រះអង្គទ្រង់គិតទាន់រួមតណ្ហា១០៨។
ព្រមទាំឧបាទានទ្រង់វាយច្រានដោយបារមី
អកុសលធម៌ជិតស្រីវាយបណ្តេញអស់តែម្តង។
អកុសលធម៌លាមកវាមកថ្ពក់រកចំណង
ព្រះអង្គចាប់មកក្រងធម៌ជាកងដាក់ដោយខ្លួន។
អរិយសច្ចព្រហ្មវិហារចែកប្រការមានបួនៗ
អាសវ:អន្លង់៤វាជ្រមុចអរិយសច្ច។
អគតិ៤នោះវាវារួមសាមគ្គាឳឃ:កាច់
ទាញព្រហ្មវិហារដាច់ទម្លាក់ទៅអបាយ៤។
បួនៗគ្រប់៣ដង១២ផងឲ្យខ្ជាប់ខ្លួន
អរិយសច្ច៤ព្រហ្មវិហារជា៨។
ចិត្តល្អមានតិចទេអាក្រក់តែដេរដាលដី
រួមធម៌បាបពេញទី១៥ទៀតចង្អៀតពេញ។
ខន្ធ៥នឹងកាមគុណគេកើតមុនមិនព្រមចេញ
នីវរណ:៥ព្រួតវេញវាយបណ្តេញបីតិ៥។
មិនឈ្នះតួអង្គឈានទ្រង់ក្លាយហានប្រឹងបិកម្ម
ស្រាប់តែវាទៅនាំធម៌៦ចូលមកទៀត។
កិលេសនឹងតណ្ហា៣ដូចគ្នាមកបៀនបៀត
ប្រាំមួយក្រុមមកទៀតមកបំផ្លាញ់ត្រៃលក្ខណ៍បី។
ព្រះអង្គទ្រង់ខំច្បាំងដោយសច្ចំនឹងខន្តី
លើកយកធម៌ទាំងបីសីសសមាធិបញ្ញា។
ទ្រង់គង់លើបល្ល័ង្កទ្រង់ខំតាំងអានាបា…..
ឃើញមារមកតវ៉ាយកបល្ល័ង្ករូបព្រះពុទ្ធ។
កន្លងមារធ្លាក់នៅពេលមារទៅមារតយុទ្ធ
កិលេសវាខ្លាចផុតស្តាយរូបកាយរបស់វា។
វាសួរថាសិទ្ធត្ថដេញគចាត់យើងទៅណា?
ព្រះអង្គយកហត្ថាចុចផែនដីជាកសិណ។
មារនៅក្នុងដីហ្នឹងបើដឹងរសសំឡេងក្លិន
ឃើញរូបដីមិនជិតដីត្រូវកាសេពនូវកាម។
បើដ៏ចេះខឹងអរដូចអ្នកចរវាយប្រាបប្រាម
បើដីសើចយំតាមមារឯងនៅក្នុងដីទៅ។
ចំណែកតថាគតបានរំលត់គ្មានសល់នៅ
រូបរស់ក៏មិនត្រូវក្លិនសម្ផស្សសំឡេងឡើយ។
សច្ចំនឹងខន្តីជាបារមីបានដលើត្រើយ
ព្រះអង្គទ្រង់កន្តើយទ្រង់ព្រះនាមអរហំ។
ឆ្ងាយចាកសឹកសត្រូវកិលេសទៅលែងជាខ្មាំង
តួធម៌អរហំផុតកណ្តាលព្រះឧរា។
គឺឆព្វណ្ណរង្សីដូចស្រ្តីស្រស់ពុំងា
បូរាណឲ្យឈ្មោះថានាងគង្ហីងព្រះធរណី។
ច្បូតសក់ឲ្យចេញទឹកជន់សន្ធឹកជាជលធី
សឹងមាននៅក្នុងទីបរមត្ថលោកសំដែង។
គឺច្បូតទឹកព្រះទ័យជ្រាបញាណញេយ្យដោយអង្គឯង
ផ្សាយចិត្តគ្រប់កន្លែងក្នុងត្រៃលោកកើតវិជ្ជា។
ប្រកាសពេញអក្ខរ:តាមមគធ:ជាភាសា
ដែលយើងរៀនរាល់គ្នាគឺអនេកជាតិនោះ។
រាប់រៀបជាតិកំណើតស្លាប់ហើយកើតគ្មានចន្លោះ
សព្វដីសព្វកៀនកោះទីកប់ខ្មោចរៀងរាល់ខ្លួន។
ទឹកលិចពិតចំហុតសីលបរិសុទ្ធយ៉ាងមាំមួន
ទឹកសីលហូរសំនួនលិចពលមារគឺកិលេស។
ក្រពើធ្លាមមករផ្អើលឈូរឆរកុំប្រហែល
បីតំកើតភ្លឺចែសគឹសោតាសកទា។
អនាគាមគ្គផលដេញតាមដល់អភិញ្ញា
អរហត្គដេញទល់គ្នាគឺមគ្គផលស៊ីកិលេស។
មិនមែនឆ្លាមតិរឆ្ឆានឆ្លាមកម្មដ្ឋានជាពីសេស
ចូរអ្នកកុំប្រហែសខំផ្ចាញ់មាររបស់ខ្លួន។
កុំផ្ចាញ់មារឲ្យព្រះដែលទ្រង់ឈ្នះហើយមាំមួន
មារាក្នុងរូបខ្លួនម្តេចអាចារ្យមិនខំផ្ចាញ់។
ត្រួវមើលច្បាប់ឲ្យល្អះព្រះពុទ្ធឈ្នះចិត្តកំណាញ់
ឈ្នះស្អប់ឈ្នះស្រលាញ់ឈ្នះសប្បាយដែលមានភ័យ។
ខ្ញុំឈ្មោះបណ្ឌិតចុងលើកធម៌ក្នុងដ៏ប្រពៃ
ពន្យល់គ្រាន់ជាន័យជនប្រុសស្រីគួរតែរៀន។
ខ្ញុំលើកជាពាក្យកាព្យត្រង់តាមភាពមិនបៀតបៀន
ធម៌នេះទុកប្រឹតប្រៀនខ្លួនឲ្យបានដូចព្រះពុទ្ធ។
ដល់ព្រះអារ្យមេត្រីជាជិនស្រីត្រាស់ប្រាកដ
ឲ្យខ្ញុំបានរំលត់បានសម្រេចជាសវ័ក។
សូមទាន់ព្រះពុទ្ធម្ចាស់ទើបបានត្រាស់អស់រាគ:
សូមក្ស័យអាសវ:ផុតអន្លងទាំង៤នោះ។
រៀបរាប់មកប៉ុណ្ណោះលោកអ្នកចេះសូមសង្រោះ
បើមិនត្រូវចំពោះសូមអភ័យទោសខ្ញុំផង។
អក្ខរ:ពាក្យបាលីឬសំដីបើទាស់ឆ្គង
លើសខ្វះផ្លោះរំលងអភ័យទោសខ្ញុំផងណា។
សូមថ្លែងពុទ្ធប្រវត្តិសូមសន្មតនិដ្ឋិតា
សូមផលនៃឧស្សាហ៍ជាបច្ច័យនិព្វានហោង។
អវសាន
សូមព្រះពុទ្ធសាសនាមានវស្សានៅយូរផង
សូមសព្វសត្វបានឆ្លងផុតពីទុកជានិរន្តរ៍។
មាតាបិតាសង្រ្គោះកូនដោយចិត្ត៥យ៉ាងគឺ:
១.ចាចនិវារេន្តិបបមកូនមិនឲ្យធ្វើអំពើអាក្រក់
២. កល្យាណនីវេសេន្តិណែនាំកូនឲ្យធ្វើអំពើល្អ
៣. សប្បំសិការបន្តិឲ្យកូនសិក្សាសូត្ររៀនសិល្បវិជ្ជា
៤. បដិរូបេនទាបនល់យោជេន្តិរកប្តីប្រពន្ធសមគួរឲ្យ
៥. សមយេទាយជ្ជនិយ្យាទេន្តិចែកទ្រព្យសម្បតិ្តក្នុងសម័យដ៏សបករ។
បុត្រធីតាមាននាទី៥យ៉ាងគឺ:
១. ភតោនេស់ភរស្យតិលោកចិញ្ចឹមយើងហើយយើងត្រូវចិញ្ចឹមលោកវិញ
២. កច្ចំនេស់ភរិស្សតិត្រូវជួយធ្វើកិច្ចការរបស់លោក
៣. កុលវិសំឋបេស្សតិថែរក្សាវង់ត្រកូលឲ្យល្អ
៤. ទាយជុំបដិបជ្ជតិបដិបត្ថឲ្យសមគួរនឹងទទួលបរតិក
៥. ទខិណាអនុបទស្សតិធ្វើបុណ្យឧទិ្ទសកុសលបញ្ជូនទៅ
ប្តីបដិបត្តិប្រពន្ធដោយធម៌៥យ៉ាងគឺ:
១. សម្មាននាយស្រលាញ់រាប់អាន
២.អវិមានទាយមិនមើលងាយ
៣.អនតិចរិយាយមិនក្បត់ចិត្ត
៤. ឥស្សរិយវោស្សត្កេនប្រគល់ឋាន:ជាមេផ្ទះ
៥. អលង្ការានុប្បទានេនទិញគ្រឿងអលង្កាឲ្យ។
ប្រពន្ធគោរពប្តីដោយធម៌៥យ៉ាងគឺ:
១. សុល៍វិហិតកម្មន្តាចាត់ចែងចិច្ចការបានល្អ
២. សុសំគហិតបរិជនាសង្គ្រោះញាតិមិត្រជិតឆ្ងាយល្អ
៣. អនតិចារិនីមិនក្បត់ចិត្តប្តី
៤.សម្ភតំអនុរក្កតិថែរក្សាទ្រព្យសម្បតិ្តគង់វង់ល្អ
៥. ទកាអនុលសាជាស្រីវាងវៃមិនខ្ជិលច្រអូស។
วันศุกร์ที่ 22 มกราคม พ.ศ. 2553
ប្រយោជន៍៣យ៉ាងរបស់ពុទ្ធសាសនា
សមុទយសច្ច
- អវិជ្ជា សេចក្តីល្ងង់ខ្លៅមិនស្គាល់នូវសភាវពិតរបស់ជីវិត។
- តណ្ហា ការជាប់រឺការញៀនញាមនិងត្រេកត្រអាលខុសគន្លងធម៌។
- ឧបាទាន ការប្រកាន់ជាប់ដោះខ្លួនមិនបាន។
- អវិជ្ជា នាំអោយកើតសង្ខារ (ការប្រជុំបាបបុណ្យគុណទោសនាំអោយមានជាតិកំណើត)
- សង្ខារ នាំអោយកើតវិញ្ញាណ (ការដឹងនូវអារម្មណ៍)
- វិញ្ញាណ នាំអោយកើតនាមនិងរូប (ខន្ធ៥)
- នាមនិងរូប នាំអោយកើតសឡាយតន(អណ្តូងជាទីធ្លាក់ចុះនៃអារម្មណ៍)
- សឡាយតន នាំអោយកើតផស្ស (ការបះពាល់ត្រូវដោយអារម្មណ៍)
- ផស្ស នាំអោយកើតវេទនា (ការសោយអារម្មណ៍)
- វេទនា នាំអោយកើតតណ្ហា (ការត្រេកត្រអាលក្នុងអារម្មណ៍)
- តណ្ហា នាំអោយកើតឧបាទាន (ការប្រកាន់ជាប់ថាជារបស់ខ្លួន)
- ឧបាទាន នាំអោយកើតភព (ទីកើត)
- ភព នាំអោយកើតជាតិ(កំណើត)
- ជាតិ នាំអោយកើតជរាព្យាធិមរណ (ទុក្ខសោកសបបែបយ៉ាងគណនាមិនអស់ក្នុង១ជីវិត)។
ព្រះពុទ្ធសាសនា និងសង្គមមនុស្ស
ដោយយោងតាមហេតុការណ៍ច្របូកច្របល់នៃសង្គមមនុស្សជាតិសព្វថ្ងៃ ស្ទើរតែទូទាំងសកលលោកពុំទាន់មានវិធានការណ៍ទប់ស្កាត់និងដោះស្រាយ នៅឡើយ ហេតុនេះហើយទើបព្រះពុទ្ធសាសនាដែលជាសាសនាត្រូវការមានហេតុផល ក្នុងការជឿនូវពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបានសុំខ្លួនមក ចួលរួមដោះស្រាយរាល់បញ្ហាជូនប្រជាជាតិទាំងមូលដើម្បីស្វែងរកនូវ សេចក្តីសុខ សុភមង្គលនិងសេចក្តីរីកចម្រើនទាំងក្នុងសង្គមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល។
- បញ្ហាសេដ្ឋកិច្ច
- បញ្ហាសង្គមគ្រួសារ
- បញ្ហាសន្តិសុខ
- បញ្ហាសីលធម៌
- បញ្ហាមិនស្គាល់តួនាទីខ្លួនឯង
- បញ្ហាគ្រោះធម្មជាតិ
- ជីវិត និងជំនឿ
- សេចក្តីសុខ និងសេចក្តីសប្បាយ
- សេចក្តីទុក្ខ និងវិធីដោះស្រាយ
- សាសនាជាអ្វី?
