បទព្រហ្មគីត
កាលព្រះសាស្តាចារ្យផ្ជាញ់កូនមារចាញ់អន្តរាយ
វិនាសប្រាសខ្ចាត់ខ្ចាយរត់ទៅឆ្ងាយដោយញាណញេយ្យ
ស្រាប់តែមារលើកពលចូលមកដល់ជាច្រើនក្រៃ
រសៀលពេលល្ងាចថ្ងៃជិះដំរីមេខឡា។
ព្រះអង្គឃើញដោយឈានគឺកម្មដ្ឋានវិបស្សនា
និមិត្តពីរមាត្រាបដិភាគឧគ្គហ:។
លោភ:ជាដំរីមារអប្រិយគឺទោស
ចិត្តខឹងជាតួយក្យមកសត្រូវនឹងឈាន៥។
មោហ:គឺមារាមកពាធាបីតំ៥
បែកដៃច្រើនឆ្វេងស្តាំគឺកោធ:ខឹងនឹងរោគ។
រោយខ្នងរោយចងេ្កះណែនស្ទើរប្រេះក្នុងកាយលោក
ស្តឹកជើងបែកញើសជោកដាលកញ្ជ្រោក្នុងព្រះអង្គ។
ធ្វើឈានបហាន: ធម៌តប:ទាញងតម្រង់
ធ្វើចិត្តឲ្យស្លូតត្រង់កងពលមារជាង១០០០។
៥០០កិលេសសុទ្ធព្រះសម្ពុទ្ធចាប់ជិះជាន់
ព្រះអង្គទ្រង់គិតទាន់រួមតណ្ហា១០៨។
ព្រមទាំឧបាទានទ្រង់វាយច្រានដោយបារមី
អកុសលធម៌ជិតស្រីវាយបណ្តេញអស់តែម្តង។
អកុសលធម៌លាមកវាមកថ្ពក់រកចំណង
ព្រះអង្គចាប់មកក្រងធម៌ជាកងដាក់ដោយខ្លួន។
អរិយសច្ចព្រហ្មវិហារចែកប្រការមានបួនៗ
អាសវ:អន្លង់៤វាជ្រមុចអរិយសច្ច។
អគតិ៤នោះវាវារួមសាមគ្គាឳឃ:កាច់
ទាញព្រហ្មវិហារដាច់ទម្លាក់ទៅអបាយ៤។
បួនៗគ្រប់៣ដង១២ផងឲ្យខ្ជាប់ខ្លួន
អរិយសច្ច៤ព្រហ្មវិហារជា៨។
ចិត្តល្អមានតិចទេអាក្រក់តែដេរដាលដី
រួមធម៌បាបពេញទី១៥ទៀតចង្អៀតពេញ។
ខន្ធ៥នឹងកាមគុណគេកើតមុនមិនព្រមចេញ
នីវរណ:៥ព្រួតវេញវាយបណ្តេញបីតិ៥។
មិនឈ្នះតួអង្គឈានទ្រង់ក្លាយហានប្រឹងបិកម្ម
ស្រាប់តែវាទៅនាំធម៌៦ចូលមកទៀត។
កិលេសនឹងតណ្ហា៣ដូចគ្នាមកបៀនបៀត
ប្រាំមួយក្រុមមកទៀតមកបំផ្លាញ់ត្រៃលក្ខណ៍បី។
ព្រះអង្គទ្រង់ខំច្បាំងដោយសច្ចំនឹងខន្តី
លើកយកធម៌ទាំងបីសីសសមាធិបញ្ញា។
ទ្រង់គង់លើបល្ល័ង្កទ្រង់ខំតាំងអានាបា…..
ឃើញមារមកតវ៉ាយកបល្ល័ង្ករូបព្រះពុទ្ធ។
កន្លងមារធ្លាក់នៅពេលមារទៅមារតយុទ្ធ
កិលេសវាខ្លាចផុតស្តាយរូបកាយរបស់វា។
វាសួរថាសិទ្ធត្ថដេញគចាត់យើងទៅណា?
