នៅក្នុងទសជាតក តែងបានបង្ហាញអំពីទសបារមី។ ទសបារមី គឺជាគុណជាតិល្អ វិសេស១០ប្រការ ដែល អង្គពោធិសត្វបានបំពេញដើម្បីឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ ។ ទសបារមីមានដូចខាងក្រោមនេះ ៖
១-ទានបារមី ៖ នៅក្នុងរឿងព្រះវេស្សន្ដរជាតក គឺជាការធ្វើអំណោយប្រាសចាកពីការកំណាញ់ ។ ធ្វើ អំណោយជាទ្រព្យសម្បត្តិ ការផ្ដល់អភ័យ ការផ្ដល់ឱកាស… ។
២-សីលបារមី ៖ ការរក្សាកាយវាចាចិត្តឱ្យល្អបរិសុទ្ធប្រពៃ (ក្នុងភូរិទត្តជាតក) ។ ឧទាហរណ៍អ្នកជាប់សីល៥ សីល៨ និងសីល១០ តែងជាមនុស្សរស់នៅស្លូតបូតមានចិត្តល្អប្រសើរ ។
៣-នេក្ខម្មបារមី ៖ ការចេញបួសលះបង់ កាមគុណ (តេមិយជាតក) ។ ជាការផ្ដាច់ចិត្តមិនឱ្យជាប់ ជំពាក់នឹងទ្រព្យសម្បត្តិ រូបសម្បត្តិ ដែលជារបស់មិនទៀងទាត់ក្នុងលោកនេះ ។
៤-បញ្ញាបារមី ៖ ការដឹងច្បាស់នូវសភាវៈ ប្រែប្រួលឆ្ពោះទៅរកការរីកចំរើន ឬការវិនាសទៅ ។ ជាពិសេស ដឹងច្បាស់នូវគំនិត ដើម្បីចោទ និងដោះស្រាយបញ្ហា ដោយល្បិច (ក្នុងមហោសថជាតក) ។
៥-វីរិយបារមី ៖ ឧស្សាហ៍ព្យាយាមធ្វើការដោយមិនបោះបង់ចោលកណ្ដាលផ្លូវ (ក្នុងមហាជនកជាតក) ។
៦-ខន្តីបារមី ៖ ការអត់ធន់នឹងសេចក្ដីទុក្ខ (ក្នុងច័ន្ទកុមារជាតក) ។
៧-សច្ចបារមី ៖ កាន់ពាក្យពិតមិនរើរុះ (ក្នុងវិធូរជាតក) ។
៨-អធិដ្ឋានបារមី ៖ តាំងចិត្តមាំដើម្បីឱ្យបានសម្រេច (ក្នុងនេមរាជជាតក) ។
៩-មេត្តាបារមី ៖ ផ្សព្វផ្សាយសេចក្ដីរាប់អានចំពោះសត្វមិនរើសមុខ (សុវណ្ណសាម ជាតក) ។
១០-ឧបេក្ខាបារមី ៖ តាំងចិត្តជាកណ្ដាល មិនល្អៀងទៅខាងណា (ក្នុងនារទជាតក) ។
ទសបារមី ឬបារមី ទាំង១០នេះហើយ ដែលព្រះពោធិសត្វបានសាងឆ្លងកាត់ឱ្យបានដល់ត្រើយនាយ គឺការ បានត្រាស់ដឹង។ ប៉ុន្តែសម្រាប់មនុស្សជាតិទូទៅ ក៏អាចប្រកាន់យកនូវទសបារមីនេះបានដែរ ក្នុងការកសាង កាយវាចាចិត្តឱ្យបានល្អ ដើម្បីបំពេញការងារឆ្ពោះទៅរកសេចក្ដីសុខសាន្ត និងរីកចំរើននៅក្នុងលោកនេះ។
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น