- ជម្ងឺ និងសារហេតុ
- មនុស្ស និងសត្វ
- មនុស្ស និងធម្មជាតិ
- ជីវិត និងសេចក្តីសង្ឃឹម
- ប្រភពនៃបញ្ហា
- ផ្លូវនៃសេចក្តីសម្រេច
- ជីវិត និងឥស្សរភាព
- គិតថ្ងៃនេះដើម្បីថ្ងែស្អែក
- ចំណេះជាដំណោះស្រាយឬ?
- គ្រូ និងសិស្ស
- មេដឹកនាំជានរណា?
- សេចក្តីក្លាហាន គឺដំណោះស្រាយបញ្ហា
- បក្សពួកនិយមគឺសង្រ្គាម
- សម្តី និងឥទ្ធិពល
- ចេះខុស អស់សុខ
- ជីវិត និងសិទ្ធិ
- សុភមង្គលក្នុងគ្រួសារ
- គំនិតជាមេដឹកនាំ
- ជីវិតកូនក្មេង និងមនុស្សចាស់
- អំនាចផ្លូវចិត្ត
- អ្នកសាងលោក
- អ្នកទ្រទ្រង់លោក
សរុបប្រយោជន៍នៃព្រះពុទ្ធសាសនា
អំពីការសំអាតចិត្ដរបស់ខ្លួនអោយបានស្អាត
ការសំអាតចិត្ដអោយស្អាត អាស្រ័យដោយបញ្ញាយល់ដឹងអំពីការពិតនៃជីវិត បញ្ញាធ្វើ កិច្ចកំចាត់បង់នូវ គ្រឿងសៅហ្មងរបស់ចិត្ដ ដូច្នេះក្នុងជីវិតរាល់ថ្ងៃត្រូវអប់រំចំរើនបញ្ញា។ ការពិតនៃជីវិត គឺរមែងមានលាភ រមែងអត់លាភ រមែងមានយស រមែងអត់យស រមែង មានគេសរសើរ រមែងមានគេនិន្ទា រមែងមានសុខ រមែងមានទុក្ខជាធម្មតាតែព្រោះ មិនដឹងការពិតនៃជីវិត ចិត្ដក៏រមែងចំរើនទៅដោយ គ្រឿងសៅហ្មង។ ការ សិក្សាអំពីសេចក្ដី ពិតនៃជីវិតដោយ យោនិសោមនសិការ ជាហេតុនាំអោយចំរើននូវបញ្ញា។
យោនិសោមនសិការ គឺឆ្លាតក្នុងការពិចារណា បានដល់ការពិចារណារកហេតុនៃអ្វីៗដែលបានកើតឡើង ព្រោះអ្វីៗដែលបានកើតឡើង ក្នុងជីវិតសុទ្ធតែត្រឹមត្រូវពិតទៅតាមហេតុ។ ហេតុផលជាច្បាប់ធម្មជាតិ ជា ការពិតនៃជីវិត ជាសច្ចៈធម៌ជាធម្មៈដែលសំរាប់ សិក្សា ដូច្នេះ ហើយយើងត្រូវកែប្រែពីការញាប់ញ័រចំពោះ សេចក្ដីពិតនៃជីវិត ត្រលប់មកជាការសិក្សា អប់រំចំរើនប្រាជ្ញាស្មារតី ក្នុងសេចក្ដី ពិតនៃជីវិតវិញ។
នៅពេលបានលាភយស ក៏ប្រើលាភយសនោះអោយបានសំរេចជាប្រយោជន៍ដល់ខ្លួន អែអ្នកដទៃ បានពាក្យសរសើរក៍មានស្មារតី មិនស្រវឹងវង្វេង ហើយក៏មានកំលាំងចិត្ដ ប្រព្រឹត្ដការងារជាប្រយោជន៍ត ទៅទៀត បានសុខហើយក៏រក្សានូវហេតុនៃសេចក្ដីសុខ នោះនឹងចែកចាយសេចក្ដីសុខអោយទូលំទូលាយ ដល់អ្នកដទៃផងទៀត តែបើអត់លាភរឺវិនាស ទ្រព្យអត់យស រឺអស់យស និន្ទាទុក្ខមកដល់ ត្រូវកំណត់ដឹងថា នេះជាការពិតនៃ ជីវិតហើយត្រូវសិក្សាដោយយោនិសោមនសិការ អោយសំរេចបាននូវប្រយោជន៍ដ៏សំ ខាន់មកវិញកាលណាបើអប់រំបានយ៉ាងនេះអ្វីៗដែលបានមកដល់ជីវិត គឺសុទ្ធតែញ៉ាំងប្រយោជន៍អោយសំ រេចបានទាំងអស់ ដូច្នេះជីវិតមានតែការរីកចំរើនទៅដោយប្រយោជន៍។
សេចក្ដីស្រលាញ់ដោយចន្ទរាគៈ ជាហេតុនៃសេចក្ដីទុក្ខប៉ុន្ដែមានមនុស្សច្រើននាក់យល់ថា សេចក្ដីស្រលាញ់បែបនេះជាហេតុនៃសេចក្ដី សុខនឹងនាំអោយជីវិតមានន័យទៅវិញ បើវត្ថុជាទីស្រលាញ់មានការវិនា សទៅ គេក៏មានទុក្ខសោកដែរ តែនេះគេយល់ថា ទុក្ខ សោក របស់គេកើតឡើង ព្រោះហេតុតែវត្ថុនោះ អែងមានការវិនាសទៅតែប៉ុណ្ណោះដោយ គេពុំបានឃើញតាមសេចក្ដីពិតថា ការស្រលាញ់ ដោយឆន្ទរាគៈ នេះជាហេតុនៃសេចក្ដីទុក្ខ សោកឡើយ។
នៅពេលដែលបាត់បង់អ្វីៗ ដែលជាទីស្រលាញ់ពេញចិត្ដ សត្វលោករមែងមានសេចក្ដីទុក្ខសោកនេះគឺ ជាការបាត់បង់នូវសេចក្ដីសុខតាម ផ្លូវចិត្ដ។ សត្វលោកពុំបានឃើញទោសចំពោះរបស់ដែលជាទីស្រលាញ់ ឡើយ សត្វលោកខំស្វែងរកនូវអ្វីៗដែលបានបាត់ទៅនោះ ដោយប្រើគ្រប់មធ្យោបាយ រហូតហ៊ានធ្វើនូវអំ ពើទុច្ចរិតទៀតផងនេះព្រោះសត្វលោកយល់ថា សេចក្ដីសុខរបស់ខ្លួនវាស្ថិតនៅក្នុងរបស់ ដែលបាត់ទៅនោះ អែង។
សត្វលោកដែលមិនបានសិក្សាអំពីការពិតនៃជីវិតរមែងញាប់ញ័រដូចត្រីនៅក្នុងទីដែលមានទឹកតិចសត្វ លោកផ្ញើសេចក្ដីសុខរបស់ខ្លួនតែ ជាមួយនឹងរបស់ខាងក្រៅ ម្លោះហើយចិត្ដរបស់សត្វលោកត្រូវសៅហ្មង ជានិច្ចដោយឆន្ទរាគៈ ទាំងដែលសៅហ្មង ព្រោះការមិនបាន ឃើញទោសនៃឆន្ទរាគៈទៀតផង។
ការសិក្សាអំពីសេចក្ដីពិតនៃជីវិត កំណត់ដឹងចំពោះរបស់ដែលមិនទៀង រមែងនាំអោយ ឃើញទោសនៃ ឆន្ទរាគៈដែលជាហេតុនៃសេចក្ដី ទុក្ខ និងនាំអោយចិត្ដស្អាតផូរផង់មានភាពភ្លឺស្វាង។ ការពិតនៃជីវិតជាច្បា ប់ហេតុផល ផលរមែងប្រព្រឹត្ដទៅតាមហេតុ ដូច្នេះកិច្ចរបស់ បញ្ញាក្រៅអំពីធ្វើការសំអាតចិត្ដអោយស្អាត ផូរផង់នោះ បញ្ញានៅមានកិច្ចសាងហេតុនៃសេចក្ដីសុខក្នុងជីវិតបាន យ៉ាងសម្បូណ៌ទៀត ផង ព្រោះបញ្ហាបាន យល់អំពីហេតុផលនៃ ធម្មជាតិ។
អំពីការបំពេញនូវសេចក្ដីល្អ
គុណតំលៃរបស់មនុស្សនៅត្រង់ការបំពេញតួនាទី មនុស្សយើងមានជីវិតថ្លៃថ្នូរ ព្រោះធ្វើការតាមតួនាទី បានពេញលេញល្អបរិបូណ៌ មនុស្សដែលមិនបំពេញតួនាទីក៏រមែងជាមនុស្សមិនមានតំលៃ ដូច្នេះមនុស្ស គ្រប់គ្នាត្រូវតែយកចិត្ដទុកដាក់ក្នុងតួនាទី។ មនុស្សខ្ជិល ដេកលក់មិនបានធ្វើការងារ មនុស្សឈឺក៏មិនបានធ្វើ ការងារ មនុស្សស្លាប់ក៏លែងបានធ្វើការងារអ្វីទាំងអស់យ៉ាងណាមិញ មនុស្ស ដែលមិនបានបំពេញនូវតួនាទី របស់ខ្លួនក៏ដូចជាមនុស្សខ្ជិលដេកលក់ មនុស្សឈឺ និងមនុស្សស្លាប់យ៉ាងដូច្នោះដែរ រឺហៅថា ស្លាប់ទាំង រស់ ស្អុយទាំងស្រស់»។
មនុស្សយើងត្រូវតែព្យាយាមធ្វើសេចក្ដីល្អអោយអស់ពីសមត្ថភាព បំពេញតួនាទីអោយបានពេញលេញ បរិបូណ៌ ដើម្បីកពូននូវគុណ តំលៃនៃជីវិត អោយជាមនុស្សល្អជាមាតាបិតាល្អជាកូនល្អ ជាគ្រូល្អ ជាសិស្ស ល្អ ជាភរិយាស្វាមីល្អ ជាមិត្ដល្អ ជាចៅហ្វាយនាយល្អ ជាអ្នកបំរើការល្អ ជាពុទ្ធបរិស័ទល្អ ជាប្រជាពលរដ្នល្អ និងអោយជាមនុស្សមានតំលៃសំរាប់សាសនា សំរាប់សង្គមជាតិ។
ពុទ្ធសានិកជនដែលល្អ គឺជាអ្នកដែលបានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ចំពោះបព្វជិតត្រូវ បំពេញនូវគន្ថធុរៈ និងវិបស្សនាធុរៈព្រមដោយ ការពន្យល់ប្រាប់អំពីព្រះពុទ្ធសាសនា ជាអុបាសក ជាអុបាសិកា ត្រូវខ្វល់ខ្វាយបំ ពេញកិច្ចការទំនុកបំរុងព្រះសាសនាដោយម៉ឹងម៉ាត់ មក វត្ដដើម្បីជួយកិច្ចការរបស់វត្ដអោយបានពេញដៃ ពេញជើង ធ្វើការដោយចិត្ដស្មោះត្រង់ ត្រូវកសាងខ្លួនអោយទៅ ជាធនធានដ៏ សំខាន់ របស់ព្រះពុទ្ធសាសនា។ កូនដែលជាមនុស្សមានតំលៃរបស់អូវពុកម្ដាយ គឺកូនដែលធ្វើអោយអូវពុកម្ដាយសប្បាយចិត្ដ ជាកូនដែ លអូវពុកម្ដាយស្រលាញ់ដោយសេក្ដីសង្ឃឹម ព្រោះខ្លួនជាកូនបានបំពេញតួនាទីល្អ។
អ្នកណាជាមនុស្សដែលឆ្លាត រៀនល្អ រៀនពូកែ ធ្វើប្រយោជន៍អោយដល់ប្រទេសជាតិ ធ្វើអោយលោក គ្រូអ្នកគ្រូសប្បាយចិត្ដ រីករាយដោយបានគិតឃើញថា អាត្មាអញបានផលិតមនុស្សអោយមានប្រយោជន៍ ដល់ប្រទេសជាតិ អ្នកនោះអែងគឺជាសិស្សដែលមានគុណ តំលៃដ៏ថ្លៃថ្លារបស់សាលារៀន។
មិត្ដដែលមានគុណតំលៃ គឺជាមិត្ដដែលនាំមិត្ដអោយផុតពីនរក និងសេចក្ដីក្ដៅក្រហាយ ផ្សេងៗជួយការ ពារមិត្ដអោយផុតពីអន្ដរាយ ណែនាំមិត្ដ ដាស់តឿនមិត្ដ បបួលមិត្ដមករកគុណធម៌ អោយមិត្ដស្ដាប់ធម៌ដែ លជាគ្រឿងអប់រំចិត្ដ។
ម្យ៉ាងទៀត មនុស្សដែលមានតំលៃគឺមនុស្សដែលពឹងបាន ដំបូលផ្ទះមានតំលៃព្រោះធ្វើអោយយើងពឹង បានដោយបិទបាំងនូវកំដៅថ្ងៃ និងទឹកភ្លៀងជាដើម ទោះជាអ្វីៗទៀតក៏ដោ យអោយតែជាទីពឹងបាន គឺសុទ្ធ តែជារបស់មានតំលៃទាំងអស់ យ៉ាងណាមិញមនុស្សយើង ដែលកើតមកហើយ អាចជាទីពឹងបានដល់អ្នក ដទៃរឺអោយអ្នកដទៃពឹងបាន គឺជាមនុស្សមានតំលៃយ៉ាងនេះអែង។
មាតាបីតាមានតំលៃដ៏ក្រៃលែង ព្រោះជាទីពឹងរបស់កូនដែលនៅត្ូចៗ លុះដល់កូនធំឡើងមាតាបិតាពឹង កូនបានវិញ កូនក៏មានតំលៃ ដល់ មាតាបិតាដែរ ដូច្នេះមនុស្សយើងកើតមក ត្រូវធ្វើអោយបានពីរចំណុចសំ ខាន់គឺ មួយទីពឹងអ្នកដទៃ ពីរជាបុគ្គលដែលគេគួរបូជា (អាមិសបូជានិងបដិបត្ដិបូជា) តាមពិតមនុស្សដែល ជាទីពឹង គឺមនុស្សដែលគួរគេបូជា ហ្នឹងអែងដូចជាសាសនាជាទីពឹង ទើបមនុស្ស គោរពបូជាសាសនា។ ការ បំពេញនូវអំពើ ល្អគ្រប់យ៉ាង គឺដើម្បីធ្វើខ្លួនអោយបានជាទីពឹង យ៉ាងហោចណាស់ក៏ត្រូវអោយបានជាទីពឹង នៃខ្លួនអែងដែរ។
ពុទ្ធប្រវត្តិសង្ខេប
រាជវង្ស កំណើត
ព្រះបាទ សុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុព្រះនាង សិរិមហាមយា ទ្រង់បានសុបិន្និមិត្តឃើញដំរីសមួយ មានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះអុទ័រព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមី យ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។ តាមរឿងនិទានខ្លាះថា ទេវបុត្ត សន្តុសិត យាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ព្រះនាងសិរិមហាមយាទ្រង់ធ្វើដំណើរយ៉ាងទៅកាន់នគរ ទេវទហៈ ដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀមទម្លាប់នៃព្រះរាជានាសម័យនោះ ភរិយាត្រូវទៅប្រសូត្របុត្រនៅនគរ រឺផ្ទះខាងភរិយា។ ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរមកដល់ព្រំដែននៃនគរទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ក៏ប្រសូតបុត្រនៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ប្រសូត្រនៅថ្ងៃសុក្រ
ពិធីថ្វាយព្រះនាម
ក្រោយពីព្រះរាជអោរសប្រសូតបានប្រាំថ្ងៃ ពិធីរៀបចំថ្វាយព្រះនាមថា សិទ្ធត្ថ ប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយព្រាហ្មណ៍ ៨នាក់ ព្រាហ្មណ៍៧ម្នាក់លើម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ ព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជាបានត្រាស់ជាព្រះពុទ្ធ។ប្រសូត្របាន៧ថ្ងៃព្រះមាតា ព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនាមមហាបជាបតីគោតមីបីបាច់រក្សាតមក។
រាជពិសេក
ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ឆ្នាំ ទ្រង់បានរៀបអភិសេកជាមួយ បុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរាដែលជានារីល្អអែកលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបីតាព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចព្រះអង្គទ្រង់ចាត់អោយគេសង់ប្រាសាទបី តំរូវទៅតាមកាមរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ រដូវរំហើយ។ ព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា មានព្រះរាជបុត្រមួយ អង្គព្រះនាម រាហុល។