ព្រះអង្គយកហត្ថាចុចផែនដីជាកសិណ។
មារនៅក្នុងដីហ្នឹងបើដឹងរសសំឡេងក្លិន
ឃើញរូបដីមិនជិតដីត្រូវកាសេពនូវកាម។
បើដ៏ចេះខឹងអរដូចអ្នកចរវាយប្រាបប្រាម
បើដីសើចយំតាមមារឯងនៅក្នុងដីទៅ។
ចំណែកតថាគតបានរំលត់គ្មានសល់នៅ
រូបរស់ក៏មិនត្រូវក្លិនសម្ផស្សសំឡេងឡើយ។
សច្ចំនឹងខន្តីជាបារមីបានដលើត្រើយ
ព្រះអង្គទ្រង់កន្តើយទ្រង់ព្រះនាមអរហំ។
ឆ្ងាយចាកសឹកសត្រូវកិលេសទៅលែងជាខ្មាំង
តួធម៌អរហំផុតកណ្តាលព្រះឧរា។
គឺឆព្វណ្ណរង្សីដូចស្រ្តីស្រស់ពុំងា
បូរាណឲ្យឈ្មោះថានាងគង្ហីងព្រះធរណី។
ច្បូតសក់ឲ្យចេញទឹកជន់សន្ធឹកជាជលធី
សឹងមាននៅក្នុងទីបរមត្ថលោកសំដែង។
គឺច្បូតទឹកព្រះទ័យជ្រាបញាណញេយ្យដោយអង្គឯង
ផ្សាយចិត្តគ្រប់កន្លែងក្នុងត្រៃលោកកើតវិជ្ជា។
ប្រកាសពេញអក្ខរ:តាមមគធ:ជាភាសា
ដែលយើងរៀនរាល់គ្នាគឺអនេកជាតិនោះ។
រាប់រៀបជាតិកំណើតស្លាប់ហើយកើតគ្មានចន្លោះ
សព្វដីសព្វកៀនកោះទីកប់ខ្មោចរៀងរាល់ខ្លួន។
ទឹកលិចពិតចំហុតសីលបរិសុទ្ធយ៉ាងមាំមួន
ទឹកសីលហូរសំនួនលិចពលមារគឺកិលេស។
ក្រពើធ្លាមមករផ្អើលឈូរឆរកុំប្រហែល
បីតំកើតភ្លឺចែសគឹសោតាសកទា។
អនាគាមគ្គផលដេញតាមដល់អភិញ្ញា
អរហត្គដេញទល់គ្នាគឺមគ្គផលស៊ីកិលេស។
មិនមែនឆ្លាមតិរឆ្ឆានឆ្លាមកម្មដ្ឋានជាពីសេស
ចូរអ្នកកុំប្រហែសខំផ្ចាញ់មាររបស់ខ្លួន។
កុំផ្ចាញ់មារឲ្យព្រះដែលទ្រង់ឈ្នះហើយមាំមួន
មារាក្នុងរូបខ្លួនម្តេចអាចារ្យមិនខំផ្ចាញ់។
ត្រួវមើលច្បាប់ឲ្យល្អះព្រះពុទ្ធឈ្នះចិត្តកំណាញ់
ឈ្នះស្អប់ឈ្នះស្រលាញ់ឈ្នះសប្បាយដែលមានភ័យ។
ខ្ញុំឈ្មោះបណ្ឌិតចុងលើកធម៌ក្នុងដ៏ប្រពៃ
ពន្យល់គ្រាន់ជាន័យជនប្រុសស្រីគួរតែរៀន។
ខ្ញុំលើកជាពាក្យកាព្យត្រង់តាមភាពមិនបៀតបៀន
ធម៌នេះទុកប្រឹតប្រៀនខ្លួនឲ្យបានដូចព្រះពុទ្ធ។
ដល់ព្រះអារ្យមេត្រីជាជិនស្រីត្រាស់ប្រាកដ
ឲ្យខ្ញុំបានរំលត់បានសម្រេចជាសវ័ក។
សូមទាន់ព្រះពុទ្ធម្ចាស់ទើបបានត្រាស់អស់រាគ:
សូមក្ស័យអាសវ:ផុតអន្លងទាំង៤នោះ។
រៀបរាប់មកប៉ុណ្ណោះលោកអ្នកចេះសូមសង្រោះ
បើមិនត្រូវចំពោះសូមអភ័យទោសខ្ញុំផង។
អក្ខរ:ពាក្យបាលីឬសំដីបើទាស់ឆ្គង
លើសខ្វះផ្លោះរំលងអភ័យទោសខ្ញុំផងណា។
សូមថ្លែងពុទ្ធប្រវត្តិសូមសន្មតនិដ្ឋិតា
សូមផលនៃឧស្សាហ៍ជាបច្ច័យនិព្វានហោង។
អវសាន
សូមព្រះពុទ្ធសាសនាមានវស្សានៅយូរផង
សូមសព្វសត្វបានឆ្លងផុតពីទុកជានិរន្តរ៍។
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น