ទេពនិមិត្ត៤យ៉ាង
ដោយចង់អោយព្រះសិទ្ធត្ថបាន ជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់អោយគេយាមមិនអោយមានមនុស្សចាស់ ជរា ឈឺ រឺស្លាប់ អោយព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបំរើភិលៀតនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គទ្រង់មានការខ្វល់ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាងខ្លាំង។ ព្រះអង្គក៏ចេញទៅក្រសាលក្នុងអុទ្យាននាបរមរាជ វាំងដែលព្រះអង្គទ្រង់បានជួប
ទេពនិមិត្ត ៤ប្រការដូចនេះ៖
- ទេពនិមិត្ត ជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយទ្រង់ទតឃើញ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យថា នេះជាអ្វី? ពួកសេនាមាត្យក៏ទូលព្រះអង្គថា ព្រះករុណាលោកម្ចាស់នេះគឺជា «មនុស្សចាស់»។
- ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនអុទ្យានបានបន្តទៅមុខទៀត ទេពនិមិត្តទ្រង់និមិត្តជាមនុស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួន ដោយអាការរោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យទៀតថា ចុះនេះជាមនុស្សយ៉ាងម៉េច ពួកសេនាមាត្យក្រាបទូលថា ព្រះករុណាលោកម្ចាស់មនុស្សនេះកំពុងមានជំងឺ
- ទេពនិមិត្ត ជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនអុទ្យាបានមកនិមិត្តជាមនុស្សកំពុងដេកស្លាប់ហើមស្អុយរលួយគួរជាទីខ្ពើមរអើមក្រៃពេក ដោយព្រះអង្គមិនដែលទ្រង់បានទតឃើញក៏សួរទៅសេនាមាត្យដូចមុនដែរ សេនាមាត្យក៏ក្រាបទូលថា មនុស្សយើងតែងមានការបែកធ្លាយរូបកាយស្លាប់យ៉ាងនេះព្រះករុណាលោកម្ចាស់។
- ទេពនិមិត្ត ជាអ្នកបួស ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់ ធ្វើអោយ ព្រះសិទ្ធត្ថទ្រង់សង្វេគជាពន់ពេក ទ្រង់ធ្វើការពិចារណាទៅលើរូបកាយដោយព្រះអង្គអែងថា បណ្តារូបកាយនៃសត្វលោកទាំងឡាយនេះ នឹងមានសភាវ ចាស់ ឈឺ និងឈានដល់ការបែកធ្លាយស្លាប់ ទៅវិញយ៉ាងនេះអែងហ្ន៎ តើមានថ្នាំអែណា មានផ្លូវអែណាគេចអោយរួចផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិតសង្វេគដូចនេះទេពនិមិត្តនិមិត្តជាសមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយអោយព្រះអង្គទតឃើញទៀត ព្រះអង្គទ្រង់មានសទ្ធាពេញហរទ័យ ត្រេកអជាក្រៃពេក ចំពោះសមណភេទនេះ។
សាងផ្នួស
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហា ជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែល រាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយា ពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅ ស្ថានសន្តុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្តរបស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង។
ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធមែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោកក្នុងគ្រានោះទៅ។
កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រាស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។
ការសិក្សា និងទុក្ខរកិរិយា
កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបសពីរព្រះអង្គ មាននាមថា អាឡារតាបស និង អុទកតាបស ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។
ព្រះអង្គទ្រង់ធ្វើទុក្ខរៈកិរិយា គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ខរៈកិរិយាអស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយអោយព្រះអង្គទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិនរិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជានាក់ដេញពិនរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបានឡើយ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ខរៈកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។
ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់តាមបំរើព្រះអង្គទៀតតាំងពីនោះមក។
ត្រាស់ដឹង
ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យកស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួលហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើមចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេមនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តាថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែលជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូលជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖
- រូបខន្ធ
- វេទនាខន្ធ
- សញ្ញាខន្ធ
- សង្ខារខន្ធ
- វិញ្ញាណខន្ធ
អិលូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។
ផ្ចាញ់មារ
ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្លង្គក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីអោយព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់រម្មណ៏ឡើយ ធ្វើអោយនាងទាំងបីវិនាសអន្តរធានទៅ។ បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក ក្រុងមារនៅ តែមានចិត្តរិស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនអោយមកច្បាំងដណ្តើមយកបល័្លង្គពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ)និមិត្តដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។
កងពលមារមួយកងទៀតលើកមកពីទិសអុត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។ មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះដែលមានកំលាំងបោកបក់ភ្នំអោយរលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។
ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយជាពិដានការពារព្រះអង្គទៅវិញ អែក្រុមពលរេ ដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។ ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំលុតព្រះអង្គថា តើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតបដោយខែងរែងថា «ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់» ចុះសិទ្ធត្ថអែងវិញ មានអ្វីជាសាក្សី។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។
មុទ្រ រឺកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។
ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេកអប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយះ អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ពូតមធុបាយៈជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធត្រាស់ដឹងមួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។
បឋមទេសនា
ពុទ្ធកិច្ច
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៣៥វស្សាគឺ៖
ដាក់ព្រះជន្ម
ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោកស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។
បរិនិពា្វន
ក្រោយពេលដាក់ព្រះជន្មរួចហើយព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។
កត់សំគាល់
ការសឹក្សាពុទ្ធប្រវត្តិធ្វើអោយយើងកត់សំគាល់បានយ៉ាងស្រួលដូចតទៅនេះ៖
ចប់ពុទ្ធប្រវត្តិដោយសង្ខេប
วันพุธที่ 20 มกราคม พ.ศ. 2553
គណនាមហាសង្ក្រាន្ដ
មហាសង្រ្កាន្ដ ឆ្នាំជូត សំរឹទ្ធិស័ក
ចុល្លសករាជ ១៣៧០ មហាសករាជ ១៩៣០ ពុទ្ធសករាជ ២៥៥២ គ្រឹស្ដសករាជ ២០០៨
សុភមស្ដុ វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តា កន្លងទៅហើយបាន ២៥៥១ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំជូតសំរឹទ្ធិស័កតទៅចូលពុទ្ធសករាជ ២៥៥២។
នឹងគណនាឆ្នាំជូត អិលូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ.ស២០០៨ វេលាម៉ោង១៨:៤៨នាទី ។ ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅអែមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកន្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម ទុង្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្មគង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយ ផ្កាទទឹម អភរណ ទ្រង់ពាក់កែវបទុមរាគ ភក្សាហារ ទ្រង់សោយផ្លែបទុម្ពរ ព្រះហស្ថស្តាំ ទ្រង់កងចក្រ ព្រហស្ដឆ្វេង ទ្រង់ ស័ង្ខ ទ្រង់គង់ពាក់ឆៀងបើកព្រះនេត្រលើខ្នងសត្វ គ្រុឌបក្សី ជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហារកែវធម្មមាលី នាទីភ្នំកៃលាសខេត្ត ហេមពាន្តជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។ ទើបនាំយកទៅតំកល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ ថ្មកែវ ដែលជាមាត់គោអុសសភរាជ ទាំង៧ ត្រជាក់ ក្សេមក្សាន្តព្រះរាជហរិទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្ម ទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលអោយជ្រះស្រលះ ហើយចំរើននូវសិរីសួស្តីជ័យមង្គលជន្មាយុ យឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ ។
ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០០៨ វេលាម៉ោង១៨ និង២៤នាទី ជាថ្ងៃចូលឆ្នាំជូត សំរិទ្ធិ ស័ក។
ថ្ងៃចន្ទ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តករាជ ២០០៨ ជាវារៈវ័នបត ។ ថ្ងៃអង្គា ១០កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ ២០០៨ នៅវេលាម៉ោង២២ និង ២៣នាទី ៥៤វិនាទី ជាវារៈឡើង ស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំជូត សំរឹទ្ធិស័ក ចុល្លសករាជ១៣៧០តទៅ។
ក្នុងអោកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុស-ស្រីផងទាំងឡាយរៀបចំពលិការគ្រឿង សក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និង ទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំ លះបង់ចិត្តអាក្រក់អន្សតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ អោយស្រលះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា អុបេក្ខានិង បញ្ញា ធ្វើបុណ្យទាន តាមប្រពៃនីរក្សាសីលប្រាំអោយបានជាប់ជានិច្ច នោះទើបទេវតានឹងអោយពរសព្ទសាធុការ លោកអ្នក នឹងមានសិរីសួស្តីសុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ ។
วันอังคารที่ 19 มกราคม พ.ศ. 2553
ការទស្សន៍ទាយសំរាប់អ្នកកើតឆ្នាំជូត
មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សនិយាយស្ដីដាច់ខាត មិនសូវញញឹមញញែមធ្វើអ្វីរមែងតាមតែចិត្ដខ្លួនអែងជាធំ ស្ដាប់ហេតុផលរបស់អ្នកដទៃម្ដងម្កាល ការនិយាយស្ដី សូម្បីគ្រាខ្លះចចេសរឹងរូស ក៏ជាទីត្រូវចិត្ដត្រូវថ្លើមលោកអ្នកធំ និងសមណជីព្រាហ្មណ៍មានបញ្ហាខូចបង់ ខុសផ្លាត ច្រើនក៏ព្រោះការដែលធ្វើអ្វីតាមតែចិត្ដខ្លួនអែង កាលណាវ័យឡើងច្រើន និស្ស័យនេះថយចុះ។ ជាមនុស្សមាននិស្ស័យពេញចិត្ដក្នុងរឿងស្នេហា មានមានៈ មានការអត់ធ្មត់ ព្យាយាមក្នុងការសិក្សារៀនសូត្រ និង ស៊ូក្នុងការដែលខ្លួនធ្វើ និង ជាអ្នកមានចិត្ដបុណ្យកុសល ចូលចិត្ដជួយដោះទុក្ខអ្នកមានអាសន្ន មានសមត្ថភាពក្នុងការរកប្រាក់ ប៉ុន្ដែច្រើនក្ដៅក្រហាយដោយសារមនុស្សភេទផ្ទុយ។ លោកថាមនុស្សនេះច្រើនមានរោគនៅនឹងមាត់ ដូចជាឈឺ អន្ដាត ធ្មេញ។
ពាក្យព្យាករណ៍អ្នកកើតឆ្នាំកុរ
ពីអាយុ ០៦ឆ្នាំ ដល់ ៨០ឆ្នាំ
បុរស អាយុ ៖ ៩, ១៤, ១៩, ២១, ២៦, ៣៣, ៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤,៨១ ឆ្នាំ និងស្ត្រីអាយុ ៖ ១៤, ១៩, ២៦, ៣១, ៣៨,៤៣, ៥០, ៥៥, ៦២, ៦៧, ៧៤, ៧៩ ឆ្នាំ ។ ទំនាយថា ៖ ជាឆ្នាំនាំមកនូវជោគលាភសក្ការៈ គិតប្រកបការងារអ្វីៗតែងតែបានសំរេច ដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ដែលអាចចែកចេញបានដូចតទៅនេះ ៖
ជោគលាភ ៖ នឹងបានទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ និងវត្ថុមានតំលៃ គ្រឿងប្រដាប់លម្អគេហដ្ឋាន ដីធ្លីបានឡើងប្រាក់ ខែ និង ប្រាក់បំនាច់រង្វាន់ផ្សេងៗទៀត ។
កិត្តិយស ៖ ការសិក្សានឹងបានប្រលងជាប់ដូចសេចក្តីប្រាថ្នា បើនៅទំនេរ នឹងបានការងារធ្វើបើមាន ការងារធ្វើស្រាប់ ហើ យបានឡើងកាន់មុខតំនែងខ្ពស់ឡើង ។
កេរ្តិ៍ឈ្មោះ ៖ នឹងបានទទួលសេចក្តីនិយមរាប់អាន លើកតំកើងមុខមាត់ពីមនុស្សក្នុងមជ្ឈដ្ឋានការងារ រឺនៅក្នុងផ្ទះជាទីពេញ ចិត្ត ដល់ខ្លួនអែង និងអ្នកដទៃ ។
សេចក្តីសុខ ៖ បានជួបប្រទះនឹងសេចក្តីស្នេហ៍បរិសុទ្ធ អែអ្នកដែលមានគូគ្រងហើយនឹងមានបុត្រជាទី ស្រលាញ់ពេញចិត្ត សេចក្តីសុខសប្បាយទ្វេឡើងថែមទៀត ។
បុរសអាយុ ៖ ៣៨, ៤៥,៥០, ៥៧ឆ្នាំ និងស្ត្រីអាយុ ៖ ៣៨, ៤៣, ៥០ឆ្នាំ ។ ទំនាយថា ៖ បើរៀបអាពាហ៍ពិពាហ៍ហើយនឹងមានកូនបើនៅលីវ នឹងបានរួមរ័កអភិរម្យសមសេចក្តីបំនងប៉ងប្រាថ្នា រឺបានទទួលលាភសក្ការៈ ជាវត្ថុមានជីវិតផ្សេងៗទៀត ចូលមកនៅក្នុងផ្ទះ។
បុរសអាយុ ៖ ១០, ១៣, ២២,២៥, ៣៤, ៣៧, ៤៦, ៤៩, ៥៨, ៦១, ៧៣, ៨២ ឆ្នាំ និងស្ត្រីអាយុ ៖ ៩, ១២, ២១, ២៤, ៣៣, ៣៦, ៤៥,៤៨, ៥៧, ៦០, ៦៩, ៧២ ឆ្នាំ ។ ទំនាយថា ៖ ជាឆ្នាំនាំមកនូវគ្រោះកាច អោយប្រញាប់ប្រុងប្រយ័ត្នខ្លួន ដែលអាចចែកចេញបានដូចតទៅនេះ ៖
១-ជួបប្រទះរឿងទុក្ខសោកខូចចិត្ត ដោយត្រូវពួកសត្រូវក្រុមពាលទាំងឡាយ ប៉ុនប៉ងព្យាបាទ កុំធ្វើដំនើរ ទៅទីស្ងាត់ និង ពេលរាត្រី ព្រោះនឹងត្រូវចោរឃ្មួយគំរាមកំហែង។
២-រោគាព្យាធិបៀតបៀនកាយ សត្វអាសិរ្ពិសទិច រឺ ខាំ ធ្វើអោយអស់សេចក្តីសុខ ។
៣-លុយកាក់ត្រូវចំនាយច្រើនទាំងក្នុងផ្លូវដែលមិនចាំបាច់ បើធ្វើជំនួញជួញប្រែនឹងត្រូវខាតដើមទុន។
៤-សង្ឃឹមផលប្រយោជន៍ទៅលើផ្លូវអ្វីច្រើនតែភ្លាំងភ្លាត់ ប្រាក់ចំនូលតិចជាងប្រាក់ចំនាយ រឺបានមក ហើយចាយអស់ទៅ វិញ។
៥-បងប្អូនញាតិមិត្តដែលធ្លាប់ស្រលាញ់រាប់អានគ្នា នឹង ប្រែក្លាយជាសត្រូវ ។
៦-ទីលំនៅ រឺ កន្លែងធ្វើការត្រូវផ្លាស់ប្តូរ រឺ ធ្វើដំនើរទៅស្រុកឆ្ងាយ បើលោកអ្នកមិនចាកចេញទៅទេ ក៏ គង់មានមនុស្សនៅ ក្នុងផ្ទះចាកចេញទៅដែរ។
៧-រងទទួលសេចក្តីយ៉ាប់យ៉ឺនលំបាកលំបិនរឺនឿយហត់ ជាខ្លាំងទាល់តែមានមានៈអត់ធន់ ។
៨-ធ្វើការងារជាមួយអ្នកដទៃនឹងត្រូវគេឆបោក បងប្អូនញាតិមិត្តស្និទ្ធស្នាល ប្រែក្លាយទៅជាសត្រូវ កន្លែង ធ្លាប់នៅ នឹង ត្រូវក្តៅក្រហាយ រឺ ត្រូវគេបន្ដេញចេញ ចិត្តថ្លើមអន្ទះអន្ទែង។
បុរសអាយុ ៖ ១១, ១២, ២៣, ២៤, ៣៥, ៣៦, ៤៧, ៤៨, ៥៩, ៦០, ៧១, ៧២ឆ្នាំ និង ស្ត្រីអាយុ ៖ ១៦, ១៧, ២៨, ២៩, ៤០, ៤១,៥២,៥៣៦៤ ,៦៥, ៧៦, ៧៧ ឆ្នាំ។ ទំនាយថា ៖ ឆ្នាំនេះជាឆ្នាំនៃ ប្រក្រតីកាល គឺ មិនល្អណា
ស់ហើយក៏មិនអាក្រក់ណាស់ណាដែរ ការសិក្សា
បានត្រឹមប្រលងជាប់មិនធ្លាក់ ប្រកបការងារបានផលល្មម បើធ្វើជំនួញជួញប្រែបានត្រឹមមិនខាតដើម។ បងប្អូនញាតិមិត្តជិតឆ្ងាយ បើអុស្សាហ៍ទៅមករាប់រកគ្នា ទើបអាចផ្សាភ្ជាប់ចំនងសាមគ្គីបានល្អ។ ការងារអ្វីៗអាស្រ័យដោយការព្យាយាម ហើយប្រើការពិនិត្យពិចារណាអោយល្អិតល្អន់ទើបអាចរផលកំរៃបាន ។ សេចក្តីស្នេហាត្រូវប្រើសេចក្តីមានៈព្យាយាម ទើបសំរេចផល នឹង អាចរឹតចំនងស្នេហារវាងគ្នា នឹង គ្នា បានជាបង្គួរ គឺមិនល្អពេកហើយក៏មិនអាក្រក់ពេក ដល់ទៅដាច់ដោចលែងលះផ្តាច់មគ្គសង្វាសគ្នាដែរ។
បុរសអាយុ ៖ ០៦,១៧, ១៨, ២៩, ៣០, ៤១,៤២, ៥៣, ៥៤, ៦៥, ៦៦, ៦៧, ៧៨ ឆ្នាំ និងស្ត្រីអាយុ ៖ ១០,១១, ២២, ២៣, ៣៥, ៤៦, ៤៨,៥៨, ៥៩, ៦៨, ៧០, ៧១ ឆ្នាំ ទំនាយថា ៖ ឆ្នាំនេះ ជាឆ្នាំស្រមោលអន្ទោលតាមប្រាណនៅក្នុងឆ្នាំនេះ បើលោកអ្នកធ្វើល្អបានទទួលផលល្អ បើធ្វើអាក្រក់បាន អាក្រក់តបស្នងវិញយ៉ាងប្រាកដ ។ ធ្វើការងារអ្វីៗ ប្រដូចទៅនឹងស្រមោលអន្ទោលតាមប្រាណ ខុសហើយគឺត្រូវទទួលផលកម្មដោយគ្មាន ការអភ័យទោស រឺ បន្ធូរបន្ថយគ្មានផ្លូវនឹងផ្លាស់ប្តូរកែកុន ថាធ្វើអាក្រក់អោយក្លាយទៅជាល្អទៅជាអាក្រក់បានទេ បើទុកជាគេជួយក៏ជួយមិនរួចដែរ ។
បុរសអាយុ ៖ ៨,១៥, ២០, ២៧, ៣២, ៣៩, ៤៤, ៥១, ៥៦, ៦៣, ៦៨, ៧៥ ឆ្នាំ និងស្ត្រីអាយុ ៖ ៨, ១៣, ២០, ២៥, ៣២, ៣៧, ៤៤, ៤៩,៥៦, ៦១, ៦៨, ៧៣ ឆ្នាំ ទំនាយថា ៖ ឆ្នាំនេះជាឆ្នាំនៃការមានជោគលាភ ប៉ុន្ដែនឹងល្អបានទៅតាមលំដាប់ គឺចាប់តាំពីដើមឆ្នាំ ហើយនឹងចេះតែកើនឡើងៗ ពីតិចទៅច្រើន ជាលំដាប់រហូតដល់ចុងឆ្នាំ ការសិក្សានឹងចេះតែរីកចំរើនទៅមុខបន្ដិចម្ដងៗ លុះដល់ចុងឆ្នាំ ទើបល្អពេញកំរិត។ ការងារអ្វីៗ ក៏ដូចគ្នាដែរ នៅដើមឆ្នាំមិនសូវមានការរីកចំរើនខ្លាំងប៉ុន្មានទេ ដល់ទៅកន្ដាលឆ្នាំ ទើបឃើញផលជាមធម្យមលុះចុងឆ្នាំទើបទទួលផលពេញបរិបូរ។ ភាពរីកចំរើន នឹង ឃើញបានចាប់ពីខែអុសភាឡើងទៅ ហើយចេះតែកើនចំរើន តទៅដល់លំដាប់ រហូតពេញបរិបូរដល់ចុងឆ្នាំ។
បុរសអាយុ ៖ ០៧,១៦, ១៩, ២៨, ៣១, ៤០, ៤៣, ៥២, ៥៥, ៦៤, ៦៧, ៧៦ ឆ្នាំ និងស្ត្រីអាយុ ៖ ៦, ១៥, ១៨, ២៧, ៣០, ៣៩, ៤២, ៥១,៥៤, ៦៣, ៦៦, ៧៥ ឆ្នាំ ទំនាយថា៖ ឆ្នាំនេះជាឆ្នាំមានគ្រោះថ្នាក់ធំចូរប្រយ័ត្នអោយមែនទែន ព្រោះហេតុ នឹងកើតឡើងជាច្រើនប្រការគឺ ៖ ១-កើតហាយនៈលិចលង់ គឺត្រូវខូចខាតលុយកាក់អស់រលីងពីខ្លួន ។
២-កើតការផ្លាស់ប្តូរ ព្រាត់ប្រាសចាកចោលគ្នា ដោយសត្រូវធ្វើទោស រឺជួបសេចក្តីទុក្ខលំបាករឺត្រូវធ្វើ ដំនើរទៅស្រុកឆ្ងាយ ដោយមានហេតុចាំបាច់ ។ ចំពោះអ្នកដែលមានបំនងនឹងផ្លាស់ប្តូរ រឺចង់ធ្វើ ដំនើររមែងបានដូចសេចក្តីបំនង ។
៣-បងប្អូនញាតិមិត្តជាទីស្រលាញ់ នឹងប្រែក្លាយទៅជាសត្រូវស្អប់ខ្ពើមគ្នា ។
៤-ត្រូវគេឆបោកកេងប្រវ័ញ្ចោធ្វីបាបអោយខូចខាត នូវរបស់ជាទីស្រលាញ់ហួងហែងជាទីគាប់ចិត្ត ។ ៥-ត្រូវចោរលួច រឺ ភ្លើងឆេះទទួលសេចក្តីក្តៅក្រហាយ និង ការខកចិត្ត ។
៦-អ្នកធ្វើការជាមួយគ្នា មានគំនិតផ្តន្ទាឈ្នានីស រឺរង់ចាំចាប់កំហុស ជាហេតុធ្វើអោយទទួលទោសទណ្ឌ ធ្វើការច្រើនលើស លន់ ប៉ុន្តែ «សេចក្តីគូគាប់» មិនត្រូវគេបោកបញ្ឆោតទៅក្នុងផ្លូវអកុសលឡើយ។
ទំនាយជោគជតារាសី ប្រចាំឆ្នាំជូត សំរឹទ្ធិស័ក
លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាត្រូវជួបប្រទះនឹង អុបសគ្គជាញឹកញាប់ក្នុងដំនើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារប្រឹងរំងាប់ចិត្តទប់ទល់ នឹងអធិករណ៍អោយមែនទែន ហើយគួរតាំងចិត្តធ្វើការងាររឺកិច្ចការយ៉ាងណាៗដោយសេចក្តីអុស្សាហ៍ និងស្វាហាប់បំផុត។ បើអ្នកធ្វើយ៉ាងនេះ បានទើបអ្នកទទួលបានជោគជ័យគ្រាន់បើឡើងវិញក្នុងរវាង អាយុប៉ុណ្ណោះ ។
បើជាមនុស្សស្រីទំនាយទាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់បានលាភធំ តែមុននឹងកើតលោភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំនងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំនែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ អែជោគលាភដែលអ្នក ត្រូវបាននោះនឹងបានមកពីឆ្ងាយ តែត្រូវខំរក្សាកាយអោយល្អក្រែងមានជំងឺតំកាត់ ។
លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំនងទុក បន្ទាប់ ពីនោះទៅអ្នកត្រូវបានទទួលមុខតំនែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ អែជោគលាភដែលអ្នក ត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយត្រូវខំរក្សាកាយអោយល្អក្រែង មានជំងឺតំកាត់ខ្លះផង ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវ តែជួបប្រទះ នឹងអុបសគ្គជាញឹកញយក្នុងដំនើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ ប្រឹងរំងាប់ចិត្ត ទប់ទល់អធិករណ៍អោយមែនទែន ហើយគួរតាំងចិត្តធ្វើការងារ រឺកិច្ចការយ៉ាងណាៗដោយសេចក្តីអុស្សាហ៍ និងស្វាហាប់បំផុត ដោយខិតខំបំពេញអោយបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបានទើបអ្នកបានជោគជ័យ គ្រាន់បើឡើងវិញក្នុងរវាងអាយុប៉ុណ្ណោះ ។
លោកអ្នកកើតឆ្នាំខាល
បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខ ជាត្រូវនឿយណាយ ធុញទ្រាន់នឹងកន្លែងចាស់ រឺត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបន្ដាលជាហេតុអោយមានសេចក្តីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានអ្នកបំរើនៅជាមួយ វានឹងធ្វើអោយអ្នកមានសេចក្តីមួហ្មងរឿយៗ ។ មួយវិញទៀត សាច់ញាតិ រឺមិត្តភក្តិនឹងកើតជាក្តីរង្គាស រិស្យាដល់អ្នក ដោយបំពានលើផលល្អសេចក្តីចំរើន ហេតុការណ៍ ទាំងអស់នេះអ្នកកុំភ្លេចស្មារតីអោយសោះ បើយ៉ាងហោចណាស់ក៏មានវិបត្តិឈឺថ្កាត់មិនខានឡើយ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះបីជាយ៉ាងនេះ ក៏ដោយ អ្នកគង់បានសំរេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក រឺមនុស្ស ធ្វើការជាមួយអ្នកគេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកអោយខាតទុនក្នុងរយឆ្នាំនេះ អ្នកមិនគួរធ្វើ ដំនើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី រឺប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសអោយសោះ ហើយមិនគួរពឹងរកអោយគេជួយទុក្ខធុរខ្លួនជាដាច់ខាត ។
លោកអ្នកកើតឆ្នាំថោះ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសំរេចលាភផលជូនដល់កន្តាប់ដៃយើងហើយ ទោះ សត្រូវកាចប៉ុនប៉ងប្រទូស្តរាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹង បានទទួលការលើកតំកើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថា ល្អផ្តាច់ហើយ ប៉ុន្តែអុបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិមិត្ត នឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយឆ្នាំនេះមួយចំនួន ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រលាញ់ រឺញាតិសន្តានដែលមានគុណបំនាច់លើរូបអ្នកត្រូវបែកគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលអោយអ្នកបានសុខសាន្ត បើទុកជាមានអុបសគ្គក្នុងការងារខ្លះក៏គង់នឹងសាបរលាបទៅវិញដែរ ដោយសារពេលនេះ មានមិត្តរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសំបែងជួសជុល រឺធ្វើថ្មីតែ មិនជាការសំខាន់ទេ ។
លោកអ្នកកើតឆ្នាំរោង
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងបានការងារធ្វើជាលក្ខណ៍ដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសំរេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងណានោះក៏ដោយ ក៏គង់តែនៅមានមនុស្សរិស្យាបៀតបៀនចំពោះលទ្ធផលរបស់អ្នកជានិច្ចក្នុងរឿងនេះ អ្នកកុំខ្លាចអោយសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះចូរអ្នក ប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលលើកជើងអ្នកអោយចូលរួមការងារជា មួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ អ្នកមិនគួរលីសែង រែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំសំរេចលាភផលជូនដល់កណ្តាប់ដៃយើង ហើយទោះជា សត្រូវកាចប៉ុនប៉ង ប្រទូស្តរាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកនឹងត្រូវបានជោគជ័យគ្រប់ប្រការ ហើយ បានទទួលការលើកតំកើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែអុបសគ្គរបស់អ្នកក៏មិនទាន់សោះសូន្យដែរចំពោះក្រុមញាតិមិត្ត នឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយ ឆ្នាំនេះ មួយចំនួនទៀត ។
លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច្ច័យអោយល្អិតល្អន់បន្តិច សូម្បី តែអ្នកដែលធ្លាប់រាប់រកគ្នាយ៉ាងណា រឺអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមថា នឹងបានកំរៃផលពីការងារ បែបនោះអោយសោះ ពុំនោះនឹងបន្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ រឺក៏មានរឿងទំនាស់ ពីមនុស្សបំរើការក្នុងលំនៅឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក រឺសេចក្តីស្និទ្ធស្នាល និងផ្តល់ផលជាអាសាអិតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្តីឆ្លាតវៃ និងសេចក្តីអង់អាចអោយគ្រប់ កំលាំងទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងកើតមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសំរេចជាដរាប មិត្តភក្តិ រឺចៅហ្វាយនាយជាធំ ប្រុងទំនុកបំរុងដល់អ្នក តែអ្នកត្រូវប្រុងប្រយ័ត្នខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីអែនេះទៅនិន្ទាអោយអ្នកអែនោះលឺ រឺដឹង បើអ្នកតម ប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសំរេចបំនងមែនពិត ប្រកបទៅដោយសេចក្តីសុខប៉ុន្តែ អ្នកនៅមានទំនាស់ នឹង មេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំនែងមានមុខនាទី អ្នកត្រូវបានឡើងតំនែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យ បំផ្លាញបើសិនជាមានជំងឺច្រើនតែផ្តាសាយ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្ន អាក្រក់ណាស់ ដួងជតាត្រូវខាតបង់ រឺត្រូវមានធុរៈ ជំងឺឈឺថ្កាត់ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយអោយល្អិតល្អន់មែនទែន បើកាលណាភ្លាត់ ការអ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងខ្លាំង ចូរកុំគប្បីបញ្ចោញឈ្មោះបោះសំលេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនអោយគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជា មួយសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបាន ខ្លះហើយពេលក្រោយមានគេជួយអោយបានទ្រព្យស្តុកស្តម្ភ។
លោកអ្នកកើតឆ្នាំមមែ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ រឺត្រូវមានធុរជំងឺឈឺថ្កាត់ប៉ុន្តែ អ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហ៊ឹង ។ បើអ្នកចង់ ធ្វើអ្វីត្រូវពិចារណាមុខក្រោយអោយល្អិតល្អន់មែនទែន បើកាលណាភ្លាត់ ការអ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនផ្លូវចិត្តយ៉ាងខ្លាំង ចូរកុំគប្បីបញ្ចោញឈ្មោះបោះសំលេងជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញ ខ្លួនអោយគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេល ក្រោយមានគេជួយ អោយបានទ្រព្យស្តុកស្តម្ភ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសំរេចបំណងមែនពិត ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់ចំពោះមេបាបន្តិចបន្តួច រួចពីហេតុភេទបែបនេះ ទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំនែងមានមុខនាទី អ្នកត្រូវបានឡើងតំនែងនាទី បន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញបើសិនជា មានជំងឺច្រើនតែផ្តាសាយ។
លោកអ្នកកើតឆ្នាំវក
បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វី ប្រាកដបានសំរេចដរាប មិត្តភក្តិ រឺចៅហ្វាយនាយជាធំប្រុងទំនុកបំរុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រុងប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីអែនេះ ទៅនិន្ទាអោយអ្នកអែនោះលឺ រឺបើអ្នកបានតម ប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រី ភាព ។
បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រលាញ់ រឺញាតិសន្តានដែលមានគុណបំនាច់លើរូបអ្នកត្រូវបែកគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលអោយអ្នកបានសុខសាន្ត បើទុកជាមានអុបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបសូន្យទៅវិញបានដោយសារពេលនេះ មានមិត្តរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសំបែងជួសជុល រឺធ្វើថ្មី តែមិនជាការសំខាន់ទេ ។
លោកអ្នកកើតឆ្នាំរកា
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសំរេចលាភផលជូនដល់កន្តាប់ដៃយើងហើយ ទោះ សត្រូវកាចប៉ុនប៉ងប្រទូស្តរាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹង បានទទួលការលើកតំកើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថា ល្អផ្តាច់ហើយ ប៉ុន្តែអុបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិមិត្ត នឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងបានការងារធ្វើជាលក្ខណ៍ដ្ឋាន បើសិនជាការរៀបចំ មង្គលការផ្ទាល់ខ្លួនមុខជាបានសំរេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែបើទោះជាយ៉ាងនោះ ក៏ដោយ ក៏គង់តែនៅមានមនុស្សរិស្យាបៀតបៀន ចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំគប្បីខ្លាចអោយសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹងខាងមុខ នៃការដូចពោលនេះ អ្នកចូរប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូល បញ្ជោរលើកជើងអ្នកអោយចូលរួម ការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយ មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង ។
លោកអ្នកកើតឆ្នាំច
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទី ស្រលាញ់ រឺញាតិសន្តាន ដែលមានគុណបំនាច់លើរូបអ្នកត្រូវព្រាត់ប្រាសគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវ ខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេមានគេជួយឈឺឆ្អាលអោយ អ្នកបានសុខសាន្ត បើទុកជាមានអុបសគ្គក្នុងការងារអ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារ ពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទុះសម្បែងជួសជុល រឺធ្វើថ្មីតែមិនជាការសំខាន់ទេ ។ បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសាន្ត យ៉ាងលើសលប់ ហើយបានគាប់ចិត្តគ្រប់យ៉ាងមានគេនាំរង្វាន់មកអោយដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នក ល្អជាទី បំផុត បើអ្នកមានបំនងធ្វើអ្វីមុខជាបានសំរេចផល ។ ប៉ុន្តែថា អ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេខ្លាំងពេក នៅក្នុងរឿងរាប់អាន ស្រលាញ់ទុកចិត្តគួរតែប្រយ័ត្នអោយមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាចៀសមិនផុត ។ ចំនែកនៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។
លោកអ្នកកើតឆ្នាំកុរ
បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកគង់បានសំរេចចំពោះការតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក រឺមនុស្សធ្វើការ ជាមួយគ្នា គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកអោយខាតទុនក្នុងរយឆ្នាំនេះ អ្នកមិនគួរធ្វើដំនើរ ផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី រឺប្រកបការយ៉ាងណាក៏ ដោយអ្នកកុំធ្វេសប្រហែសអោយសោះ ហើយមិនគួររំពឹងរកអោយគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។ បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយ ធុញទ្រាន់កន្លែងចាស់ រឺត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទី ការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញប្រែជាអាជីព ការរនះនឹងបន្ដាលជាហេតុអោយ មានសេចក្តីតឹងចង្អៀតខ្លះៗតំណទៅពេលខាងមុខក្នុងឆ្នាំនេះអ្នក នឹងមានស្កៀបរមាស់រង្គោះរង្គើដល់ ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើអោយមានសេចក្តីមួហ្មងរឿយៗ មួយវិញទៀតសាច់ញាតិ រឺមិត្តភក្តិនឹងកើតជាក្តីរង្គាសរិស្យា ដល់អ្នកដោយបំពានលើផលល្អ សេចក្តីចំរើនរបស់អ្នក ហេតុការណ៍ ទាំងអស់នេះចូរកុំភ្លេចស្មារតីអោយសោះបើយ៉ាងហោចណាស់ ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។
ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ
ស្រាវជ្រាវដោយ យី ធន់
អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូលស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅពញាធម្មធារា។ ចៅពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូនទីពីរ នៅក្នុងគ្រួសារ។
កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោក បានចាកសិក្ខាបទទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់អូវពុកលោកក្នុងការ ដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំ លោកបានបំពេញអុបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានអុបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាម អ៊ុង ជាអនុស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹងចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យច្រើនកន្ែលងទៀត។
លោកបានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេលសុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាកសិករធម្មតា។
លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិ លោកទាំងគតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះភ្លេង និងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយគេ និយមហៅលោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវគាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោកសាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែរួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។
ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀង រឺទេសនា ក្នុងពេលមានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែងប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដអុណាលោម ហើយឆ្លៀតពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។
ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ
មកធ្វើជាប្រធានបទដូចជាច្រៀង៖
>>>អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
>>>អំពីការជ្រើសរើសគូស្រករ
>>>អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
>>>អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្ែមរ
>>>អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
>>>អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាអែង ទាំងគ្រហស្ថ ទាំងអ្នក បួស
>>>អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
>>>អំពីការបាត់បង់អែករាជ្យ និង អត្ថភាពខ្មែរ
>>>អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘
កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះស៉ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៉ីសុវត្ថិពេញព្រះទ័យនឹងថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាតអោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ» ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជវាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៉ី សុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះមួយទៀតថា ង៉ុយ រឺ ក្រមង៉ុយរៀងដរាបមក។
កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃថែមទៀត។ ស្ដេចសៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេស ជាតិបារាំងបានចូលគាល់ហ្លួងព្រះស៉ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះ អ្នកព្រះភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយអែក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួលសេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។ មានដំណាលថាក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នកចំរៀងមាត់អែកម្នាក់ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបានសួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅអែណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍?ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិរម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ រឺអោយឆ្លើយកុហក?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើអោយត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្េណះទៀត បើភិរម្យយូ មិនជឿត្រូវទៅមើលចុះ។
ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើទៅតាមទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូយ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនអែង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀងហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយបានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំងនឹងថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិនិងជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរនេះ ទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។
នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស(Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រីសុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោកជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។
តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតាង៉ុយជា កវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖
*១ - ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
*២ - ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
*៣ - សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
*៤ - ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
*៥ - បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញអែកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូ ដែរ គឺចំរៀងស្ដីអំពី៖កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស…..
អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ១ - ឈ្មោះដូង ២ - ឈ្មោះចេង ៣ - ឈ្មោះចា ៤ - ឈ្មោះចិន ៥ - ឈ្មោះចុង ៦ - ឈ្មោះចេវ
ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺកូនទី៥ ដែលគេនិយមហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គមស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅអែលិចពោចិនតុង កូនអាចារ្យចុងចៅអាចារ្យង៉ុយ»។
អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំដោយជំងឺទល់លាមក។
សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦)
នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយមានវិបរិតទូទាំងប្រទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និងប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្ែមរទូទាំងប្រទេស។
ប្រជាជនកម្ពុជាបាត់បង់សិទ្ធិសេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវកគ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគមបារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជាប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។
ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រងបារាំង ទាំងខាងរដ្ឋបាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖
*មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
*មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
*មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
*ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du
Royaume(៣)
*ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីលធម៌រស់នៅ សំលៀកបំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘
ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ - ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជាដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិគមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗ អោយធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយអិតមានស្គាល់ឈ្មោះ និងស្រុកកំណើតរបស់គេឡើយ(៤)។
ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីអែពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងអុបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បីស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និងការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខានមិនបានផលិតបណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។
១ - នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីអែក រាជ្យ(La MonarchieCambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀបរាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ អែកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។
២ - នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការ នៃរាជរដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul PelliotAdrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ អែកសារមហាបុរស លុះមកដល់ឆ្នាំ១៥៩៥ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមានការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La MonarchieCambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…
៣ - បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានអែកសារមហាបុរសខ្មែរ។
៤ - កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាល សួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយច្បាំងបារាំង។ ក្រោយឆ្នាំ ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។
សេចក្តីរំលឹកដាស់តឿន
អ្នកភិរម្យភាសា ……………………… លើកដៃទាំងគូប្រណម្យផ្ចង់
អ៊ូបង្គំព្រះពុទ្ធគ្រប់ព្រះអង្គ
ព្រះគុណគ្រូអុបជ្ឈាយាចារ្យ
បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ
ព្រះពុទ្ធសករាជព្រះសាសនា
ពីរពាន់បួនរយចិតសឹបបួន
ដើមឆ្នាំមមែក្នុងត្រីស័ក
មួយរោចថ្ងៃសៅរ៍កើតសៅហ្មង
មិនបានកាប់ចាក់ដល់បាក់បែក
ចាក់ដោតរាលរោលពោលពណ៌នា
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី
ប្រមាថទៅមកមិនឈប់ខាន
ព្រះធម៌ព្រះពុទ្ធតែមួយអង្គ
សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់
គេចាប់ថាខុសប្រកាន់ខឹង
មិនដែលសួរគេព្រោះមិនឆ្ងល់
អ្នកប្រាជ្ញលោកសូត្រចំបាលី
បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ
ចំណែកចំណេះចេះរាល់ខ្លួន
មហាវគ្កចុល្លវគ្គអាទិកម្ម
ផ្តាំអោយតែកាន់សិក្ខាបទ
ព្រះពុទ្ធរូបរាល់វិហារ
នមស្ការបង្គំធម៌បីបទ
មិនដឹងប្រាកដរតនត្រៃ
អ្នកប្រាជ្ញលោកសូត្រចំបាលី
អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា
ធម៌សម្ពុទ្ធេសូត្រលាន់ៗ
ជឿជាក់ថាចេះចប់ប៉ុណ្ណឹង
ចេះហើយមិនដឹងថាខ្លួនខុស
បាលីច្រលំពាក្យនិស្រាយ
គេថាសូត្រធម៌មិនចេះប្រែ
បើចេះប្រែផងបានចំណេញ
ចចេសទទឹងរឹងជជែក
ម្នៅៗសត្រូវនឹងធម៌ព្រះ
មានកាលត្រលប់ជាគថ្លង់
ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ
ប្រសិនបើអោនខ្លួនខ្លបខ្លាច
ធម៌អាថិអ្នកណានឹងចេះចប់
ទំលាក់អោយទាបសុភាពវ័យ
ព្រះអភិធម្មជាមាំបួន
ពាក្យពីបុរាណជាពាក្យងាយ
អែពាក្យគម្ពីរទីចង្អៀត
អោយបែកគំនិតគិតច្រើនផ្លូវ
គេប្រាប់ថាខុសគួរឈប់ខាន
ព្រះអោស្ឋព្រះអង្គទ្រង់ទេសនា
ព្រះសូត្រវិន័យលោកលៃលក
ពាក្យពិតប្រាកដបទបាលី
គួរស្តាប់អោយស្តែងសិនកុំថា
តំរាយបុរាណយូរអង្វែង
អ្នកប្រាជ្ញជំនុំឃើញខុសណាស់
យ៉ាងធម៌«តិរោក»ពីបុរាណ
សូត្រលាយចំរុះខុសអក្ខរា
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើ
អ្នកខ្លៅហៅធម៌តិរោកថ្មី
សង្ខេបរឿងសូទ្រធម៌ត្រូវខុស
ប្របរកអ្នកប្រាជ្ញប្រិតអោយដឹង
ប្រការមួយទៀតចាស់ជាន់មុន
ច្រើនបែបរាប់អានគ្មានកំណត់
អាចារ្យមួយប៉ែកអភិសេកខ្ជិល
អាចារ្យមួយថាធ្វើតាមបាន
ទេសទសជាតកចប់អភិសេក
មានមារលើកពលច្បាំងដេរដាស
បើធ្វើអោយត្រូវតាមសាស្រ្តា
ថ្វាយមធុបាយាសព្រះមានបុណ្យ
ទេវតាផ្អើលចុះពេញផែនដី
កក្រើកញាប់ញ័រទាំងអាកាស
ហេតុនេះអ្នកចេះចាំនិទាន
អ្នកប្រាជ្ញចេះថ្មីស្រដីថា
អាកាសទេវតានៅស្ថានខ្ពស់
អុស្សាហ៍ដាក់នំអោយហិចហោច
អាចារ្យមួយទៀតចេះរៀបចំ
ព្រះអិសូរព្រះនារាយណ៍មានរិទ្ធី
ចំណីចំណែកចែកដាក់ពែ
នាងហ៊ីងធរណីថាជាធំ
អាចារ្យជាន់ចាស់ដោះសង្ស័យ
តំកើងលើកឡើងជាដើមផល
សង្ខារិករលឹកគុណ
បូជាភ្ញីផ្កាស្លាបារី
អភិសេកព្រះពុទ្ធតាំងកសាង
រំលឹកទេវតាជាប្រធាន
ថាបើទេវតាខ្ពើមចំណី
បិសាចភ្លើៗមិនលែងភ្លក់
នំនែកចំណីឆ្អែតស្កប់ស្កល់
ស៊ីគ្រាន់រួចរស់ព្រោះគេអោយ
លោកសូត្រតិរោកតែរាល់ព្រឹក
បញ្ជូនអានិសង្សដល់ដូនតា
ក្រែងដូនតាណាទៅជាប្រេត
លើសខ្វះប៉ុណ្ណោះខុសប៉ុន្មាន
ថាបើទេវតាមិនព្រមសោយ
នរូកើតភាន់ផុតក្នុងភក់
មិនដាច់សង្ស័យដូចអរហត្ត
ត្រង់ភ្លឹងមិនងាកពឹងទេវតា
ឃើញឆ្លងមិនផុតភពទាំងបី
មិនចោលសីល៥កម្មបទ១០
សម្បត្តិសួគ៌សុខកើតពីទាន
មិនដើរហួសសោតាមគ្គផល
នេះចប់ចំលើយអ្នកប្រាជ្ញចាស់
ប្រាកដនិញ្វនជាស្ថានអែក
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះ
អារុក្ខអារក្ខកុំរាប់អាន
សង្ខេបរឿងសូត្រធម៌ត្រូវខុស
អ្នកប្រាជ្ញពួកចាស់និងពួកថ្មី
បើរឿងសូត្រធម៌អាថិបាលី
ប្រយោគប្រធានមានមាត្រា
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទាន
អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់
បើបែរជាខានមិនបានសុខ
បើធ្វើទេវតាមិនជ្រកនៅ
ហេតុនេះគួរគិតគូររំពឹង
ចាស់មុនមានគុណរាប់មិនអស់
គួរគិតអោយសព្វគ្រប់អន្លើ
បើធ្វើមិនខាតបង់ប៉ុន្មាន
ប៉ុន្តែមិនបាត់ពាក្យចាក់ដោត
ពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មី
ពាក្យនេះសង្ខេបស្លេះមួយប៉ែក
មិនចាំប្រាកដគម្ពីរណា
អ្នកប្រាជ្ញនាំអោយអ្នកខ្លៅឆ្ងល់
អ្នកមួយរេរារង់រែកពុន
អ្នកក្រោយបណ្តោយសូរអ្នកមុន
សំគាល់គោលអ្វីជាតីតតាង
រុកម្ខាងថាអាងនគរកាយ
ធាតុទឹកតួ ន អង្គអក្ខរា
ធាតុទឹករំលឹកពីសេម្ហំ
ធាតុដី កេសា មសំ សព្វ
អ្នកចេះបិដកឆ្លើយបីដង
ហៅធម៌អាច់នោមក៏ល្អើមល្អា
អ្នកមួយថាភាវនាកុំឈប់
អសារអិតការស្លាប់ជាខ្មោច
គួរគិតកុំស្តាយកុំស្រណោះ
អនិច្ចំមិនទៀងល្អៀងសង្ខារ
សរសៃរសាច់ស្បែកសង្គេគគ្រប់
របស់ខាងក្នុងទាំងប៉ុន្មាន
ទឹកដីខាងក្រៅក៏មានគុណ
កើតសព្វរូបកាយអធិប្បាយកាត់
គម្ពីរត្រៃវេទដើមសាសនា
ព្រះពុទ្ធចេញសាងអាងទឹកដី
ភទ្ទកប្បនេះមានព្រះពុទ្ធ៥
សំដែងថាចុះនរកមួយកប្ប
អ្នកម្ខាងថាអាងរៀនសាស្រ្តា
ព្រះពុទ្ធទតគ្រប់ភពទាំងបី
កេសាអក្ខរាទាំង៥គូ
យើងចេះដឹងដែរតែមិនហ៊ាន
ពាក្យនេះអ្នកខ្លៅកើតសង្ស័យ
មិនទាន់ដាច់សេ្រចទៅខាងណា
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះ ដ្បិតព្រះមិនឆាន់នៅពេញចាន
របៀបរាប់បាតមានកន្ទោង
បាយដាក់ហ្នឹងតើអោយអ្នកណា
ព្រះពុទ្ធមិនឆាន់មិនចេះស្តី
តម្លើងចង្ហាន់លើកតំកល់
សមណៈបួសរៀនមានសីលដប់
បញ្ចូនមគ្គផលដល់ឪម៉ែ
អ្នករេគំនិតគិតគៃកាញ់
ទុកស៊ីមាត់អែងអោយឆ្ងាញ់ពិសា
អ្នកម្ខាងថាអាងដាក់អោយប្រេត
គ្នាស៊ីខ្ទុះឈាមក្លិនអសោច
ប្រេតត្រូវជាញាតិធម៌តិរោក
បានស៊ីដោយសារដារម្តងៗ
ចង្ហាន់ថ្វាយព្រះត្រូវបូជា
ព្រះពុទ្ធមានគុណមុនលោកភិក្ខុ
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់
ជីកដីលៀនភ្នែករែកត្រុន
នាំគ្នាអុជធូបហែទក្សិណ
ហើយមានចេះធម៌បំបួសដី
អ្នកមួយថាពូនភ្នំខ្សាច់ស្អាង
ព្រះសាររីរឹកធាតុយើងមិនភ្លេច
បើធ្វើដោយវាលកណ្តាលថ្ងៃ
បើដើមពោធិ៍ពិតរឹតបានផល
ពូនភ្នំតំកើងពោធិព្រឹក្ស
ច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់
បើចេះរំលឹកបានបុណ្យណាស់
ប្រាជ្ញចាស់ក៏ចេះប្រែបាលី
ចាស់ម្យ៉ាងចាស់ពិតគំនិតពាល
ចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹង
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់
បុរីនគរធ្លាប់រាប់អាន
ច្រើនជឿតំរាប់ក្បួនលោកិយ
សំលាប់ជ្រូកមាន់ស៊ីហ៊ឺហា
បណ្តោយអោយយកគ្នាទទេ
នាំកូនសែនខ្មោចអសោចឈ្មោះ
រៀបកិច្ចមង្គលមានច្រើនយ៉ាង
បើតាមតំរាយព្រះសូត្រថា
បុត្តទារស្ស សង្គហោ
សង្រ្គោះកូនផុងទៅក្នុងភក់
បើធ្វើមង្គលអោយរួចបាប
មង្គលយ៉ាងល្អបរិសុទ្ធសូន្យ
ជ្រូកមាន់កុំបាច់សំលាប់
ផ្សំកូនប្រុសស្រីតាមមេបា
ប្រុសស្រីអង្គុយកាន់ពពិល
ធ្វើកិច្ចមង្គលក្នុងជំនុំ
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោត
យើងធ្វើយាងតិចត្រលេចខ្លី
ហៅកូនសង្រ្គោះម្តាយអូវពុក
អាពុកសង្រ្គោះគ្មានវេរា
មិនគួរបង្គាប់អោយកោរជុក
អាចារ្យតែងក្បួនអោយអំពល់
អ្នកខ្ជិលគេជឿសីលមាំមួន
គេថាមិនរស់ពីព្រោះធ្លាប់
យ៉ាងដូចចិនយួននៅដាក់ផ្សារ
កើតឡើងដុះសក់មិនកោរវិញ
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់
ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់
ហេតុតែជាខែ្មរសម្បុរខ្មៅ
រកស៊ីមិនឆ្អែតជឿចែសិន
១កើតអស្សុជសំលាប់មាន់
រៀបសែនព្រះភូមិតាមបុរាណ
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើល
អាដែងព្រះភូមិមានឈ្មោលញី
មានជូនដូនតាទៅស្រុកប្រេត
សំពះអារក្ខជូរខាងឪ
ថ្វាយចេកថ្វាយស្រាជារង្វាន់
កូនចៅអើយជឿពុទ្ធដិកាចុះ
រូបសុខដោយសារតែផលបុណ្យ
ជាតិនេះអាយុអង្វែងឆ្នាំ
អោយពិចារណាចិត្តអែង
កុំផ្ញើរូបកាយនឹងអារក្ខ
បើចង់អាយុវែងយឺនយូរ
បើចង់រកស៊ីសុខសប្បាយ
នមស្សការបង្គំពេលល្ងាចព្រឹក
កុំថាធម៌ណាថោកណាថ្លៃ កុំអោយមន្ទិលធម៌ថ្មីចាស់
រាជការជំនុំរួមគំនិត
តំកល់សីលប្រាំសីលប្រាំបី
ផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកា
ជំនុំបោះពុម្ពដាក់ក្រដាស
អោយមានសូត្ររៀនច្រើនតទៅ
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញ
ថាធម៌សៀវភៅធម៌ក្លែងក្លាយ
អោយស្ងៀមពីថ្ងៃនេះតទៅ
មិនមានអ្នកប្រាជ្ញណាហ៊ានក្លែង
គម្ពីរស្លឹករឹតជាគំរូ
គម្ពីរសៀវភៅប្រើគ្រប់មុខ
ចាស់ៗជាន់មុនមានគំនិត
ពុំនោះជាវគេដោយជ្រះថ្លា
សង្ខេបបទបែបរឿងប្រដៅ
សុំកើតអ្នកប្រាជ្ញមានតំរិះ
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើ
កុំពោលថាចាស់ថយថោកធុន
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅ
ជាសាច់ខាងមាតារឺបិតា
ខ្លះត្រូវជាធំខ្លះត្រូវជាមា
ប្រដៅសព្វថ្ងៃវាយម្តងៗ
ដល់ខ្លួនរៀនចាំជាក់បាលី
តំរូវខាងណោះខុសខាងណេះ
លោកគ្រូមិនដឹងប្រឹងតែអរ
ស្ករក្អមស្ករស្រាក់លាក់មិនគង់
ខ្លួនចេះបន្តិចកំប៉ិចឡើង
ចេះកប់ពពកយកកំពស់
បើចិត្តចង់ធំកុំចចើង
ទោសនោះធ្លាក់ចុះនរកជ្រៅ
ព្រោះមាននិទានពុទ្ធឃោសា
ថាចេះលើសគ្រូៗបំភ្លាត់
ប្រដូចនិទានតែប៉ុណ្ណេះ
ផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំ
ទំនុកបុរាណមានប្រាជ្ញា
ទុកអោយអ្នកក្រោយដោះសំនួន
ចំណោទថាសត្វបរោខោ
បុរសខុសជ្រុលគ្មានលក់ព្នៃ
បុរសម្នាក់ទៀតឡើងដើមឈើ
ស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យ
ចំណោទទីបីចំណែកនេះ
កុំឆ្ងល់និងពាក្យពោលអធិប្បាយ
និយាយដើមគ្រូដោយកំបាំង
បង្អើលអោយអ្នកដទៃស្តាប់
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចី
មិនយកដីចាក់កប់គុណទល់
ពីមុនកាលកើតមានរូបកាយ
នាំយកទៅទុកអោយនៅវត្ត
ភ្លេចគោក្របីទាំងមេកូន
សាងក្រោយសាងអោយតែខាតទុន
ពិចារណាគួរតែកោតខ្លាច
ប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យ
អនាគតកាលទៅមុខ
កុំស្អប់ចាស់ថ្មីស្តីដោយឡែក
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្រ
មនោសេដ្ឋំចិត្តប្រសើរ
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះ
ប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណ
កុំធ្វើដោយរាប់អានស្រលាញ់
កំណើតមគ្គផលជឿប្រាកដ
កុំធ្វើប្រកាន់ដោយយល់មុខ
តាំងចិត្តចុះផ្លូវអុបេក្ខា
សួគ៌នេះបើចង់អោយឆាប់ដល់
ឃើញគេខុសចិត្តកុំមើលងាយ
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែក
កាន់យកទាំងពីរជាទីអាង ពីថ្ងៃនេះទៅនៅអោយនឹង
ពីព្រោះឈ្លោះគ្នារៀងរាល់ស្រុក
មិនឈ្លោះពីរឿងកេររឿងកោះ
នេះឈ្លោះពីធម៌ចាស់ធម៌ថ្មី
បើក្តីពីស្រែពីចំការ
នេះក្តីពីធម៌ថ្មីធម៌ចាស់
ចៅក្រមសព្វថ្ងៃអុបាសក
កាត់ក្តីត្រូវច្បាប់អំបាលម៉ាន
អាដែងមនុស្សម្នះរឹងចចេស
តែទុកវានៅវានាំវរ សង្ខេបបែបបទរឿងប្រដៅ
អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទ
ធ្វើបុណ្យធ្វើទានកុំចោលចាស់
សូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មី
ធម៌អាថិច្រលំកុំច្រលោត
រួមចិត្តសះសាបានសុខសាន្ត
កុំអោយរៀវរោយរឹតរងកម្ម
វស្សន្តរដូវត្រូវមនុស្សថា
មនុស្សភូតកុហកឆក់ឆរបោក
ក្រលុយក្រកាក់ខ្វះប្រាក់ចាយ
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូ
អាពុកឈ្មោះ អ៊ុក មានសក្តិងារ
ក្នុងខេត្តភ្នំពេញឃុំកំបូល
ជីតាខាងម្តាយឈ្មោះពញាម៉ុក
អ្នកម្តាយអាពុកបងប្អូនជិត
ដូនតាផ្សំផ្គុំជាតំណ
ពូជខាងអាពុកមានប្រាជ្ញា
ត្រកូលខាងម្តាយប្រាជ្ញាឆ្លាត
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិ
ខ្ញុំចាប់អធិប្បាយពុំសាយសព្វ